ចង់​ដឹង​ឮ​រឿង​ផ្ទះ​គេ​ពេក ត្រូវ​ជាប់​ក្បាល​ក្នុង​ជម្រឹង​ទ្វារ​ដែក​៥​ម៉ោង

  • 2019-06-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ចេះដឹង​រឿង​គេ​ពេក​គឺ​គ្មាន​នាំ​អ្វី​ឲ្យ​ខ្លួន​ឯង​ទេ ក្រៅ​ពី​ទុក្ខ។ ក្នុង​ករណី​នេះ នារី​ម្នាក់​មិន​ត្រឹម​តែ​ជួប​ទុក្ខ​ទេ គឺ​ត្រូវ​អាម៉ាស​មុខ​ទៀត​ផង។

ហេតុការណ៍​ស្ត្រី​​ជនជាតិ​កូឡំប៊ី​ម្នាក់​ត្រូវ​ជាប់​ក្បាល​ក្នុង​ជម្រឹង​ទ្វារ​ដែក​រហូត​ដល់​តែ​៥​ម៉ោង បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ តាម​នោះ​ដែរ ស្ត្រី​ដែល​ជាប់​ក្បាល​នេះ​កំពុង​ស្នាក់​ទីក្រុង Virginia ហើយ​នាង​បាន​តាម​ដាន​គ្រួសារ​របស់​អ្នក​ជិត​ខាង​របស់​នាង​មួយ​រយៈ​ពេល​មក​ហើយ​ដើម្បី​យក​រឿង​គ្រួសារ​នេះ​មក​និយាយ​ដើម​ជាមួយ​មិត្តភ័ក្ដិ។ ជាអកុសល មិន​ដឹង​ជា​យ៉ាង​ម៉េច ទើប​ក្នុង​ប្រតិបត្តិ​ការ​លួច​ស្ដាប់​រឿង​គេ​លើក​នេះ​ត្រូវ​បរាជ័យ នៅ​ពេល​នាង​បានជាប់​ក្បាល​ក្នុង​ជម្រឹង​ទ្វារ​ដែក​រហូត​ដល់​ទៅ​៥​ម៉ោង​នៅ​តែ​មិន​ចេញ​រួច។ នៅ​ពេល​ឃើញ​ដូច​នេះ ប្រជាជន​នៅក្នុង​ភូមិ​ក៏​បាន​ហៅ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​មក​រំដោះ​នាង​ចេញ។

អ្នក​មាន​មុខ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ភ្នាក់​ងារ​មក​ដល់ ពួក​គេ​ក៏​ពិបាក​រំដោះ​នាង​ចេញ​ដូច​គ្នា​ដោយ​សារ​ពួក​គេ​ទប់​សំណើច​មិន​បាន៕

​ចុចអាន៖ ស្រលាញ់​ Idol ខ្លាំង​ពេក ស្រី​ម្នាក់​ស្លៀក​ឈុត​ការ​លើក​ផ្លាក​សុំ​រៀបការ​តែ​ម្ដង

ប្រភព៖ elitedaily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម