កំហុសតូចៗដែលអ្នកគិតថាមិនអី តែសាហាវខ្លាំងធ្វើឲ្យ​ពណ៌​សក់មិនជាប់បានយូរ

  • 2019-08-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​​ចូលចិត្ត​ប្ដូរ​ពណ៌​សក់ ​ប្រាកដ​ជា​ស្រលាញ់​សក់​ខ្លាំង​​ណាស់ ​តែ​ឆ្ងល់​មិន​ដែល​ទុក​បាន​យូរ​ទេ គឺ​ឆាប់​ហើរ ទោះ​កុម្ម៉ង់​សុទ្ធ​តែ​ថ្នាំ​លេខ១​ក៏​ដោយ។ ​នេះ​មក​ពី​កំហុស​តូច​តាច​​ដូច​ខាង​ក្រោម ទើប​ធ្វើ​ឲ្យ​ពណ៌​សក់​មិន​នៅ​បាន​យូរ។​​

១. ​មិន​ប្រើ​ឆត្រ ឬ​មួក​ពេល​ចេញ​ក្រៅ​

អាកាស​ធាតុ​ក្ដៅ​ពិត​ជា​អាច​បំផ្លាញ​ពណ៌​សក់​បាន​យ៉ាង​សាហាវ​។ លើស​ពី​នោះ​ ថែម​ទាំង​ធ្វើ​ឲ្យ​ឆាប់​ខូច​ បែក​ចុង​ទៀត​ផង។ ដើម្បី​កាត់​បន្ថយ​ការ​ជះ​ផ្ទាល់​របស់​ពន្លឺ​ព្រះ​អាទិត្យ​មក​លើ​សក់​ជា​រៀង​រាល់​ថ្ងៃ ​អ្នក​គួរ​ប្រើ​ឆត្រ ឬ​ពាក់​មួក​ពេល​ដើរ​ចេញ​ក្រៅ។ មួយ​វិញ​ទៀត​ នៅ​ពេល​កក់​សក់​គួរ​ប្រើ​ជាមួយ​ទឹក​ត្រជាក់​មិន​មែន​ទឹក​ក្ដៅ​នោះ​ទេ ហើយ​សម្ងួត​សក់​​ដោយ​ឧបករណ៍​​ក្នុង​កម្រិត​សីតុណ្ហភាព​ទាប ។

២. កក់​សក់​ខុស​វិធី

ទម្លាប់​របស់​មនុស្ស​ជា​ច្រើន​ពេល​កក់​សក់​តែង​ចាក់​សាប៊ូ​ផ្ទាល់​លើ​សក់​​ក្បាល​តែ​ម្ដង ដែល​នេះ​កាន់​តែ​ធ្វើ​ពណ៌​សក់​ឆាប់​បាយ​បាយ​អ្នក​ដូច​គ្នា។ ​វិធី​ត្រឹម​ត្រូវ គឺ​ចាក់​សាប៊ូ​កក់​សក់​លើ​បាត​ដៃ​សិន រួច​ឈ្លី​ឲ្យ​សព្វ បន្ទាប់​មក​​ចាំ​យក​មក​កក់​លើ​ក្បាល។ ​ម្យ៉ាង​ទៀត នៅ​ពេល​លាង​ជម្រះ​ក៏​មិនបាច់​ប្រើ​ក្រចក​អេះ​ក្បាល​ខ្លាំង​ៗ​ខ្លាច​មិន​ជ្រះ​សាប៊ូ​ដែរ គឺ​ត្រូវ​​ម៉ាស្សា​ថ្នម​ៗ​ពី​ឫស​ដល់​គល់​សក់​ល្អ​ជាង។

៣. មិន​ប្រើ​សាប៊ូ​សម្រាប់​អ្នក​លាប​ពណ៌​សក់

​នេះ​ក៏​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​ពណ៌​សក់​ឆាប់​​អស់​ដែរ។ សាប៊ូ​កក់​សក់​មួយ​ចំនួន​ផ្ទុក​សារធាតុ​លាង​ខ្លាំង​ដែល​គ្មាន​ប្រសិទ្ធភាព​ជួយ​ការពារ​សរសៃ​សក់​ឲ្យ​ជាប់​ពណ៌​បាន​យូរ។ ជំនួស​មក​វិញ ​អ្នក​ត្រូវ​ប្រើ​សាប៊ូ​កក់​សក់​ដែល​គេ​ផលិត​សម្រាប់​អ្នក​លាប​ពណ៌​សក់ ដែល​ផ្សំ​ពី​ធម្មជាតិ។ កុំ​យក​សាប៊ូ​ណា​ដែល​​ប្រើ​រូបមន្ត Sulfate ​ព្រោះ​ជា​សារធាតុ​គី​មី​បំផ្លាញ​ពណ៌​សក់​​នោះ​ទេ។

៤. ឆាប់​កក់​សក់​ពេក ពេល​លាប​ថ្នាំ​សក់​រួច

​នៅ​ពេល​អ្នក​សម្រេច​លាប​ថ្នាំ​សក់​ថ្មី ថ្នាំ​នោះ​មិន​ទាន់​ជ្រាប​ពេញ​លេញ​តាម​សរសៃ​សក់​ឡើយ ​ដូច្នេះ​ទាម​ទា​ឲ្យ​អ្នក​ទុក​ឲ្យ​បាន​យូរ​សិន។ ​ដំបូន្មាន​ អ្នក​គួរ​ទុក​ឲ្យ​បាន​យ៉ាង​ហោច​៧២​ម៉ោង ​បន្ទាប់​ពី​លាប​ថ្នាំ​សក់។

៥. មិន​​ចង​សក់​ពេល​ទៅ​ហែល​ទឹក

​ជា​ទូ​ទៅ​នៅ​​តាម​អាង​ហែល​ទឹក ​គេ​តែង​ដាក់​សារធាតុ​ក្លរីន ​ឬ​សារធាតុ​ផ្សេងៗ​ឲ្យ​ទឹក​ថ្លា ដែល​ទាំង​នេះ​អាច​បំផ្លាញ​​ពណ៌​សក់​បាន។ ដំណោះ​ស្រាយ ​អ្នក​គួរ​ចង​សក់​ឡើង​ទៅ​លើ​ឲ្យ​ខ្ពស់​ស្រលះ ​​កុំ​ឲ្យ​ប៉ះ​ផ្ទាល់​ជាមួយ​ទឹក៕

ចុចអាន៖​​ ​ប្រយ័ត្នស៊យធំ! កុំលាបពណ៌សក់ឱ្យសោះបើអ្នកកំពុងមានបញ្ហាទាំង៤នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម