កូនស្រីត្រូវចាំ! កុំលើកលែងទោសឲ្យមនុស្សប្រុសកំសាកលើសពី ២ ដង

  • 2019-06-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូនស្រីត្រូវចាំថា៖

ឱកាស​ប្រៀប​បាន​ដូច​ជា​ខ្យល់ មាន​​តែ​មនុស្ស​​មើល​ឃើញ​ពី​តម្លៃ​របស់​វា​តែ​​ប៉ុណ្ណោះ ទើប​មិន​បណ្តោយ​ឲ្យ​​ឱកាស​រសាត់​ទៅ​បាត់​។

មនុស្ស​ប្រុស​​ខ្លះ​វិញ ធ្លាប់​ធ្វើ​ខុស​ច្រើន​លើក​ច្រើន​សារ ក៏​អ្នក​នៅ​តែ​អត់ឱន​ទោស​ឲ្យ​​ ប៉ុន្តែ​គេ​មិន​បាន​​ចាត់​ទុក​ជា​​រឿង​សំខាន់​ឡើយ ចុង​ក្រោយ​ជន​រង​គ្រោះ​គឺ​ជា​អ្នក។

កុំ​បន្ទោស​ពេល​ឃើញ​​គាត់​មិន​កែ​ខ្លួន គួរ​សួរ​ខ្លួន​ឯង​វិញ​ថា "ហេតុ​អ្វី​លើក​លែង​ទោស​ឲ្យ​ច្រើន​ដង​ម្ល៉េះ​?” ទាំង​ដែល​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្វាយ​ខ្វល់​ជាមួយ​ផង។

មិន​ត្រឹម​តែ​មិន​កែ​ប្រែ​ឲ្យ​ប្រសើរ​ឡើង​ទេ​ ថែម​ទាំង​ប្រព្រឹត្ត​កំហុស​កាន់​តែ​ធំ​ទៅ​ៗ​ទៀត។

អ្នក​ក៏​ជា​មនុស្ស​ដូច​គ្នា ដាច់​ខាត​មិន​ត្រូវ​ឲ្យ​កំហុស​ដដែលៗ មក​ជាន់​ឈ្លី​ផ្លូវចិត្ត តឹង​ទ្រូង​បៀម​ទុក្ខ​ម្នាក់​ឯង​​រាល់​ថ្ងៃ​​ ត្រូវ​រក​វិធី​ និង​ជជែក​ពិភាក្សា​ដើម្បី​បញ្ចប់។

បើ​គាត់​មាន​កំហុស​ធ្ងន់ធ្ងរ លើស​ពី ២ដង​ ហើយ​អ្នក​​នៅ​តែ​លើក​លែង​ចិត្ត​មិន​ដាច់ គួរ​បន្ទោស​ខ្លួន​ឯង ដោយ​សារ​តែ​អ្នក​មិន​ទាន់​រឹង​មាំ​គ្រប់​គ្រាន់ ដើម្បី​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ។

អ្នក​ខ្លាច​ក្នុង​​ការ​រស់នៅ​ម្នាក់​ឯង។

អ្នក​ខ្លាច​កូនៗ​គ្មាន​ប៉ា​​ហៅ​ដូច​គេ (សម្រាប់​អ្នក​រៀបការ​ហើយ​) ។

អ្នក​ខ្លាច​ពាក្យ​រិះគន់ និន្ទា​ពី​អ្នក​ដទៃ រួម​ទាំង​អារម្មណ៍​​ពិបាក​រ៉ាយរ៉ាប់​​ជា​ច្រើន​ទៀត​​មិន​អាច​និយាយ​ចេញ​មក​បាន។

ទោះ​ជា​បែប​នេះ​ក្តី ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​មាន​សុភមង្គល​ពិត​ប្រាកដ​ដែរ​ទេ? បើ​គ្មាន​ទេ​ បញ្ចប់​ទៅ​ល្អ​ជាង។

រៀន​រស់​នៅ​ម្នាក់​ឯង ដើរ​ទៅ​មុខ​ដោយ​ខ្លួន​ឯង អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន​ បង្កើន​តម្លៃ​សម្រាប់​ជីវិត។

សុខ​ចិត្ត​ឯកា​បន្តិច ក៏​គ្រាន់​បើ​ជាង​រស់​នៅ​ជាមួយ​មនុស្សកំសាក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​ដូច​ស្លាប់​ទាំង​រស់​ និង​មិន​ឲ្យ​តម្លៃ​បន្តិច​ណា​សោះ​៕​​​

ចុចអានបន្ត៖ បើចង់បានប្រពន្ធល្អ ប្រុសៗគួរតែត្រៀមខ្លួនធ្វើជាប្តីល្អជាមុនសិន

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម