ធ្វើតាម ៩ ជំហាននេះទើបជីវិតមិនសូវជួបរឿងពិបាកចិត្តច្រើន

  • 2019-06-17 07:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ភាព​លំបាក​ចិត្ត​​ក្នុង​ជីវិត​ទេ​។​ អ្នក​ខ្លះ​មិន​បួង​សួង​សុំ​ទ្រព្យសម្បត្តិ​ ឬ​ក្ដី​ស្រលាញ់​អ្វី​ច្រើន​ទេ​ គឺ​សុំ​ត្រឹម​តែ​រស់​នៅ​ឲ្យ​សប្បាយ​ចិត្ត​គឺ​គ្រប់​គ្រាន់​ហើយ​។​ បួង​សួង​តែ​ម៉្យាង​មិន​គ្រប់​គ្រាន់​ទេ​ តែ​អ្នក​ត្រូវ​តែ​ធ្វើ​តាម​ ៩​ ជំហាន​នេះ​ទើប​ជីវិត​មិន​សូវ​ជួប​រឿង​ពិបាក​ចិត្ត​ច្រើន​៖

ជំហាន​ទី១៖ ដឹង​ឲ្យ​បាន​ច្រើន​ ផ្ដោត​លើ​ការ​ធ្វើ​រឿង​តិច​តួច​ល្អ​ជាង​ការ​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​១​។ ជ្រើស​រើស​ការ​ងារ​ដែល​សំខាន់​ជាង​គេ​មក​ធ្វើ​ទៅ​បាន​ហើយ​ រួច​ទុក​រឿង​ផ្សេង​មួយ​ឡែក​សិន​។

ជំហាន​ទី២៖ ​បន្ថយ​ល្បឿន​តែ​ម៉្យាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។​ ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង​​​ នៅ​ពេល​ដែល​អ្នក​គិត​ថា​ ការ​យក​ខ្លួន​ឯង​ត្រលប់​ចូល​បច្ចុប្បន្ន​វិញ​ជា​បញ្ហា​ នោះ​ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ខ្លួន​​ទេ​។​ កុំ​គិត​តែ​ពី​ខ្លួន​ឯង​ ហើយ​ក៏​មិន​ត្រូវ​គិត​តែ​​ពី​អ្នក​ដទៃ​ដែរ​។​ ​

ជំហាន​ទី៣៖ ជីវិត​គ្មាន​ពេល​ច្រើន​ទេ​ រក្សា​គម្លាត​ពី​ទូរសព្ទ​ដៃ​ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ ក្នុង​ថ្ងៃ​ដែល​អ្នក​ឈប់​សម្រាក​ ហើយ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ពិត​ប្រាកដ​។​ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ឲ្យ​បាន​គ្រប់​គ្រាន់​ មិន​មែន​មួយ​ថ្ងៃ​ៗ​នៅ​តែ​ជា​មួយ​បណ្ដាញ​សង្គម​ ហើយ​អង្គុយ​មើល​ email ពេញ​មួយ​ថ្ងៃ​ទេ​។​

ជំហាន​ទី៤៖ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មិត្ត​ភក្តិ​ គ្រួសារ​ និង​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​។​ ពាក្យ​ថា​ ខ្វល់​ខ្វាយ​ ត្រូវ​តែ​គូស​បញ្ជាក់​ឲ្យ​បាន​ច្បាស់​។​ ដោយ​សារ​តែ​យើង​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ គ្រួសារ​ មិត្ត​រួម​ការ​ងារ​​ ក្នុង​លក្ខណៈ​មួយ​ដែល​លើស​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពិត​ប្រាកដ​ ហើយ​ត្រូវ​បន្ត​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ដោយ​ស្មោះ​។​​

ជំហាន​ទី៥៖ ផ្លាស់​ប្ដូរ​អត្តចរិត​ថ្មី ត្រឡប់​ទៅ​ពេញ​ចិត្ត​ជា​មួយ​នឹង​សម្រស់​ធម្មជាតិ​ ជំនួស​ឲ្យ​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​តឹង​តែង​នៅ​តែ​ក្នុង​ផ្ទះ​ពេញ​មួយ​ថ្ងៃ​។​ ឧស្សាហ៍​ដើរ​ក្នុង​សួន​ច្បារ​ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា​ដើរ​ ហែល​ទឹក​ ឬ​ជិះ​កង់​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ទទួល​យក​ខ្យល់​ មើល​ឃើញ​ព្រះ​អាទិត្យ​ ហើយ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​នៅ​ជា​មួយ​ធម្មជាតិ​។​​​

ជំហាន​ទី៦៖ ញ៉ាំ​យឺត​ៗ​ ដោយ​ទំពា​ឲ្យ​បាន​ល្អ​ ភាព​ឆ្ងាញ់​ក្នុង​មុខ​ម្ហូប​នីមួយ​ៗ​ នឹង​បង្កើត​ភាព​រីករាយ​ឲ្យ​ជីវិត​របស់​អ្នក​ ជាង​ការ​ញ៉ាំ​លឿន​ៗ​គ្រាន់​តែ​ដើម្បី​ឆ្អែត​ ហើយ​មិន​ដឹង​រសជាតិ​អ្វី​សោះ​។​​

ជំហាន​ទី៧៖ បើក​បរ​យឺត​ៗ​ ដើម្បី​ជួយ​បំបាត់​ស្ត្រេស​ និង​ជួយ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ ជំនួស​ឲ្យ​ការ​កើត​ស្ត្រេស​ជា​មួយ​នឹង​ចរាចរណ៍​នៅ​តាម​ផ្លូវ​។​ ត្រូវ​បើក​បរ​ដោយ​ការ​បន្ធូរ​អារម្មណ៍​។

ជំហាន​ទី៨៖ រីករាយ​ និង​ពេញ​ចិត្ត​ជា​មួយ​រឿង​ដែល​កំពុង​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​។​ តែ​ត្រូវ​បោះ​ជំហាន​ឈាន​ទៅ​រក​អនាគត​ មិន​ថា​អ្នក​នឹង​ធ្វើ​រឿង​អ្វី​ទេ​តែ​អ្នក​ត្រូវ​តែ​ធ្វើ​វា​ដោយ​ការ​ចង់​ធ្វើ​ និង​រីករាយ​។​ សូម្បី​តែ​ការ​លាង​ចាន​ក៏​ធ្វើ​ឲ្យ​អ្នក​រីករាយ​បាន​ដែរ​។​ គ្រាន់​តែ​ផ្លាស់​ប្ដូរ​នូវ​អ្វី​ដែល​អ្នក​បាន​ឃើញ​ អ្នក​គួរ​តែ​ធ្វើ​ជា​មនុស្ស​ទឹក​កន្លះ​កែវ​។​

ជំហាន​ទី៩៖ បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដោយ​ការ​ដក​ដង្ហើម​ធំ​ៗ​។​ ពេល​មាន​អារម្មណ៍​ថា​ប្រញាប់​ខ្លាំង​ និង​ប្រកួត​ប្រជែង​ខ្លាំង​ ត្រូវ​ព្យាយាម​ដក​ដង្ហើម​ឲ្យ​វែង​ៗ​។​ ដើម្បី​បំពេញ​សួត​បាន​ ២ ទៅ​ ៣ អ៊ីញ​។​ ធានា​ថា​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ប្រសើរ​ គួរ​តែ​ធ្វើ​បែប​នេះ​រៀង​រាល់​ដង្ហើម​ចេញ​ចូល​របស់​អ្នក​ ដោយ​ការ​កំណត់​ដង្ហើម​តាម​លំដាប់​ ដើម្បី​ងាយ​នឹង​ផ្ចង់​ស្មារតី​៕

ចុចអាន៖ អាយុលើស ៣០ ឆ្នាំ ស្រីៗនឹងស្តាយខ្លាំងបំផុតដែលមិនបានធ្វើរឿងទាំងអស់នេះ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម