របៀបស្លៀកពាក់ត្រឹមត្រូវចុះចំណោមគេឯង ពេលទៅណាមកណា
- 2019-07-05 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបស្លៀកពាក់ត្រឹមត្រូវចុះចំណោមគេឯង ពេលទៅណាមកណា
Coco Chanel ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងជាស្រ្តីជំនួញជនជាតិបារាំងដ៏ល្បីម្នាក់ បាននិយាយថា "ពេលស្លៀកពាក់មិនសមសួន គ្រប់គ្នានឹងចងចាំសម្លៀកបំពាក់របស់អ្នក ប៉ុន្តែសម្លៀកបំពាក់ដែលត្រឹមត្រូវតាមកាលៈទេសៈ គេនឹងចងចាំរូបអ្នក" ។ ឃ្លានេះមិនខុសទេ ព្រោះការរៀបចំនិងដឹងពីរបៀបស្លៀកពាក់ពិតជាសំខាន់ខ្លាំងណាស់ នៅពេលដែលត្រូវណាត់ជួបនរណាម្នាក់លើកដំបូង ឬចូលរួមក្នុងកម្មវិធីផ្លូវការផ្សេងៗ។
ហេតុនេះហើយ អ្នកគួរដឹងពីរបៀបរៀបចំតុបតែងខ្លួនឲ្យសមសួន ចុះចំណោមគេឯង មិនថាទៅដល់ទីណាក៏ដោយ។
១. នៅពេលពាក់អាវធំពីក្រៅ ត្រូវតែបិទលឡេវកណ្តាលជានិច្ច។ ចំណែកឯលាវខាងលើ គឺអាស្រ័យទៅលើអារម្មណ៍តាមចិត្តចង់របស់អ្នក។ សម្រាប់ឡេវខាងក្រោមគេបង្អស់វិញ ដាច់ខាតកុំបិទឲ្យសោះ។
២. ពេលដែលអ្នកពាក់អាវសាមីដៃវែង មិនគួរប្រឡេះឡេវអាវលើសពីពីរ។
៣. ជ្រើសរើសម៉ូដក្រវិល ឲ្យស៊ីគ្នាជាមួយខ្សែដៃ ខ្សែក និងចិញ្ចៀន។ ប៉ុន្តែបើអ្នកពាក់លើសពី ៣ឬ៤ វាមើលទៅច្រើនស្អេកស្កះពេកហើយ។
៤. កន្ទុយក្រវាត់ក ត្រូវមានប្រវែងហួសពីចង្កេះតិចតួច។ ខ្លីខើចឬវែងហៀរខ្លាំងពេក ក៏មិនស័ក្តិសមដែរ។
៥. សិចស៊ីទាំងលើទាំងក្រោមពេកក៏មិនសមភ្នែកដែរ។ បើផ្នែកខាងលើចំហខ្លាំង ខាងក្រោមគួរសុខភាពបន្តិច។ បើខាងក្រោមខើចខ្លី ខាងលើគួរបិទជិតល្មម ទើបជាភាពទាក់ទាញ។
៦. បើគ្មានអាវធំពាក់ពីខាងក្រៅទេ មិនចាំបាច់ពាក់ក្រវាត់កឡើយ។
៧. ជម្រៅកអាវមិនគួរលើសពី ១០សង់ទីម៉ែត្រ បើវាស់ចាប់ពីឆ្អឹងដងកាំបិទ។
៨. នៅពេលចង់តឺនុយ គួរតែពាក់ខ្សែក្រវាត់។
៩. មិនគួរបង្ហាញសាច់ពោះសិចស៊ី នៅពេលស្លៀកខោខោវប៊យ និងអាវសាច់ចាក់ដៃវែង។
១០. គួរពាក់ខ្សែក្រវាត់ដែលមានពណ៌ដូចគ្នា ជាមួយស្បែកជើង។
១១. កុំភ្លេចកាត់ផ្លាកពុំចាំបាច់ ដែលមាននៅលើសម្លៀកបំពាក់ចេញឲ្យអស់។
១២. កុំពាក់ខោអាវដែលមានរូបសាំញ៉ាំច្រើនពេក។ អាវជ្រើសរើសរូបដែលមានពណ៌ស្រាលល្មម ឬមានពណ៌ស្រដៀងគ្នាទៅនឹងសម្លៀកបំពាក់។
១២. ត្រូវពាក់ស្រោមជើងវែង ការពារកុំឲ្យឃើញសាច់ជើងពេលអង្គុយ។
១៣. បើពាក់អាវវាលក្លៀក កុំជ្រើសយកដៃតូច។ ត្រូវពាក់អាវដែលគ្របដណ្តប់ជិតស្មានិងក ទើបមើលទៅបែបផ្លូវការ៕
ចុចអានបន្ត៖ ម្រាមដៃដប់លាបតែមួយពណ៌ម៉េចកើត បើចេះលាយគ្នាកាន់តែស្អាតប្លែក