ពណ៌ក្រេម​ អាចបង្ហាញ​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា

  • 2019-07-22 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុង​កាបូប​របស់អ្នក​មានពណ៌​ក្រេមច្រើន​ណាស់​មែនទេ? ហើយ​មាន​ដែលសម្គាល់​ដឹងអត់ថា​ខ្លួន​ឯង​ចូល​ចិត្ត​ប្រើ​ពណ៌​ណា​ជាង​គេ? បើ​ចង់​ដឹង​គឺបាន ខាង​ក្រោម​ជាពណ៌​ដែលអាច​បញ្ជាក់ពី​អត្តចរិក​របស់អ្នក​បាន​មាន​ដូចជា៖

១ ពណ៌ក្រហម

បើ​អ្នកចូលចិត្ត​ប្រើ​ពណ៌ក្រហម​មានន័យថា​អ្នកជាមនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង សប្បាយចិត្ត និង​រំជួលចិត្ត។ពិសេសេ​មិនចូលចិត្ត​ឲ្យនរណាម្នាក់​មកបង្ខំ​ក្នុង​ការសម្រេចចិត្ត​រឿងអ្វីមួយ។

២ ពណ៌ទឹកក្រូច

បើ​អ្នក​ចូលចិត្ត​ប្រើពណ៌​ទឹកក្រូច​មានន័យថា​អ្នកជា​មនុស្ស​មាន​គំនិតច្នៃ​ប្រឌិត ​មាន​គំនិត​គិត​វែងឆ្ងាយ​ប្រៀប​ដូចជា​ការផ្សង​ពេ្រង​និង​ចិត្តល្អ។

៣ ពណ៌សាច់

បើ​អ្នកចូលចិត្ត​ប្រើពណ៌សាច់​មានន័យថា​អ្នកមាន​អត្តចរិក​រាងអៀន​តែសុភាព​និង​ចេះគួរសម។

៤ ពណ៌ផ្កាឈូក

បើអ្នក​ចូលចិត្ត​ប្រើពណ៌​ផ្កាឈូក​មានន័យថា​អ្នកជា​មនុស្សសប្បាយ សាមញ្ញ​និង​ទន់ភ្លន់។

៥ ពណ៌ស្វាយ

បើ​អ្នកចូលចិត្ត​ប្រើពណ៌ស្វាយ​មានន័យថា​អ្នកជាមនុស្ស​ចូលចិត្ត​សេរីភាព។ ជាមនុស្ស​ពោរពេញ​ទៅដោយ​អំណាច​និង​ការប្តេជ្ញាចិត្ត ប៉ុន្តែ​ក៏មានចំណុច​អាថ៌កំបាំង​ដូចជារឿង​ផ្ទាល់ខ្លួន​ពុំចូលចិត្ត​ឲ្យនរណាម្នាក់​មកសួរ​រញ៉េរញៃ​ឡើយ។

៦ ពណ៌ត្នោត

បើ​អ្នកចូលចិត្ត​ប្រើ​ពណ៌ត្នោត​មានន័យថា​អ្នក​ជាមនុស្ស​កក់ក្តៅ មនុស្ស​ស្រី​ស្ងប់ស្ងាត់​ មិន​គិតច្រើន​តែអាចជឿ​​ទុកចិត្ត​បាន។

ចុចអានបន្ត៖ មើល​លេង​ទៅ! ១៥ ម៉ូត​ក្រវិល​ត្បូង​ស្អាតៗ​សម្រាប់​នារី

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម