របស់ ​៤​ យ៉ាង​ដាច់​ខាត​មិន​ត្រូវ​ជំពាក់ សូម្បី​តែ​សមាជិក​ក្នុង​គ្រួសារ

  • 2019-08-20 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ស្និទ្ធិស្នាល​ដល់​កម្រិត​ណា​ ក៏​យើង​មិន​គួរ​ជំពាក់​រឿង​ទាំង​៤​នេះ​លើ​អ្នក​ណា​ឡើយ សូម្បី​តែ​បុគ្គល​នោះ​ជា​សមាជិក​គ្រួសារ​ក៏​ដោយ។

១. ជំពាក់​លុយ

គេ​តែង​និយាយ​ថា បើ​ជា​គ្រួសារ​តែ​មួយ​ លែង​ប្រកាន់​ជា​លុយ​អ្នក​ណា​ទៀត​ហើយ នោះ​ទើប​បង្ហាញ​ថា​ជា​គ្រួសារ​ពិត​ប្រាកដ។ តែ​សូម​ចាំ​ថា ចំណង​បង​ប្អូន​ជា​ច្រើន​ត្រូវ​បាន​ប្រេះស្រាំ​ដោយ​សារ​តែ​បញ្ហា​លុយ​កាក់​នេះ​ហើយ។ អ្វី​ក៏​ចែក​រំលែក​បាន តែ​រឿង​លុយ​នេះ សូម្បី​ឲ្យ​ច្បាស់​លាស់ ព្រោះ​ប្រសិន​បើ​ធ្វើ​ឲ្យ​បាត់​ការ​ទុក​ចិត្ត​ម្ដង​ហើយ នឹង​ពិបាក​រក​ឡើង​វិញ​ណាស់។ ដូច​នេះ​ទោះ​បី​ជា​ស្និទ្ធិ​យ៉ាង​ណា ក៏​មិន​ត្រូវ​ជំពាក់​លុយ​គេ​ដែរ។

២. ជំពាក់​ទំនួល​ខុសត្រូវ

មនុស្ស​ម្នាក់​ៗ​កើត​មក​សុទ្ធ​តែ​ស្ពាយ​ទំនួល​ខុសត្រូវ​មក​រៀង​ៗ​ខ្លួន ទៅតាម​ពេល​វេលា​កាលៈទេសៈ​ខុស​គ្នា។ ដូច​កាល​ពី​ក្មេង អ្នក​មាន​ទំនួល​ខុស​ត្រូវ ត្រូវ​រៀន​​ឲ្យ​ពូកែ​កុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ហើយ​នៅ​ពេល​ពេញ​វ័យ អ្នក​មាន​ទំនួលខុសត្រូវ សង​គុណ​ឪពុក​ម្ដាយ​វិញ។ នៅ​ពេល​មាន​គ្រួសារ អ្នក​មាន​ទំនួលខុសត្រូវ​លើ​ប្ដីប្រពន្ធ ក៏​ដូច​ជា​កូន​ដែល​ខ្លួន​​បាន​បង្កើត​មក។

៣. ជំពាក់​គុណ

រវាង​មិត្តភ័ក្ដិ ឬ​ជាមួយ​អ្នក​ណា​ក៏​ដោយ គឺ​ដាច់​ខាត​មិន​ត្រូវ​ជំពាក់​គុណ​ឡើយ។ មាន​គុណ​ត្រូវ​សង​គុណ ទោះ​សង​លឿន​ ឬ​ឆាប់​ក៏​បាន តែ​ដាច់​ខាត​មិន​ត្រូវ​យក​គុណ​សង​ទោស​ឡើយ។ នៅ​ពេល​យើង​សង​គុណ អ្នក​ដែល​បានជួយ​យើង​នៅ​គ្រា​លំបាក នោះ​ពេល​ក្រោយ​បើ​យើង​ជួប​ឧបសគ្គ គេ​នឹង​ជួយ​យើង​ទៀត។

៤. ជំពាក់​ពេល​វេលា

យើង​ត្រូវ​ចង​ចាំ​ថា មិន​មែន​អ្នក​ណា​ក៏​នៅ​សល់​ពេល​ច្រើន​ដូច​ជា​យើង​នោះ​ទេ ជា​ពិសេស​គឺ​មនុស្ស​ចាស់​ដូច​ជា​តាយាយ និង​ឪពុក​ម្ដាយ​យើង។ ប្រសិន​បើ​យើង​សន្យា​ថា នឹង​នៅ​ក្បែរ​ពួក​គាត់ ជូន​ពួក​គាត់​ដើរ​លេង យើង​ត្រូវ​ប្រញាប់​ធ្វើ​ភ្លាម កុំ​ឲ្យ​ហួស​ពេល​ហើយ​ទើប​ស្ដាយ​ក្រោយ៕

ចុចអានបន្ត៖ កូនស្រី! ពេលស្រលាញ់នរណាម្នាក់ កូនកុំយកត្រចៀកស្ដាប់ ត្រូវយកភ្នែកមើលឱ្យច្រើន

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម