៥ សញ្ញា បញ្ជាក់ច្បាស់ៗថា អ្នកធ្វើអ្វីតាមបញ្ជាបេះដូងច្រើនជាងខួរក្បាល
- 2019-07-30 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សញ្ញា បញ្ជាក់ច្បាស់ៗថា អ្នកធ្វើអ្វីតាមបញ្ជាបេះដូងច្រើនជាងខួរក្បាល
ធ្វើអ្វីតាមបញ្ជាបេះដូងច្រើនជាងខួរក្បាល មានន័យយ៉ាងម៉េចទៅ?
មានន័យថា រាល់ពេលធ្វើអ្វីមួយ គឺអ្នកតែងតែធ្វើតាមចិត្តដែលខ្លួនឯងចង់បាន បើស្រលាញ់គឺអស់ពីចិត្ត ដោយមិនស្ទាក់ស្ទើរ។ អ្នកមិនខ្លាចក្នុងការនិយាយបង្ហាញអារម្មណ៍ពិតប្រាប់ទៅនរណាម្នាក់ ថែមទាំងហ៊ានប្រគល់បេះដូងទាំងស្រុង ទៅកាន់មនុស្សដែលអ្នកមានអារម្មណ៍ពិសេសជាមួយ។
ខាងក្រោមនេះ ជាសញ្ញា ៥ បញ្ជាក់ថា អ្នកចូលចិត្តធ្វើអ្វីតាមបញ្ជាបេះដូង ច្រើនលើសពីអ្នកដទៃ ដែលមើលទៅមិនចាត់ទុកជាចំណុចខ្សោយ ប៉ុន្តែជាភាពទាក់ទាញប្លែកគេទៅវិញ។
១. អ្នកមិនស្រពិចស្រពិល ពេលនិយាយយល់ព្រមទទួលស្នេហា
មនុស្សស្រីនៅពេល ធ្វើតាមបេះដូង ច្រើនជាងខួរក្បាល នាងនឹងមិននៅស្ទាក់ស្ទើរឡើយ នៅពេលមានស្នេហា ព្រោះនាងបានស្រលាញ់ម្នាក់នោះចេញពីបេះដូងពិត ដោយមិនគិតលើ ភាពវ័យឆ្លាត សុវត្ថិភាព ឬទ្រព្យសម្បត្តិរបស់ដៃគូឡើយ។ សំខាន់ឲ្យតែអាចធ្វើឲ្យនាងមានអារម្មណ៍ពិសេស កក់ក្តៅ នាងហ៊ានសាកល្បង ដោយមិនខ្វល់ថាចុងបញ្ចប់ទៅជាយ៉ាងណានោះទេ។
២. អ្នកទទួលថាខ្លួនឯង ចូលចិត្តបណ្តោយតាមអារម្មណ៍
មិនមែនតែជាខ្លួនឯងទេ សូម្បីអ្នកដទៃ ក៏គិតថាអ្នកជាមនុស្សចូលចិត្តធ្វើអ្វីបណ្តោយតាមអារម្មណ៍ ឬចូលតួដែរ។ ប៉ុន្តែមិនថ្វីទេ ព្រោះវាមិនមែនជាបញ្ហាអីធំដុំឡើយ។ អ្នកគ្រាន់តែចូលចិត្តធ្វើអ្វី តាមអារម្មណ៍ ប៉ុន្តែអ្នកចេះយល់ពីអារម្មណ៍អ្នកដទៃបានល្អខ្លាំងណាស់។
៣. អ្នកស្តាប់ខ្លួនឯងច្រើនជាងនរណាទាំងអស់
ពាក្យអ្នកដទៃជុំវិញខ្លួន ប្រឹងអុជអាលបែបណា ក៏គ្មានផ្លូវទៅរួច ហើយក៏មិនអាចបំបាក់ទឹកចិត្តអ្នកដោយងាយៗដែរ។ ដោយសារតែអ្នកជឿជាក់និងស្តាប់ខ្លួនឯង ច្រើនជាងគំនិតយោបល់អវិជ្ជមាន របស់អ្នកផ្សេង។
៤. អ្នកមិនសូវគិតច្រើនលើសកម្រិត
អ្នកមិនមែនជាប្រភេទមនុស្ស ដែលគិតខ្វល់ខ្វាយលើសកម្រិតទេ ពេលមានស្នេហា។ បើយល់ថាល្អអ្នកនឹងបន្តទៅមុខជាមួយគ្នាទៀត ប៉ុន្តែបើយល់ថាមិនល្អទេ អ្នកនឹងរកផ្លូវបញ្ចប់តាមសម្រួល។
៥. អ្នកមិនខ្លាចនឹងផ្តើមស្នេហ៍ម្តងទៀត ទោះបីធ្លាប់ឈឺចាប់ក៏ដោយ
មិនថាធ្លាប់មានរឿងអ្វីបានកើតឡើងចំពោះអ្នកក៏ដោយ នៅទីបំផុត អ្នកនៅតែរឹងមាំ មិនរាថយ ថែមទាំងហ៊ានផ្តើមស្នេហ៍សារជាថ្មីម្តងទៀត។ អ្នកទទួលស្គាល់ពីភាពឈឺចាប់ដែលបានឆ្លងកាត់ ទុកពេលឲ្យខ្លួនឯង បានព្យាបាលរបួស ហើយក៏មិនបណ្តោយឲ្យអតីតកាល មករារាំងនិងកាត់សេចក្តីនាពេលអនាគតនោះទេ៕
ចុចអានបន្ត៖ បើឃើញសញ្ញាទាំងនេះមានន័យថាគេនឹកអ្នកហើយគ្រាន់តែគេមិននិយាយ