ទោះអាយុស្មើគ្នា មនុស្សស្រីតែងមានគំនិតក្មេងជាងបុរស ដោយសារតែបែបនេះ
- 2019-07-12 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះអាយុស្មើគ្នា មនុស្សស្រីតែងមានគំនិតក្មេងជាងបុរស ដោយសារតែបែបនេះ
អ្នកវិទ្យាសាស្រ្តរួមទាំងអ្នកឱសថសាស្ត្រ តែងធ្វើការសិក្សាស្រាវជ្រាវពីភាពខុសគ្នារវាងបុរស និងនារី។ កាលពីមុន គេសន្និដ្ឋានថា ខួរក្បាលមនុស្សប្រុសដើរយឺតជាងមនុស្សស្រីដល់ទៅ ៥ ឆ្នាំ មានន័យថាបើគាត់អាយុ ២៣ តែគំនិតវិញស្មើនឹងមនុស្សស្រីដែលមានវ័យ១៨ ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ ការសន្និដ្ឋានមួយនេះ ត្រូវបានច្រានចោល ដោយសារគ្មានអំណះអំណាងពិតប្រាកដ។ ជាក់ស្តែង ការសិក្សាស្រាវជ្រាវថ្មី ផ្អែកលើការវាស់ស្ទង់ និងដកពិសោធន៍ច្បាស់លាស់ បានបញ្ជាក់ថា មនុស្សស្រីមានការគិតក្មេងជាងមនុស្សប្រុស។ តើមានអ្វីជាអំណះអំណាង?
១. ការសិក្សា
ក្រុមអ្នកសិក្សាស្រាវជ្រាវជាច្រើនរូបមកពី សាកលវិទ្យាល័យឱសថសាស្ត្រវ៉ាស៊ីនតោន (Washington University School of Medicine ) បានប្រមូលមនុស្សប្រុសចំនួន៨៤ នាក់ មនុស្សស្រី ១២១ នាក់ ដែលមានអាយុចន្លោះពី ២០-៨២ ឆ្នាំ ដើម្បីធ្វើការស្កេនមើលខួរក្បាល។ វិធីនេះអាចវាស់ស្ទង់លំហូរនៃសមាសភាគខួរក្បាល ជាពិសេសដំណើរការនៃគ្លុយកូសនិងអុកស៊ីសែននៅក្នុងខួរក្បាល ថាតើវាបានបម្លែងទៅជាថាមពលលឿនកម្រិតណា។ បើស្ថិតក្នុងវ័យជំទង់ លទ្ធផលនឹងបង្ហាញថាកម្រិតនៃការគិតគឺលឿន ប៉ុន្តែចាប់ពីអាយុ ៦០ ឡើងទៅ ល្បឿននៃការគិតនឹងអន់ថយហ្នឹងដែរ។ យោងទៅតាមការស្កេនមើលនេះហើយ ទើបក្រុមអ្នកសិក្សា អាចដឹងពីកម្រិតនៃការគិតខុសគ្នារវាង ប្រុសនិងស្រី។
២. វិធីសាស្ត្រ
ក្រៅពីការវាស់ស្ទង់ល្បឿននៃខួរក្បាលដោយម៉ាស៊ីនស្កេនរួចមក ក្រុមអ្នកសិក្សាស្រាវជ្រាវ បានប្រមូលទិន្នន័យពីក្នុងកុំព្យូទ័រ ដែលជាការទាយអាយុរបស់មនុស្សប្រុសនិងស្រីផ្អែកលើខួរក្បាល។ ភេទខុសគ្នាលទ្ធផលក៏បង្ហាញចេញមកខុសគ្នាដែរ។ ទោះជាបែបនេះក្តី នៅមិនទាន់អាចយកជាការបានទាំងស្រុងឡើយ វាគ្រាន់តែជាភាពជោគជ័យនៃការពិសោធន៍ក្នុងជំហានទី២តែប៉ុណ្ណោះ។
៣. ការស្វែងរក
ការគណនាតួលេខដោយកុំព្យូទ័រ បានបញ្ជាក់ទៀតថា ខួរក្បាលរបស់មនុស្សស្រីគឺក្មេងជាងមនុស្សប្រុសដល់ទៅ ៣,៨ ឆ្នាំ។ ការគណនាបន្ត បានបង្ហាញថា មនុស្សប្រុស មានការគិតចាស់ជាងមនុស្សស្រីដល់ទៅ ២,៤ ឆ្នាំ។
៤. ការបញ្ជាក់បន្ថែម
ដើម្បីបញ្ជាក់ថា ការសន្និដ្ឋានមួយនេះមានភាពជាក់លាក់ ១០០% ក្រុមអ្នកសិក្សាស្រាវជ្រាវ បានលើកយកកត្តា៤ យ៉ាង ដែលមានឥទ្ធិពលមកមើលការវិវត្តនៃខួរក្បាលរួមមាន៖
- កត្តាប្រឈម
ភេទខុសគ្នារវាងប្រុសនិងស្រី តែងមានអ័រម៉ូន មជ្ឈដ្ឋានជុំវិញខ្លួន និងការចិញ្ចឹមបីបាច់ខុសៗគ្នា ជាហេតុធ្វើឲ្យខួរក្បាលមានការវិវត្តខុសគ្នាទៅតាមហ្នឹងដែរ។
- កត្តាជីវសាស្ត្រ
សម្រាប់មនុស្សដែលមានភេទដូចគ្នា ការវិវត្តនៃខួរក្បាល មានភាពខុសគ្នាក្នុងកម្រិតមធ្យម ប៉ុន្តែសម្រាប់អ្នកដែលភេទខុសគ្នាវិញ ការវិវត្តនៃខួរក្បាលមានភាពផ្ទុយដាច់ស្រឡះពីគ្នា។
- កត្តាវិវត្ត
ត្បិតមនុស្សស្រីភាគច្រើន ឆាប់ធំពេញវ័យមុនមនុស្សប្រុស ប៉ុន្តែនេះមិនមែនជាសញ្ញាវិជ្ជមាន ១០០% ទេ ព្រោះការគិតនៅតែមានវិវត្តយឺតយ៉ាវជាងបុរស។
- កត្តាអ័រម៉ូន
ស្រដៀងនឹងអ្វីដែលបានរៀបរាប់ដូចខាងលើដែរ អ័រម៉ូនអាចជះឥទ្ធិពលដល់លំហូរឈាម និងដំណើរការនៃខួរក្បាល។
បែបនេះហើយទើបមានគូស្នេហ៍មួយចំនួន ទោះខាងស្រីមានអាយុច្រើនជាង ២-៣ឆ្នាំ ក៏នៅតែអាចរស់នៅជាមួយគ្នាយ៉ាងចុះសម្រុង។ ម្យ៉ាងទៀត បុរសត្រូវចាំថា បើដៃគូរបស់ខ្លួនមានអាយុស្មើ ឬតិចជាង ហើយនាងជាមនុស្សស្រីដែលពូកែងរខឹងច្រើន ក៏មិនគួរប្រកាន់យកទោសពៃនាងដែរ ព្រោះការលើកឡើងខាងលើ ជាហេតុផលសមរម្យមួយដែលអាចទទួលយកបាន៕
ចុចអានបន្ត៖ ៨ វិធីជួយដល់អ្នកបាក់ទឹកចិត្ត ឲ្យមានសុភមង្គល និងរីករាយឡើងវិញ