ទឹក​ត្រសក់​​មាន​អត្ថប្រយោជន៍​​​ច្រើន​យ៉ាង​នេះ ស្រី​ៗ​មិន​គួរ​រំលង​ទេ

  • 2019-06-24 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ត្រសក់​មិន​ត្រឹម​តែ​ឆ្ងាញ់ហើយ​ងាយ​ស្រួល​ធ្វើ​​ទេ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​។ ទឹក​ត្រសក់​ពោរ​ពេញ​ទៅ​ដោយ​ វីតាមីន​ សារធាតុ​ម៉ង់ហ្គា​ណែស​(Manganese) ​ម៉ូលីដែន​ (Molybdenum)​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ។ ទាំង​នេះ​ជា​អត្ថប្រយោជន៍​ខ្លះៗ​ពី​ទឹក​ត្រសក់​ដែល​កំពុង​ពេញ​និយម៖

១.​ ជួយ​សម្រក​ទម្ងន់

ទឹក​មាន​ប្រយោជន៍​បំផុត​សម្រាប់​រាង​កាយ​ ហើយ​ប្រសិន​បើ​វា​ថែម​ជាមួយ​ត្រសក់​ទៀត​នោះ​វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព។​ ទឹក​ត្រសក់​ជួយ​ឱ្យ​អ្នក​ផឹក​ទឹក​បាន​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​ព្រោះ​អ្នក​ផឹក​ទឹក​ច្រើន​អាច​បំបាត់​ការ​ឃ្លាន​។ វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​បើ​សិន​ជា​អ្នក​លាយ​ជាមួយ​ក្រូច​ឆ្មារ។

២.​ សុខភាពស្បែក​

ទឹក​ត្រសក់​ជួយ​ឱ្យ​ស្បែក​អ្នក​មាន​សំណើម​ពី​ធម្មជាតិ។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​អាច​ជួយ​ឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​ បំបាត់​ភាព​ជ្រីវ​ជ្រួញ​។

៣.​ ជំនួយ​ឆ្អឹង

ម៉ងហ្គាណែស​(Manganese) ​និង​ស៊ីលីកា(Silica) ​ដែល​មាន​នៅ​ក្នុង​ទឹក​ត្រសក់​អាច​ជួយ​ពង្រឹង​ឆ្អឹង​ និង​ការពារ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ល្អ​។

៤.​ បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ

ការ​ផឹក​ទឹក​ច្រើន​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​អ្នក​ និង​ជួយ​ឱ្យ​អ្នក​នោម​បាន​ច្រើន​។ ការ​នោម​ច្រើន​និង​បន្សាប​ជាតិ​ពុល​ជួយ​បន្ថយ​សំពាធ​នៅ​ក្នុង​មេតាប៉ូលីស​ និង​ធ្វើ​ឱ្យ​សុខភាព​ល្អ។

៥.​ ការពារ​ជំងឺ​បេះដូង​

ទឹក​ត្រសក់​ផ្ទុក​ទៅ​ដោយ​ប៉ូតាស្យូម​ ដែល​ជា​អេឡិចត្រូលីត​ដ៏​សំខាន់​សម្រាប់​សុខភាព។ លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​ជួយ​កាត់​បន្ថយ​សំពាធ​ឈាម​និង​បេះដូង។​

៦.​ ការពារ​ជំងឺ​មហារីក

ត្រសក់​សំបូរ​ទៅ​ដោយ​Cucurbitacin​​ជា​សារធាតុ​តែ​មួយ​គត់​ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។ វា​អាច​ជួយ​ការពារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៧.​ ពង្រឹង​សាច់​ដុំ

ស៊ីលីកា​ (Silica)​គឺ​ជា​សារធាតុ​រ៉ែ​ដ៏​កម្រ​ដែល​អាច​ជួយ​ដល់​ជាលិកា​ត​ភ្ជាប់​នៅ​ក្នុង​រាង​កាយ​និង​ធ្វើ​​សាច់​ដុំ​លូត​លាស់​ល្អ​និង​រឹងមាំ៕

ចុចអាន៖​ ​ ចូលចិត្តញ៉ាំស្រកានាគអ៊ីចឹង ដឹងអត់ថាវាមានប្រយោជន៍ដល់សុខភាព និងសម្រស់ម៉េចខ្លះ?

ប្រភព៖ idietplus ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម