ល្បែងចិត្តសាស្រ្ត៖ រើសយករូបព្រះអាទិត្យមួយ ដើម្បីដឹងពីចរិតពិតរបស់អ្នក
- 2019-06-11 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងចិត្តសាស្រ្ត៖ រើសយករូបព្រះអាទិត្យមួយ ដើម្បីដឹងពីចរិតពិតរបស់អ្នក
នេះគឺជាល្បែងចិត្តសាស្រ្ត ដែលតម្រូវឲ្យអ្នកជ្រើសរើសរូបព្រះអាទិត្យមួយ ដែលពេញចិត្តបំផុត។ ក្នុងចំណោមរូបភាពទាំង៦ ដែលបង្ហាញខាងក្រោម សុទ្ធតែមានចម្លើយខុសៗគ្នា។
តើអ្នករើសរើសហើយឬនៅ? បើរួចរាល់ តោះទៅតាមដានលទ្ធផលទាំងអស់គ្នា។
រូបទី១
អ្នកជាប្រភេទមនុស្សទឹកកន្លះកែវ។ ដាច់ខាតកុំបាក់ទឹកចិត្តព្រោះតែជួបឧបសគ្គ។ ត្រូវខិតខំអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនទៅមុខ។ អ្នកចុះសម្រុងជាមួយអ្នកដទៃខ្លាំងណាស់ ដូច្នេះមិនខ្វះគេឯងនៅចាំជួយគាំទ្រទេ។ អ្នកជាមនុស្សល្អ វិជ្ជមាន មិនអាត្មានិយម បង្កផលប៉ះពាល់ដល់អ្នកដទៃ ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកមិនសូវចូលចិត្តរាប់អានមនុស្សរសេមរសាមច្រើន ប៉ុន្តែអ្នកមានមិត្តពិតប្រាកដនៅក្នុងជីវិត។
រូបទី២
អ្នកដឹងច្បាស់ពីខ្លួនឯង។ តម្លៃនិងកិត្តិយសជាអ្វីដែលអ្នកខ្វល់ខ្ចាយខ្លាំងបំផុត។ អ្នកចូលចិត្តភាពសាមញ្ញ មិនសូវចេះនិយាយសាំញ៉ាំច្រើន ប៉ុន្តែមានទឹកចិត្តល្អ ស្មោះត្រង់ ចាំជួយយកអសារអ្នកដទៃជានិច្ច។ យ៉ាងណាមិញ ត្រូវចេះប្រយ័ត្ន ការពារកុំឲ្យមានគេកេងផលចំណេញពីអ្នកឲ្យសោះ ពុំដូច្នោះទេ អ្នកនឹងយកកម្មដាក់ក្នុងខ្លួន។
រូបទី៣
អ្នកជាមនុស្សឆ្លាត ពោរពេញដោយកម្លាំងចិត្ត ស្មោះត្រង់ មានតម្លាភាព រួមទាំងគំនិតទូលំទូលាយ។ អ្នកមានភាពដឹកនាំនៅក្នុងខ្លួនតាំងពីកំណើត អាចណែនាំអ្នកដទៃបានយ៉ាងល្អ ហើយក៏មិនចេះរើសអើងមនុស្សដែរ។
រូបទី៤
អ្នកជាមនុស្សមានថាមពល ប៉ុន្តែរាងស្ងៀមស្ងាត់បន្តិច។ ការប្រឈមនឹងបញ្ហា ធ្វើអ្វីថ្មីៗ មិនមែនជាឧបសគ្គរបស់អ្នកឡើយ។ អ្នកចង់ប្រើជីវិតរស់នៅឲ្យមានន័យ។ អ្នកពូកែច្នៃប្រឌិត មានគំនិតប្លែកៗ។ អ្នកអាចឈានទៅដល់គោលដៅដែលខ្លួនប្រាថ្នា ប្រសិនបើអ្នកបន្តភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯង។
រូបទី៥
អ្នកជាមនុស្សវៃឆ្លាតខ្លាំងណាស់ គ្រាន់តែមិនចូលចិត្តបញ្ចេញឲ្យគេដឹង។ អ្នកតែងតែជួយមនុស្សជុំវិញខ្លួន នៅពេលដែលពួកគេត្រូវការ។ អ្នកផ្សេងមើលមកចាត់ទុកជាមនុស្សគំរូ គួរយកតម្រាប់តាម និងរីករាយក្នុងជីវិត។
រូបទី៦
អ្នកជាមនុស្សសប្បាយ មិនកើតទុក្ខ ទោះបីជាជួបបញ្ហាធំយ៉ាងណាក៏ដោយ។ អ្នកតែងតែមានដំណោះស្រាយ ដើម្បីបំបាត់ស្រ្តេស។ អ្នកក៏ចូលចិត្តស្គាល់និងរៀនពីអ្វីដែលថ្មីៗជាបន្តបន្ទាប់។ អ្នកដទៃចាត់ទុកអ្នកជាមេដឹកនាំដ៏ម៉ឺងម៉ាត់ ប៉ុន្តែតាមការពិតអ្នកក៏ស្តាប់មតិរិះគន់ផ្សេងៗដែរ ថែមទាំងមានភាពស្មោះត្រង់ទៀតផង។
រូបទី៧
អ្នកជាមនុស្សឧស្សាហ៍ព្យាយាម សកម្ម ក្នុងកិច្ចការផ្សេងៗ។ មានគោលដៅជាច្រើន ដែលអ្នកប្រាថ្នាចង់បាន។ បើអ្នកមានមហិច្ឆតាធំគ្រប់បែបយ៉ាងណា ត្រូវឲ្យច្បាស់លាស់ត្រង់ចំណុចណាមួយជាមុនសិន ព្រោះអ្នកមិនអាចទទួលបានជោគជ័យ លើរឿងគ្រប់មុខក្នុងពេលតែមួយបានឡើយ។
រូបទី៨
អ្នកជាមនុស្សម្នាក់ដែលមានភាពអត់ធ្មត់បំផុត។ អ្នកមានគំនិតចាស់ទុំ តែងតែពិចារណាល្អិតល្អន់មុននឹងធ្វើអ្វីមួយ ព្រោះមិនចង់ឲ្យមានកំហុសកើតឡើង។ ទោះបីជាអ្នកមានក្តីស្រលាញ់ធំធេងយ៉ាងណា ក៏អ្នកនៅតែធ្វើអ្វីប្រកបដោយហេតុផលជាក់លាក់ត្រឹមត្រូវ។
ចុចអានបន្ត៖