សត្វដែលអ្នកមើលឃើញមុនគេក្នុងរូប នឹងប្រាប់ពីចំណុចខ្លាំងរបស់​អ្នក

  • 2019-06-10 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​មើល​រូប​ភាព​មួយ​សន្លឹក​ខាង​ក្រោម​នេះ​ ហើយ​ឆ្លើយ​ថា​សត្វ​អី​ដែល​អ្នក​មើល​ឃើញ​មុន​គេ​ក្នុង​រូប​ភាព​នេះ​ អាច​ឲ្យ​អ្នក​ដឹង​ពី​គំនិត​ដែល​អ្នក​មាន​ ហើយ​អ្នក​អាច​នឹង​ព្យាយាម​ធ្វើ​វា​ឲ្យ​​កាន់​តែ​ប្រសើរ​។​

ចម្លើយ

សត្វ​ដំរី

បើ​សិន​ជា​អ្នក​មើល​ឃើញ​ដំរី​មុន​គេ​ មាន​ន័យ​ថា​អ្នក​មាន​បុគ្គលិក​លក្ខណៈ​បែប​ទស្សនវិទូ​។​ អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​មនោគមវិជ្ជា​។​ អ្នក​មាន​ភាព​ជា​អធិរាជ​នៃ​​ទស្សនៈ​វិជ្ជា​ដែល​អ្នក​ផ្សេង​គ្មាន​ដូច​។​ អ្នក​មាន​សមត្ថភាព​ក្នុង​ការ​សួរ​សំណួរ​ ផ្ដល់​ការ​សន្មត​ និង​ដោះ​ស្រាយ​បញ្ហា​។​ អ្នក​មាន​អ្វី​ម៉្យាង​​ពិសេស​នៅ​ក្នុង​ខ្លួន​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​។​

សត្វ​កងកេង

អ្នក​ជា​មនុស្ស​ដែល​ពិសេស​បំផុត​ ហើយ​មិន​ងាយ​នឹង​រក​បាន​ទេ​។​ អ្នក​មាន​គំនិត​ក្នុង​ការ​ដឹក​នាំ​មនុស្ស​។​ អាច​​ឆ្លង​កាត់​បញ្ហា​បាន​យ៉ាង​រហូន​ មើល​ពិភព​លោក​ក្នុង​ផ្លូវ​វិជ្ជមាន​ និង​អវិជ្ជមាន​ និង​អាច​ដឹក​នាំ​ក្រុម​ហ៊ុន​ឆ្លង​កាត់​ហានិភ័យ​បាន​។​

សត្វ​ទោច

បើ​សិន​ជា​អ្នក​មើល​ឃើញ​សត្វ​ទោច​ មាន​ន័យ​ថា​អ្នក​មាន​បុគ្គលិក​លក្ខណៈ​ប្រៀប​ដូច​ជា​ ឃាតក​អ៊ីចឹង​ មាន​សមត្ថភាព​ក្នុង​ការ​តាម​ដាន​ និង​មាន​បទ​ពិសោធន៍​ជីវិត​ច្រើន​។​ មនុស្ស​ដូច​ជា​អ្នក​មាន​តែ​ ១០​ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ ១០០០​ នាក់​។​ អ្នក​ពូកែ​ខាង​មេកានិច​ ហើយ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ​ដ៏​ពូកែ​ម្នាក់​។​ មនុស្ស​ម្នា​នឹង​មាន​អារម្មណ៍​ថា​ខ្លាច​បើ​សិន​ជា​ពួក​គេ​ជា​សត្រូវ​នឹង​អ្នក​។​

សត្វ​តោ

អ្នក​មាន​បុគ្គលិក​លក្ខណៈ​ជា​អធិរាជ​ ជា​មនុស្ស​ម្នាក់​ដែល​មាន​គំនិត​ និង​មើល​ឃើញ​អ្វី​ៗ​គ្រប់​ផ្លូវ​ទាំង​អស់​។​ ខណៈ​ពេល​ដែល​អ្នក​ដទៃ​មើល​ឃើញ​តែ​បញ្ហា​មួយ​ ប៉ុន្តែ​អ្នក​អាច​ដឹង​ពី​បញ្ហា​ផ្សេង​ៗ​លើស​ពី​អ្នក​ផ្សេង​។​ អ្នក​ស័ក្ដិសម​នឹង​គ្រប់​គ្រង​ប្រទេស​ ឬ​ជា​អ្នក​ដឹក​នាំ​ក្នុង​មុខ​ជំនួញ​អ្វី​មួយ​។​ ជា​មួយ​នឹង​ការ​គិត​យ៉ាង​ទូលំ​ទូលាយ​ និង ទស្សនវិស័យ​របស់​អ្នក​ អ្នក​នឹង​អាច​យក​ឈ្នះ​គ្រប់​ស្ថាន​ភាព​ទាំង​អស់​បាន​។​

សត្វ​ស្វា​អូរ៉ង់អូតង់

បើ​អ្នក​មើល​ឃើញ​សត្វ​នេះ​មុន​គេ​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ពូកែ​គិត​ និង​មាន​ហេតុផល​អាច​វិភាគ​ និង​រៀប​ចំ​យុទ្ធសាស្ត្រ​បាន​យ៉ាង​ល្អ​ ហើយ​ពេល​អនាគត​អាច​នឹង​ក្លាយ​ជា​អ្នក​រៀប​ចំ​យុទ្ធសាស្រ្ត​ដ៏​ពូកែ​ម្នាក់​ក្នុង​ក្រុម​ហ៊ុន​ធំ​មួយ​៕

ចុចអាន៖ រើស​យក​សត្វ​ទីទុយ​មួយ​ ដើម្បី​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ទម្លាប់​បែប​ណាជាមួយមិត្តភក្តិ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម