ជ្រើសរើសរូបភ្នែកមួយ ដើម្បីដឹងពីអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់អ្នក
- 2019-07-05 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបភ្នែកមួយ ដើម្បីដឹងពីអាថ៌កំបាំងដែលមាននៅក្នុងខ្លួនរបស់អ្នក
ភ្នែកប្រៀបបានដូចជាកញ្ចក់ឆ្លុះដល់បេះដូង។ ពេលខ្លះទោះមិននិយាយចេញមក ក៏អាចបង្ហាញតាមរយៈក្រសែភ្នែកដែរ។ ខាងក្រោមនេះ គឺជាតេស្តសាកល្បងពីចិត្តគំនិតរបស់អ្នក ដោយគ្រាន់តែជ្រើសរូបភ្នែកតែមួយគត់ដែលអ្នកពេញចិត្តបំផុត ដើម្បីស្វែងរកអាថ៌កំបាំងនៅក្នុងខ្លួន ដែលអ្នកពុំធ្លាប់ដឹងពីមុនមក។
១. រូបទី១៖ មនុស្សដែលពោរពេញដោយមហិច្ឆតា
សញ្ញាភ្លើងកំពុងតែឆេះឡើង មានន័យថាអ្នកគឺជាមនុស្សដែលអាចរកពន្លឺឲ្យខ្លួនឯង មានកម្លាំងចិត្ត និងប្រកាន់ខ្ជាប់នូវមហិច្ឆតាជានិច្ច។ អ្នកហ៊ានប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ដើម្បីពុះពារដល់គោលដៅដែលខ្លួនចង់បាន។ អ្នកថែមទាំងដឹងច្បាស់ពីអ្វី ដែលចង់បានពិតប្រាកដទៅថ្ងៃមុខ។ ចំណុចខ្សោយនោះគឺ អ្នកនៅតែមានចិត្តខឹង គិតដល់រឿងឈឺចាប់កាលពីអតីតកាល មិនអាចបំភ្លេចបាន។ យ៉ាងណាមិញ មានតែការអត់ឱន លើកលែងទោសប៉ុណ្ណោះ ទើបអាចជួយអ្នកបាន។ ជួនកាលភ្លើងអាចបំភ្លឺផ្លូវឲ្យអ្នកបានពិតមែន ប៉ុន្តែវាក៏អាចដុតឲ្យខ្លោចដែរ បើអ្នកមិនចេះប្រើប្រាស់ត្រឹមត្រូវ។
២. រូបទី២៖ មនុស្សសម្បូរអាថ៌កំបាំង
រឿងរ៉ាវដែលបានកើតឡើងក្នុងអតីកាល ទាំងល្អទាំងអាក្រក់ បានបង្រៀនឲ្យអ្នកយល់ដឹងកាន់តែច្រើនជាងមុន។ អ្នកបានលះបង់មិនតិចទេ ទម្រាំអាចបានដូចសព្វថ្ងៃនេះ។ អ្នកអាចធ្លាប់នឹងបាត់បង់របស់មានតម្លៃ ប៉ុន្តែនៅតែអាចទទួលយកដោយភាពវៃឆ្លាត និងរឹងមាំ។ ប្រាជ្ញារបស់អ្នក តែងតែត្រាយផ្លូវទៅដល់គោលដៅជាក់លាក់។ ទោះបីជាពេលខ្លះ គោលបំណងក្នុងជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ ប៉ុន្តែភាពឆ្លាតវៃរបស់អ្នកនៅតែស្ថិតស្ថេរ។ បើគ្រប់យ៉ាង មិនបានដូចអ្វីដែលគ្រោងទុកនោះទេ គូរចាប់ផ្តើមសារជាថ្មី រកវិធីថ្មី ព្រោះអ្នកមានសមត្ថភាពអាចធ្វើវាបាន។
៣. រូបទី៣៖ មនុស្សមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយធម្មជាតិ
ជីវិតរបស់អ្នក អាចមានថាមពលអាស្រ័យលើធម្មជាតិដែលនៅជុំវិញខ្លួន។ សូម្បីតែអត្តចរិត ក៏ល្អតាំងពីកំណើតដែរ ធ្វើឲ្យអ្នកមើលទៅប្រៀបដូចជាអព្ភូតហេតុមួយ ដែលអាចផ្លាស់ប្តូរជីវិតខ្លួនឯងនិងអ្នកដទៃ ឲ្យប្រសើរឡើង។ ហេតុនេះហើយទើបបានជា មនុស្សគ្រប់គ្នាចូលចិត្តចង់នៅក្បែរអ្នក ព្រោះពួកគេមានអារម្មណ៍ស្រស់ស្រាយ ដូចជាបានទៅលេងនៅកន្លែងធម្មជាតិដូច្នោះដែរ។ យ៉ាងណាមិញ សុភមង្គលដែលអ្នកអាចរកបាន កុំភ្លេចចែករំលែកវាទៅកាន់អ្នកដទៃផង។
៤. រូបទី៤៖ មនុស្សទន់ភ្លន់តែមិនទន់ជ្រាយ
អ្នកតែងតែព្យាយាមរកហេតុផល ពេលមានបញ្ហាកើតឡើង និងចង់ដឹងចង់ឮពីវាឲ្យកាន់តែច្បាស់។ អ្នកឆ្ងល់គ្រប់យ៉ាង ពីវិថីជីវិតដែលខ្លួនបានជ្រើសរើស ថែមទាំងចង់សាកល្បងដើរលើផ្លូវថ្មីមួយទៀត។ រូបរាងខាងក្រៅទន់ភ្លន់បន្តិចមែន ប៉ុន្តែចិត្តគំនិតរឹងមាំ ហើយតឹងតែងចំពោះខ្លួនឯងទៀតផង។ បេះដូងដ៏ស្រទន់របស់អ្នក តែងតែជួយរកដំណោះស្រាយឲ្យអ្នកដទៃ រហូតដល់ភ្លេចគិតពីខ្លួនឯងក៏មាន។ នេះដោយសារតែអ្នក ពិបាកនៅពេលត្រូវជ្រើសរើសអ្វីមួយ ខ្វះការលើកទឹកចិត្ត និងខ្លាចពាក្យរិះគន់នានា។ គួរតែជឿជាក់លើខ្លួនឯងឲ្យបានច្រើនទើបមិនភ័យបារម្ភច្រើន។
៥. រូបទី៥៖ មនុស្សដែលគួរឲ្យងឿងឆ្ងល់
អ្នកដឹងច្បាស់នូវអ្វីដែលគួរបង្ហាញ និងលាក់បាំងពីអ្នកដទៃ ព្រោះអ្នកមិនចង់ឲ្យគេដឹងច្រើនពីរឿងផ្ទាល់ខ្លួនឡើយ។ អ្នកគោរពស្រលាញ់នរណា ដែលអាចរក្សារឿងសម្ងាត់របស់អ្នកបានល្អ មិនឲ្យបែកធ្លាយ។ អ្នកអាចនឹងធ្លាប់មានគេវាយប្រហារក្រោយខ្នង កាលពីមុន ដូច្នេះទើបអ្នកសម្រេចចិត្តធ្វើបែបនេះ ដើម្បីការពារខ្លួនពីជនអាក្រក់មួយចំនួន។ អ្នកមិនប្រហែសទៀតទេ មុនទទួលរាប់អាននរណាម្នាក់ អ្នកតែងពិនិត្យមើលល្អិតល្អន់ ដើម្បីកុំឲ្យរបួសចាស់រើឡើងវិញ។
៦. រូបទី៦៖ មនុស្សរីករាយចិត្តជ្រះថ្លា
អ្នកបានធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត ដោយសារតែភាពរីករាយនិងចិត្តជ្រះថ្លានេះហើយ។ អ្នកជាមនុស្សដែលកម្ររកបាន ប៉ុន្តែត្រូវចេះបង្កើនភាពជឿជាក់ឲ្យបានច្រើនជាងមុន។ ដាច់ខាតត្រូវការពារ ចិត្តស្មោះស មិនឲ្យអ្នកដទៃមកជាន់ឈ្លីផ្តេសផ្តាស។ ម្យ៉ាងទៀត កុំពឹងតែលើអ្នកដទៃ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លូន ត្រូវខិតខំប្រឹងប្រែងនិងជឿលើខ្លួនឯង ទើបអាចឈានដល់គោលដៅ៕
តើអ្នកបានជ្រើសរើសរូបមួយណាដែរទៅ?
ចុចអានបន្ត៖ ជ្រើសរើសរូបសត្វមួយ ដើម្បីដឹងពីចំណុចខ្វះខាតនៃបុគ្គលិកលក្ខណៈរបស់អ្នក