ដៃមួយណាជាដៃមានសំណាង? រើសចម្លើយមួយនឹងដឹងថាអ្នកជាមនុស្សពូកែសង្កេតកម្រិតណា!

  • 2019-06-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មកដឹងថាតើអ្នកជាមនុស្សពូកែសង្កេតកម្រិតណា​ តោះជ្រើសរើសដៃណាមួយដែលគិតថាជាដៃដែលមានសំណាងបំផុត។

ដៃពាក់ដងកងដៃមាស​និងចិញ្ចៀនពេជ្រ

នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកជាប្រភេទមនុស្សដែលមិនសូវមានការសង្កេតល្អិតល្អន់​​ ពុំសូវយកចិត្តទុកដាក់សឹងតែគ្រប់យ៉ាង បែបណា​ក៏បែបហ្នឹងទៅ។ ហេតុនេះហើយទើបធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកពុំសូវចាប់អារម្មណ៍អ្នកប៉ុន្មានទេ ព្រោះពួកគេគិតថាអ្នកជាមនុស្សមិនសូវយល់ពីចិត្តអ្នកដទៃ។​

ពួកគេក៏មិនយករឿងរ៉ាវផ្សេងមកប្រាប់ឬពិគ្រោះជាមួយអ្នកដែរ ព្រោះគេគិតថាទោះនិយាយប្រាប់ទៅក៏អ្នកមិនយល់ មិនបញ្ចេញយោបល់អ្វីឡើយ។​​ អ៊ីចឹង​អ្នកគួរតែរៀនសង្កេតពីអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន ដើម្បីកុំឱ្យចាញ់ប្រៀបអ្នកដទៃទៀត។

ដៃពាក់នាឡិកា​ជាមួយទូរសព្ទទាន់សម័យ

អ្នកជាមនុស្សដែលមានការសង្កេតខ្ពស់​ ហើយល្អិតល្អន់ទៀតផង។​ សមត្ថភាពនេះអ្នកអាចនឹងបានមកពីបរិស្ថានជុំវិញខ្លួនដែលអ្នករស់នៅ។ អាចថាកាលពីតូច អ្នករស់នៅជាមួយមនុស្សចាស់ទុំច្រើនដែលចាំផ្តល់ដំបូន្មាន​ ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលងាយយល់នឹងស្ថានការណ៍ផ្សេងៗបានរហ័ស មិនថាការនិយាយ​ ទឹកមុខ​ ឬការប្រើប្រាស់សំឡេង​ដែលគេនិយាយមករកអ្នក។​​

ភាពវៃឆ្លាតខាងអារម្មណ៍នេះហើយ ធ្វើឱ្យអ្នកអាចយល់ពីស្ថានការណ៍គ្រប់យ៉ាង​បាន​យ៉ាងល្អិតល្អន់ ប៉ុន្តែគ្រាន់តែអ្នកមិនសូវនិយាយចេញមកឱ្យគេដឹង​ ធ្វើឱ្យមនុស្សភាគច្រើនចូលចិត្តនិស្ស័យនឹងនររបស់អ្នកណាស់ ព្រោះពួកគេមានអារម្មណ៍ថា ទោះបីជាអ្នកដឹងរឿងគ្រប់យ៉ាងរបស់គេដល់ណាក៏ដោយ ក៏អ្នកមិននិយាយរឿងទាំងនោះចេញមកដែរ។

ដៃពាក់នាឡិកាចាស់​ ហើយមានសាក់

អ្នកជាមនុស្សដែលមិនមានការសង្កេតអ្វីឡើយសូម្បីតែប៉ុន្តិច ពេលធ្វើអ្វីចូលចិត្តត្រង់ទៅត្រង់មក ព្រោះអ្នកគិតថាមនុស្សយើងត្រូវបើកចិត្តទូលាយជាមួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែនៅលើលោកនេះ មនុស្សប្រភេទអ្នកមានតិចណាស់។​ មិនថាអ្នកធ្វើអ្វី ឬគិតអ្វី អ្នកដទៃអាចមើលធ្លុះចិត្តរបស់អ្នកបានយ៉ាងជ្រៅ ទាំងដែល​អ្នកមិនដឹងថា ហេតុអីពួកគេអាចមើលចិត្តអ្នកធ្លុះដល់ថ្នាក់នេះ។ អ្នកជាមនុស្សដែលមិនចាប់អារម្មណ៍ថា អ្នកដទៃគេកំពុងគិតអ្វី ពេលធ្វើអ្វីមួយសុំត្រឹមតែឱ្យខ្លួនឯងបានសុខក៏គ្រប់គ្រាន់ហើយ។​

ដូច្នេះអ្នកជាមនុស្សដែលមានក្តីសុខច្រើនជាងទុក្ខ អ្នកមិនសូវចូលចិត្តធ្វើរឿងមិនបានការសោះឡើយ។​ ហេតុនេះគួរតែបង្កើនការសង្កេតឱ្យបានច្រើន និងចេះរៀនមើលចិត្តមនុស្ស ធ្វើយ៉ាងនេះអ្នកនឹងមិនក្លាយជាមនុស្សចម្លែកក្នុងភ្នែកមនុស្សគ្រប់គ្នាទៀតឡើយ ហើយនៅពេលអ្នកមានការសង្កេតកាន់តែខ្លាំង ជំនាញផ្សេងៗរបស់អ្នកក៏នឹងអភិវឌ្ឍន៍តាម​នោះ​ដែរ។

ដៃទទេ

អ្នកជាមនុស្សដែលមានការសង្កេតមិនសូវជំនាញប៉ុន្មានទេ ព្រោះអ្នកពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលកំពុងមានបច្ចុប្បន្ននេះហើយ មិនទាមទារអ្វីច្រើនឡើយក្នុងជីវិតនេះ និងមិនអាចមើលធ្លុះចិត្តអ្នកដទៃថា គេកំពុងគិតអ្វីឡើយព្រោះអ្នកគិតថាធ្វើបែបហ្នឹងនាំតែហត់អត់ប្រយោជន៍ ធ្វើឱ្យរាល់ពេលធ្វើអ្វីមួយចូលចិត្តតាមតែអារម្មណ៍ខ្លួនឯង។ អ្នកមិនសូវចូលចិត្តនិយាយច្រើន ឬក៏បង្ហាញអាកប្បកិរិយាផ្សេងដាក់អ្នកដទៃឡើយ ព្រោះគិតថាការធ្វើបែបនេះមិនមានតម្លៃ​ ហើយនាំតែពិបាកដាក់ខ្លួន។​

តាមពិតទៅអ្នកជាមនុស្សដែលមាន IQ ខ្ពស់ គ្រាន់តែអ្នកក្រឡេកមួយភ្លែតក៏ដឹងថាអ្នកម្ខាងទៀតកំពុងគិតអ្វីដែរ គ្រាន់តែអ្នកមិនបង្ហាញវាចេញមក ហើយក៏មិនចាប់អារម្មណ៍ដែរ។ អ្នកសុខចិត្តបោះចោលសមត្ថភាពមួយនេះ ព្រោះការប្រើជីវិតបែបស្ងៀមស្ងាត់គឺជាអ្វីដែលអ្នកចង់បានបំផុត៕

ចុចអាន៖ មានអ្នកក្លាហានណាពូកែរកឃើញ ៥ ពាក្យលាក់ក្នុងរូបហ្នឹងអត់?

ប្រភព៖ rugyim ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម