ការ​សិក្សា​បង្ហាញ​ថា​៖ ការ​ផ្អាក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក អាច​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ប្រ​សើរ​

  • 2019-07-18 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ដឹង​ហើយ​ថា​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​មិន​ល្អ​សម្រាប់​ផ្លូវ​ចិត្ត​យើង​នោះ​ទេ​ មាន​ការ​សិក្សា​ជា​ច្រើន​បាន​ស្វែង​រក​ឃើញ​ពី​ទំនាក់​ទំ​ន​ង ​រវាង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ខ្លាំង ​ ការ​បាក់​ទឹក​ចិត្ត ចិត្ត​ច្រ​​ណែន​ឈ្នានីស នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង ខ្សោយ​ការ​គោរព​ខ្លូន​ឯង​។

ឥឡូវ​នេះ ការសិក្សា​មួយ​បានស្វែង​រក​ឃើញ​ថា បន្ទាប់ពី​ផ្អាក​ប្រើហ្វេស​ប៊ុកមួយ​សប្ដាហ៍ សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​​គឺ​មាន​ភាព​ល្អ​ប្រសើរ​យ៉ាង​ច្រើន ហើយ​ភាព​ច្រ​ណែន​ឈ្នានីស​គេ​ក៏បាន​រសាយ​បាត់​គ្រាន់​បើ​។ កា​សិក្សា​បានបង្ហាញច្បាស់ទៀតថា បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​បាន​ធ្វើ​ឲ្យ​ខូច​ប្រ​យោជន៍​ដល់​ស​កម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ ដូច្នេះ​ហើយ ហេតុ​អ្វី​យើង​មិន​ប​ញ្ឃប់​វា​ដោយ​ខ្លួនឯង? មួយ​ផ្នែក​នៃ​មូល​ហេតុ​នេះ​ ប្រហែល​ជា​ដោយ​សារ​តែ​ផ្ដាច់​ចេញ​ការ​បោក​បញ្ឆោត​និង​​មូល​ដ្ឋាន​​គ្រឹះ​រវាង​អ្វី​ដែល​យើង​បាន​រំ​ពឹង​​ពី​ហ្វេសប៊ុកនិង​ អ្វី​ពិត​ជាក់​ស្ដែង​ដែល​យើង​បាន​ទទួល​ពីវា។

ការសិក្សា​ថ្មី​មួយ​ បាន​ចេញ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង Cyberphysiology, Behaviour and Social Networking បាន​បែកចែកមនុស្ស​ប្រមាណ ២០០០​ នាក់​ជា​ពីរ​ក្រុម​ ដែល​ជា​មធ្យម​មាន​អាយុ​ ៣៤ឆ្នាំ។ មួយ​ក្រុម​នៅ​តែ​ប្រើ​ ​ហ្វេសប៊ុករបស់​ពួក​គេ​ដូច​ធម្មតា​ ដោយឡែក​មួយ​ក្រុម​ទៀត​ ឈប់​ប្រើ​ប្រាស់​​​ហ្វេសប៊ុក របស់​ពួក​គេ​មួយ​សប្ដាហ៍​។ មុន​និង​ក្រោយអំឡុងពេល​សិក្សា​ អ្នក​ចូល​រួម​ទាំង​អស់ បាន​ឆ្លើយ​តប​នឹង​អ្វី​ដែល​បាន​រៀប​ចំ​ឡើង​ដើម្បី​ដឹង​ពី​អា​កប្ប​កិ​រិ​យា​ពី​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុករបស់​ពួកគេ និង​ពី​របៀប​នៃ​ការ​ប្រើ​ទាំងនោះ។ មួយ​ចំ​នួន​ជា​អ្នក​ប្រើ​ប្រាស់​យ៉ាង​សកម្ម​ នេះ​មាន​ន័យ​ថា ពួក​គេ​បាន​ផុស​រូប​ភាព​និង​ធ្វើ​វា​ឲ្យ​ទាន់​សម័យ ហើយ​ខ្លះ​ទៀត​មិន​មែន​ជា​អ្នក​សកម្ម​ក្នុង​ការ​ប្រើ​នោះ​ទេ នេះ​មាន​ន័យ​ថា ពួក​គេ​គ្រាន់​ចូល​មើល​ព័ត៌​មាន​ឬ​ពិនិត្យ​​អ្វី​មួ​យ​ត្រួសៗ​ប៉ុណ្ណោះ។ ពូក​គេ​ក៏​បាន​​សាក​សួរ​​ពី​ភាព​ស​ប្បា​យ​រីករាយ​នៃ​ជី​វិត និង​ពី​សុខភាព​ផ្លូវ​ចិត្ត​​របស់​ពួក​គេ រួម​បញ្ចូល​ទាំង សុភមង្គល ភាព​ឯកា​ ភាពរីករាយ ការ​បាក់​ទឹក​ចិត្ត​​ ការ​ស​ម្រេច​ចិត្ត និង​កំ​ហឹង​។

បន្ទាប់​ពី​មួយ​​សប្ដាហ៍​កន្លង​ផុត​ទៅ អ្នក​ផ្អាក​ប្រើ​ហ្វេសប៊ុក ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ឡើង​ក្នុង​ទំនាក់​ទំនង​ជា​ច្រើន។ ពួក​គេ​ប្រើជីវិតរស់នៅយ៉ាងសុខដុមស្រ​ស់​បំ​ព្រង​ ប៉ុន្តែ​នេះសំដៅទៅ​លើ​អ្នក​ដែលចូលចិត្តប្រើ​វា​ខ្លាំង​តាំង​ពី​ដំ​បូង។ អ្នក​មិន​សូវ​ប្រើ​​មិន​ឃើញ​ផល​ប្រ​យោជន៍​ដូច​គ្នា​នោះ​ទេ​ ហើយ​អ្នក​ប្រើ​ក្នុង​កម្រិត​មធ្យម​មាន​​បទ​ពិសោធន៍​បាន​អត្ថ​ប្រយោជន៍​ត្រឹម​តែ​មធ្យម​ប៉ុណ្ណោះ។ យោងតាមការ​សិក្សារបស់អ្នកនិពន្ធ Tromholt Morten បានបង្ហាញ​ថា "ការ​ឈប់​ប្រើ​ប្រាស់​​ហ្វេសប៊ុក ជួយ​ឲ្យ​ការ​យល់​ដឹង​​មានកម្រិតខ្ពស់និង​អាចសម្រួលដល់ផ្នែកផ្លូវចិត្តឲ្យប្រសើរឡើង។"

​និ​ន្នា​ការ​ស្រដៀង​គ្នា​នេះ​ ត្រូ​វ​បាន​រក​ឃើញ​សម្រាប់​បទ​ពិសោធ​នៃ​ការ​ច្រណែន​ឈ្នានីស​តាម​ហ្វេសប៊ុក។ អ្នក​ដែល​មាន​កម្រិតច្រណែន​ឈ្នានីស​ទាប​មិនសូវ​ឃើញ​មាន​ផល​ប៉ះ​ពាល់​អ្វី​ពី​ការ​ឈប់​ប្រើហ្វេសប៊ុកនោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​មាន​ភាព​ច្រ​ណែន​ឈ្នានីស​គេ​ខ្លាំង​និង​មធ្យម​មាន​ការ​ថយ​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់​ចំពោះ​អារម្មណ៍​ទាំង​នោះ​ក្រោយ​ឈប់​ប្រើ​ប្រាស់​ហ្វេសប៊ុក។​

