ជ្រុលជាបែក​គ្នា​ហើយ កុំធ្វើ​​រឿង​ទាំង​ ៩ ​​នេះ​​ទៀត​អី

  • 2019-08-13 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ដែល​ចង់​បែក​បាក់​មនុស្ស​ដែល​ខ្លួន​ឯង​កំពុង​ស្រឡាញ់​ទៅ​ តែ​ពេល​ខ្លះ​ទោះ​ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​តែ​បែក​គ្នា​ តែ​បើ​អ្នក​ជ្រុល​ជា​បែក​គ្នា​ទៅ​ហើយ​អ្នក​​មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​នោះ​ទេ​៖

១. ស្ដីបន្ទោស​ខ្លួន​ឯង​

ពេល​ខ្លះ​អ្នក​អាច​នឹង​បន្ទោស​ខ្លួន​ឯង​ បន្ទាប់​ពី​បែក​បាក់​ស្នេហា​ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ថា​ តើ​វា​ជា​កំហុស​អ្នក​ណា​?​ ហើយ​​ពេល​ដែល​អ្នក​ស្ដី​ឲ្យ​ខ្លួន​ឯង​ហើយ​តើ​វាអាច​ដូច​ដើម​ទេ​?

២. បន្ត​ការ​ទាក់ទង​ជាមួយ​គាត់​

ពេល​ខ្លះ​បើ​អាច​ចៀស​បាន​ចៀស​ទៅ​ អ្នក​មិន​គួរ​នៅ​វិលវល់​ជាមួយ​គាត់​ទៀត​នោះ​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មិន​ដាច់​ស្រេច​ជាមួយ​គាត់​ ហើយ​អាច​នៅ​តែ​ឈឺ​ចាប់​ជាង​ពេល​ដែល​ផ្ដាច់​ទំនាក់ទំនង​ទៀត​ផង។

៣. លែងខ្វល់នឹង​សុខភាព​ខ្លួន​ឯង​

ត្រូវ​ហើយ​ពេល​បែក​គ្នា​ប្រាកដជា​ឈឺចាប់​ហើយ​ ប៉ុន្តែ​បើ​អ្នក​មិន​ខ្វល់ខ្វាយ​ពី​សុខភាព​អ្នក​ទៀត​នោះ​ អ្នក​រឹត​តែ​ដុនដាប​ ហើយ​គ្មាន​ថ្ងៃ​ប្រសើរ​ឡើង​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​គិត​ពី​សុខភាព​ខ្លួន​ឯង​ផង​ទោះ​បី​ជា​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏ដោយ។

៤. ផឹក​គ្រឿង​ស្រវឹង​

អ្នក​កំពុង​តែ​គិត​ខុស​ហើយ​ដែល​អ្នក​ផឹក​ស្រា​ពេល​អ្នក​ពិបាក​ចិត្ត​ ព្រោះ​វា​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​រីករាយ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ខូច​សុភាព​ទៀត​ផង ដូច្នេះ​អ្នក​គួរតែ​រក​វិធី​ផ្សេង​ ដើម្បី​កាត់​បន្ថយ​ការ​ខូច​ចិត្ត។

៥. មើល​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គាត់​តាម ​Facebook

បើ​ជ្រុល​ជា​បែក​គ្នា​ហើយ​អ្នក​គួរ​តែ​ឈប់​មើល​អី​ដែល​ទាក់​ទង​នឹង​គាត់​ទៀត​ទៅ​ ជា​ពិសេស​ចូល​មើល​  profile គាត់​ ព្រោះ​ធ្វើ​បែប​នេះ​រឹត​តែ​ឲ្យ​អ្នក​នឹក​គាត់​ទៅ​វិញ​ទេ​។

៦. ផ្ដាច់​ខ្លួន​ឲ្យ​នៅ​តែ​ឯង

អ្នក​អាច​មាន​ពេល​សម្រាប់​ខូច​ចិត្ត​ ហើយ​នៅ​តែ​ឯង​ ប៉ុន្តែ​អ្នក​ដាច់​ខាត​កុំ​ផ្ដាច់​ខ្លួន​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ ព្រោះ​បើ​អ្នក​ធ្វើ​បែប​នេះ​អ្នក​រឹត​តែ​ដុន​ដាប​ ហើយ​មិន​អាច​ងើប​ឡើងវិញ​នោះ​ទេ ដូច្នេះ​ត្រូវ​ចេះ​ទទួល​ស្គាល់​ការពិត​ហើយ​មើល​ពិភពលោក​ឲ្យ​បាន​ធំ​​ទូលាយ។

៧. មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ភ្លាម​ៗ

អ្នក​មិន​គួរ​មាន​ស្នេហា​ថ្មី​ឆាប់​រហ័ស​ពេក​នោះ​ទេ​ ត្រូវ​ប្រាកដ​ថា​អ្នក​ដាច់​ស្រឡះ​ពី​អ្នក​ចាស់​ ហើយ​ស្រឡាញ់​អ្នក​ថ្មី​ ព្រោះ​បើ​មិន​ដូច​នេះ​ទេ​​អ្នក​មិន​ត្រឹម​តែ​ធ្វើ​បាប​គេ​នោះ​ទេ​ អ្នក​ក៏​បាន​ធ្វើ​បាប​ខ្លួន​ឯង​ដែរ។

៨. ឃុំ​ខ្លួន​ឯង​ជាមួយ​អនុស្សាវរីយ៍​ចាស់​ៗ

ការ​ចងចាំ​ វា​ច្បាស់​ណាស់​ដែល​ពិបាក​នឹង​បំភ្លេច ប៉ុន្តែ​ បើ​អាច​អ្នក​គួរ​តែ​កុំ​ព្យាយាម​មើល​​ឬ រក្សា​អ្វី​ដែល​ធ្លាប់​មាន​ជាមួយ​គាត់​អី ព្រោះ​វា​អាច​ឲ្យ​ការ​ឈឺចាប់​អ្នក​រើ​ឡើង​វិញ។

៩. សង​សឹក​ជាមួយ​គាត់​

បើ​បាន​ជា​បែក​ហើយ​ឲ្យ​វា​បែក​ទៅ​ អ្នក​កុំ​ទៅ​តាម​សង​សឹក​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​អន្តរាយ​នោះ​ ព្រោះ​បើ​អ្នក​​ធ្វើ​បែប​នេះ​អ្នក​នឹង​បាត់បង់​តម្លៃ​ ហើយ​ខ្លួន​អ្នក​ក៏​គ្មាន​ថ្ងៃ​បាន​សុខ​ដែរ។

ចាត់​ទុក​ថា​អ្នក​ និង​ គាត់​គ្មាន​និស្ស័យ​ជាមួយ​គ្នា​ចុះ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​គឺ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន៕

ចុចអាន៖រឿង​ ៥យ៉ាង​ដែល​ស្រី​ៗ​គួរ​តែ​កែ​ប្រែ​ចេញ ដើម្បី​ឲ្យ​ស្នេហា​រស់​បាន​យូរ

ប្រភព៖ cheatsheet ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម