ចាប់បានប្រពន្ធចូលអូតែលជាមួយមិត្តចាស់ នៅតែចាញ់ក្ដី ព្រោះហេតុផលនឹកស្មានមិនដល់
- 2019-08-09 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានប្រពន្ធចូលអូតែលជាមួយមិត្តចាស់ នៅតែចាញ់ក្ដី ព្រោះហេតុផលនឹកស្មានមិនដល់
ក្រោយពេលតាមដានប្រពន្ធមួយរយៈ លោក Liu ក៏ចាប់បានប្រពន្ធចូលសណ្ឋាគារជាមួយលោក Shen ដែលជាមិត្តចាស់របស់ខ្លួន។
រឿងហេតុដែលនឹកស្មានមិនដល់នេះបានកើតឡើងនៅទីក្រុង Tai Chung កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។ តាមនោះដែរ លោក Liu ព្រមទាំងប្រពន្ធបានរៀបការនឹងគ្នាជិត១០ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះ លោកព្រមទាំងប្រពន្ធ តែងកើតមានជម្លោះ ឥតល្ហែ។
តាមសង្កេតមើល ប្រពន្ធរបស់លោក នៅពេលនេះគឺប្លែកខ្លាំង តាំងពីចរិត រហូតដល់ការធ្វើខ្លួន។ អ្វីដែលធ្វើឲ្យលោកទ្រាំលែងបាននោះ លោកបានឃើញវិក័យបត្រចូលសណ្ឋាគាររបស់ប្រពន្ធទៀតផង។ អត់ទ្រាំលែងបាន នៅចុងខែកក្កដាមុននេះ លោកបានសម្រេចចិត្តអត់ធ្វើការមួយថ្ងៃដើម្បីតាមដានភរិយារបស់ខ្លួន។ ដូចលោកគិតមិនខុស នាងបានចូលសណ្ឋាគារជាមួយបុរសម្នាក់ ពិតមែន។ នៅពេលលោកទម្លុះទ្វារចូលទៅ ខាងប្រុសបានដោះខោអាវរួចស្រេចទៀតផង។
ដោយខឹងខ្លាំងពេក លោកបានប្ដឹងប្រពន្ធ ដើម្បីទារថ្លៃជំងឺចិត្ត ក៏ដូចជាសុំលែងលះ។ តែពេលនៅតុលាការ នាងជាប្រពន្ធ ព្រមទាំងលោក Shen ដែលជាមិត្តចាស់របស់ប្ដីប្រពន្ធលោកបានបដិសេធទាំងស្រុង។ ដោយអ្នកទាំង២បានលើកឡើងថា ពួកគេគ្រាន់តែជាមិត្តចាស់នឹងគ្នា ទើបតែនិយាយគ្នាឡើងវិញ តាមបណ្ដាញសង្គម ហើយថ្ងៃដែលចូលអូតែលនោះ គឺមកពីក្ដៅពេក ទើបរកកន្លែងនិយាយគ្នា។
ពាក់ព័ន្ធនឹងរឿង ខាងប្រុសដោះខោអាវ ពួកគេបានយកលេសថា ដោយសារតែផឹកស្រាក្រហម ខ្លាចប្រឡាក់ខោអាវ ក៏ដោះចេញ។
ដោយសារតែ បានត្រឹមទម្លាយទ្វារចូលឃើញមិនមានស្លៀកពាក់ តែមិនបានប្រព្រឹត្តអ្វីលើសពីនេះ តុលាការមិនអាចកាត់ក្ដី ឲ្យលោក Liu ឈ្នះបានឡើយ។ ជាលទ្ធផល លោកអាចដាក់ពាក្យលែងលះបាន បើភាគីទាំងសងខាងឯកភាព តែមិនអាចទារថ្លៃជំងឺចិត្តបាននោះទេ៕
ចុចអាន៖ ក្មេងប្រុស៥ឆ្នាំត្រូវម៉ែចុងវ៉ៃដល់បែកប្រម៉ាត់ស្លាប់ តែអ្នកផងបែរជាខឹងអ្នកផ្សេងទៅវិញ