​​​​​​​បើ​សិន​ជាហ្វេសប៊ុក ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​បែប​នេះ​​ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​​រក​អ្នក​​ប្រើ​​ឱ្យ​បាន​ច្រើន​ទៀត? ផ្នែក​មួយ​នៃ​បញ្ហា ​ដូចជា​ការ​សិក្សា​ដទៃ​ទៀត​បាន​រក​ឃើញ​ថា ​គឺ​អ្វី​ដែល​មនុស្ស​បង្កើត​កំហុស​ឆ្គង​ "ការ​ព្យា​ក​រ​ណ៍​ខុស​" នៅ​ពេល​ព្យាករណ៍​​ ថា​តើ​ពួក​គេ​នឹង​ទទួល​បាន​សុ​ភ​ម​ង្គ​ល​ប៉ុណ្ណា​ក្នុង​ការ​ប្រើ​ហ្វេសប៊ុក? ពួក​គេ​សន្មត់​ថា ពួក​គេ​នឹ​ង​មាន​ភាព​សប្បាយ​រីករាយ​បន្ទាប់​ពី​ប្រើ​ Facebook ប៉ុន្តែ​តាម​ការ​ពិត​ ពួក​គេ​មិន​សប្បាយ​ចិត្ដ​ដោយ​សារ​រឿង​​ជា​​ច្រើន។ ហើយ​បញ្ហា​ទ​ស្សន៍​ទាយ​នេះ​អាច​ពន្យល់​ពី​បា​តុ​ភូត​នៃ​ការ​ញៀន​និង​ភាព​មិន​សប្បាយ​ចិត្ត​របស់​ពួក​គេ​ក្នុង​ចំណោម​អ្នក​ប្រើ​ទាំង​អស់​នោះ​។

វា​មាន​សារៈ​សំ​ខាន់​ក្នុង​ការ​កំ​ណ​ត់​សម្គាល់​បាតុភូត​​ដែល​បាន​​បង្ហាញ​នៅ​ទី​នេះ មាន​អារម្មណ៍​ថា​ប្លែក​ហាក់​ដូច​ជា​និ​យម​ន័យ​ដ៏​ល្បី​ល្បាញនៃ​ភាព​ធ្វេស​ប្រ​ហែ​ស​ ដោយ​ធ្វើ​អ្វី​ដដែល​ៗ​ ហើយ​ចង់​បាន​លទ្ធ​ផល​ខុស​ៗ​គ្នា។ ជា​មួយ​នឹង​ការ​ព្យា​ករ​ណ៍​ដែល​​ខុស​ឆ្គង​នេះ យើង​សង្ឃឹម​ថា​ហ្វេសប៊ុក នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​សប្បាយ​រីក​រាយ​ តែ​​ពេល​ជាក់ស្ដែង​យើង​ទទួល​បាន​ភាព​រី​ក​រាយ​តិច​បំ​ផុត​ និង​កាន់​តែ​កើត​​ចិត្ត​ច្រណែន​ឡើង​ៗ​ ជា​ម្ដង​ហើយ​ម្ដង​ទៀត​ មិន​ចេះ​គ្រប់។​ តើ​ប្រ​ភេទ​សំណួរ​អង្វរ​​ឬ​​ទ​ទូច​សុំ​អ្វី​​មួយ​បែប​ណា​ដែល​បណ្ដាញ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម​ធ្វើ​ឲ្យ​យើង​ឆ្អួត​ចិត្ត​​នោះ?​ ប្រ​ហែល​ការ​ងារ​នា​ពេល​អនាគត​ គេ​នឹង​រក​វិ​ធី​ធ្វើ​យ៉ាង​ណា​ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​មិន​ឲ្យ​​មាន​គុណ​វិបត្តិ​បាន​​នោះ ឬ​ប្រហែល​ជា​លេង​ជា​មួយ​វា​ខ្លះ​ហើយ ​ទើប​យើង​អាច​គិត​ពី​របៀប​ធ្វើ​វា​សម្រាប់​ខ្លួន​យើង​បាន​។​​​​​​​

ចុចអានបន្ត៖ ធ្វើតាម ៩ ជំហាននេះទើបជីវិតមិនសូវជួបរឿងពិបាកចិត្តច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Forbes ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម