មិនស្មានអាវខ្មៅលើកសម្រស់ដល់ថ្នាក់នេះ ពាក់ជាមួយខោឬសំពត់សមទាំងអស់

  • 2019-06-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ក្នុង​ទូ​ស្រី​ៗ​​មិន​ទាន់​មាន​អាវ​ខ្មៅ​ទេ ​គួរ​ប្រញាប់​រក​មួយ​នឹង​គេ​ទៅ ព្រោះ​​ពាក់​អាវ​ខ្មៅ​មិន​ថា​ជាមួយ​សំ​ពត់ ខោ​សាច់​ក្រណាត់ ​ឬ​ខោ​ខូវ​ប៊យ​ជើង​ខ្លី​ឬ​វែង ​សុទ្ធ​តែ​​សម​គ្នា​​ទាំង​អស់។​ មាន​អាវខ្មៅ​មួយ​គ្នុង​ទូ​ប្រៀប​ដូច​មាន​អាវ​ច្រើន ព្រោះ​ជាំ​ពណ៍​មិន​សូវ​រើស​ច្រើន ងាយ​បង្កើត​បាន​ជា​ម៉ូដ​ពេញ​និយម​។

លើស​ពី​នេះ​​អ្នក​ពាក់​អាវ​ខ្មៅ​មាន​គុណ​សម្បត្តិ​មួយ​​ជួយ​លាក់​រាង មិន​ឲ្យ​មើល​ទៅ​​ធាត់​នោះ​ទេ។ ​មួយ​វិញ​ទៀត ​ពណ៌​ខ្មៅ​ងាយ​តុប​តែង​ជាមួយ​ពណ៌​ផ្សេង​ៗ ​មិន​ថា​ពណ៍​ឆើត​ៗ​ដូ​ច​​ជា​ក្រហម ​​លឿង ​បៃ​តង​ឡើយ។ ​សម្រាប់​អ្នក​ចង់​មាន​ Idea ​បន្ថែម​លើ​ការ​​ពាក់​អាវ​ខ្មៅ កុំ​ភ្លេច​មើល​បណ្តុំ​ម៉ូដ​ខាង​ក្រោម​៖

​ចុចអាន ៖ ​ ស្អុះស្អាប់នឹងស្លៀកខោខូវប៊យរឹបតឹងៗ! ប្តូរមកស្លៀកខោសាច់ក្រណាត់ធូររលុងវិញ

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម