នារី​ ៦ ប្រភេទ​ដែល​អាចទាក់ចិត្តមនុស្ស​ប្រុស​ឲ្យចាប់​អារម្មណ៍​ជាង​នារី​ដទៃ​ទៀត

  • 2019-07-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការពិត​មនុស្ស​ម្នាក់​ៗ​តែ​មាន​ការ​ពេញ​ចិត្ត​រៀង​ៗ​ខ្លួន បុរស​ចូល​ចិត្ត​នារី​បែប​រម្យទម ខ្លះ​ក៏​ចូល​ចិត្ត​បែប​កាច​ឈ្នះ ប៉ុន្តែ​យើង​ឃើញ​ថា​ទោះបី​ជា​យ៉ង​ណា​ក៏​ដោយ​ក៏​នៅ​តែ មនុស្ស​ស្រី​ ៥ ប្រភេទ​ខាង​ក្រោម​នេះ​អាច​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជា​នារី​ដទៃ ៖

១. ស្អាត​បែប​ធម្មជាតិ ៖ ស្អាត​បែប​ធម្មជាតិ​មាន​ន័យ​ថា​ មិន​ប្រើ​ការ​ Make up ខ្លាំង​បាត់​រហូត​បាត់​សម្រស់​ដើម និង​ភាព​ស្រស់​ស្អាត​ដែល​ខ្លួន​មាន​ពី​កំណើត។ រៀប​ចំ​ខ្លួន​បែប​សាមញ្ញៗ មិន​សិចស៊ី​ខ្លាំង​ពេក មិន​លេង​ខ្លួន​ឆើតឆាយ​ពេក។

រូបតំណាង

**២. ចរិត​ធម្មជាតិ ៖** ជា​មនុស្ស​ស្រី​មិន​លាក់​ចរិត ឬក៏​រៀប​ចំ​ឫកពា​ល្អ​តែ​នៅ​មុខ​គេ​ហើយ​ក្រោយ​ខ្នង​បែរ​ជា​ចរិត​ផ្សេង។ ចំណុច​នេះ​មាន​ន័យ​ថា​ឲ្យ​អ្នក​ធ្វើ​ជា​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ប្រឹង​ទប់ ប្រឹង​សម្ដែង​ឲ្យ​ល្អ​ដើម្បី​តែ​គេ​ចាប់​អារម្មណ៍​នោះ​ទេ។

រូបតំណាង

៣. ស្ងប់​ស្ងាត់​ក្នុង​រឿង​ស្នេហា​ ៖ ជា​មនុស្ស​ស្រី​ដែល​មិន​សូវ​រញ៉េរញ៉ៃ​ជាមួយ​រឿង​ស្នេហា ហើយ​ក៏​មិន​ងាយ​នឹង​ទទួល​យក​អ្នក​ណា​ម្នាក់​មក​ទុក​ក្នុង​ចិត្ត។ មនុស្ស​ស្រី​បែប​នេះ​គឺ​ជា​មនុស្ស​ដ៏​ពិសេស​មួយ​ក្នុង​ភ្នែក​មនុស្ស​ប្រុស ដែល​គេ​តែងតែ​សម្លឹង​រក។

រូបតំណាង

៤. មាន​ភាព​ឈ្លាសវៃ ៖ នារី​ដែល​ឆ្លាត​គឺ​មាន​ភាព​ទាក់ទាញ​ម្យ៉ាង​ដែល​មនុស្ស​មិន​ងាយ​ធុញ​ទ្រាន់ ព្រោះ​នាង​អាច​បត់បែន​បាន​គ្រប់​បញ្ហា​ដែល​នាង​ជួប គិត​បាន​លឿន។ នាង​​មិន​ងាយ​ចាញ់​បោក​អ្នក​ណា ហើយ​ក៏​មិន​ងាយ​នឹង​ឲ្យ​អ្នក​ណា​មក​ធ្វើ​បាប​នាង។ នាង​មាន​ភាព​រឹង​មាំ​មួយ​ដែល​អាច​ឲ្យ​នាង​លេចធ្លោ​ជាង​មនុស្ស​ស្រី​ដទៃ។

រូបតំណាង

៥. មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ៖ ធ្វើ​អ្វី​មួយ​មាន​ភាព​ច្បាស់​លាស់ មិន​ចូល​ចិត្ត​អែបអប​​ឬ​ដើរ​តាម​អ្នក​ណា​។ នាង​មាន​ភាព​​រឹង​មាំ និង មិន​ចូល​ចិត្ត​សូញសាញ​ពេល​ចេញ​ទៅ​ណា​មក​ណា ឲ្យ​គេ​បារម្ភ​ច្រើន ឬក៏​ពិបាក​ដោយសារ​ខ្លួន។

៦. មាន​ភាព​រីករាយ ៖ នាង​តែងតែ​មាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​អាច​ឆាប​យក​បេះដូង​មនុស្ស​ប្រុស ហើយ​នាង​ជា​ថ្នាំ​រីករាយ​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ញញឹម និង រសាយ​ពី​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន។

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ​អ្វី​ដែល​សំខាន់​គឺ​អត្តចរិត និង ការ​រៀប​ចំ​ខ្លួន​យើង ព្រោះ​យើង​មិន​អាច​ប្រកែក​បាន​ទេ​ថា​ការ​រៀប​ចំខ្លួន និង ឥរិយាបថ​អាច​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ពិសេស​​របស់អ្នក៕​​​

ចុចអាន៖ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នារីដ៏​មាន​ឥទ្ធិពល​ម្នាក់​ គួរ​តែ​មាន​នូវ​ចំណុច​ទាំង​នេះ!

អត្ថបទ៖ ផេង ផលធីតា

អត្ថបទពេញនិយម