អាយុច្រើនប៉ុនណា ក៏ស្បែកនៅតែសភ្លឺថ្លាពីខាងក្នុង ឲ្យតែចេះគន្លឹះថែរក្សាទាំងនេះ
- 2019-06-12 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុច្រើនប៉ុនណា ក៏ស្បែកនៅតែសភ្លឺថ្លាពីខាងក្នុង ឲ្យតែចេះគន្លឹះថែរក្សាទាំងនេះ
អាយុកាន់តែច្រើន ភាពចំណាស់នឹងខិតមករកអ្នកបន្តិចម្តងៗ។ ដោយសារតែស្បែក បាត់បង់ជាតិខូឡាជែន និងភាពរលាស់ អស់ប្រមាណ៣០% រៀងរាល់ទសវត្សរ៍។ មូលហេតុទាំងនេះហើយដែលបណ្តាលឲ្យស្បែក ប្រែទៅជាជ្រួញ បែកសង្វារនិងយារធ្លាក់ជាដើម។ ដើម្បីការពារស្បែក ឲ្យមើលទៅនៅតែមានសភាពក្មេងស្អាត មិនចាស់តាមវ័យ អ្នកគួរដឹងពីគន្លឹះថែរក្សាសំខាន់ៗជាមុនសិន។
១. ផ្តល់ជាតិទឹកដល់ស្បែក
នេះជាចំណុចដែលអ្នកមិនគួរមើលរំលងទាល់តែសោះ។ ដោយសារតែរាងកាយរបស់មនុស្សយើងផ្ទុកជាតិទឹកដល់ទៅ ៧០%-៨០% ដូច្នេះហើយដើម្បីឲ្យស្បែក ទន់មានសំណើម អ្នកត្រូវផឹកទឹកយ៉ាងហោចណាស់ឲ្យបានពី ៨-១០កែវក្នុងមួយថ្ងៃ។ ដាច់ខាតកុំបណ្តោយឲ្យស្បែក ស្ងួតក្រៀមក្រោះព្រោះតែខ្វះជាតិទឹក។
២. របបអាហារ
អាហារដែលអាចជួយឲ្យស្បែកស្អាតមានសុខភាពល្អ គឺពពួកអាហារដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា (omega fatty acids) និងសារធាតុប្រឆាំងអុកស៊ីដកម្ម។ វាមាននៅក្នុងបន្លែផ្លែឈើដូចជា ក្រូច ឪឡឹក ផ្លែបឺរ ផ្កាខាត់ណាខៀវ ប៉េងប៉ោះ...។
៣. ថែរក្សាខូឡាជែននៅក្នុងខ្លួន
ភាពស្រស់ស្អាតដែលចេញពីក្នុងខ្លួន តម្រូវឲ្យមានសារធាតុសកម្មដូចជា Hydrolyzed Collagen វីតាមីន C, B6, B12, Niacin, Pentotenic acid, ស័ង្កសី និងផ្លែឈើផ្សេងៗ។ សារធាតុសំខាន់ៗទាំងនោះដែរ អាចរកបាននៅក្នុង Naara ដែលជាផលិតផលខូឡាជែនទទួលស្គាល់ដោយសហគមន៍អឺរ៉ុប មានតួនាទីជួយឲ្យស្បែកស្រស់ស្អាត មិនយារធ្លាក់ កាត់បន្ថយស្នាមជ្រួញ ព្រមទាំងធ្វើឲ្យស្បែកមានសុខភាពល្អភ្លឺថ្លាចេញពីខាងក្នុង។ លើសពីនេះទៅទៀត ខូឡាជែន Narra ក៏អាចជួយថែរក្សាសក់និងក្រចកឲ្យនៅតែស្អាតរឹងមាំក្រាស់វែងបែបធម្មជាតិផងដែរ។
៤. សម្រាកឲ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកខំញ៉ាំ ឬប្រើផលិតផលច្រើនមុខយ៉ាងណា បើមិនសម្រាកឲ្យបានគ្រប់គ្រាន់ទេ នោះរាងកាយនឹងចុះទ្រុឌទ្រោម បង្កទៅជាបញ្ហាផ្សេងៗនៅលើស្បែកដូចជា ជ្រីវជ្រួញ សោះកក្រោះមិនស្រស់ថ្លា។
៥. ហាត់ប្រាណ
ត្រូវហាត់ប្រាណជាប្រចាំ ព្រោះរាងកាយចាំបាច់ត្រូវបញ្ចេញជាតិពុលតាមរយៈញើស។ អ្នកអាចសាកល្បងហាត់ក្បាច់យូហ្កា ការធ្វើសមាធិ និងលំហាត់ប្រាណផ្លូវដង្ហើម ដើម្បីជួយឲ្យសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ។ ត្រូវចាំថា ការកើតទុក្ខពិបាកចិត្តគឺជាសត្រូវដ៏ធំបំផុតសម្រាប់សុខភាពស្បែក៕
ចុចអានបន្ត៖