មកដឹង គន្លឹះងាយៗកម្ចាត់ស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព
- 2019-06-12 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង គន្លឹះងាយៗកម្ចាត់ស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជាប់ហេតុការណ៍ផ្សេងៗដោយចៃដន្យដូចជាការមុត រលាក និងសត្វខាំជាដើម។ ដែលបានបន្សល់ទុកនូវស្លាក់ស្នាមក្រោយពីជាសះស្បើយ ស្នាមទាំងនេះជួនកាលវាធ្វើឲ្យយើងមានកង្វល់ក្នុងចិត្ត ព្រោះពិបាកក្នុងការរកវិធីលុបបំបាត់វា។ ប៉ុន្តែរាល់បញ្ហាតែងតែមានដំណោះស្រាយ អ្នកអាចមកសាករូបមន្តដូចខាងក្រោមដើម្បីប្រើសម្រាប់បំបាត់ស្នាមនៅផ្ទះដោយខ្លួនឯងបាន៖
ទឹកឃ្មុំ
ទឹកឃ្មុំ មានផ្ទុកនូវសារធាតុផ្ដល់សំណើមធម្មជាតិ ហើយជារឿយៗវាត្រូវបានគេយកព្យាបាលស្នាម។ ទឹកឃ្មុំអាចជួយពន្លឿនការលូតលាស់ជាលិកាឡើងវិញ ការពារកុំឲ្យលើសជាតិខូឡាជេន និងជម្រុះកោសិកាចាស់។ វិធីងាយៗគឺយ វាមកលាបលើស្នាម ហើយទុកចោលប្រហែល១ម៉ោង រួចលាងទឹកចេញជាមួយទឹកក្ដៅឧណ្ហៗ។ ធ្វើបែបនេះមួយថ្ងៃពីពីរដង នោះអាចជួយឲ្យស្នាមអ្នករលុបបាត់បាន។
ប័រកាកាវ
ប័រកាកាវ គឺជាវិធីដ៏ពូកែក្នុងការបំបាត់ស្លាកស្នាម។ វាជាសារធាតុសំណើមពីធម្មជាតិ ដែលអាចផ្ដល់សំណើមបានជ្រៅចូលទៅក្នុងស្រទាប់ស្បែក។ វាសម្បូរវីតាមីន E ដែលជួយដល់ការបណ្ដុះកោសិកាស្បែក។ ដោយគ្រាន់តែយកប័រកាកាវមួយស្លាបព្រា មកម៉ាស្សាលើស្នាម ហើយទុកឲ្យវាជ្រាបចូលក្នុងស្បែកជាការស្រេច។ ធ្វើបែបនេះឲ្យបានពីរទៅបីដងក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។
ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ដែលជាគ្រឿងផ្សំដ៏ល្អសម្រាប់ផលិតបំបាត់ស្លាកស្នាម។ វាជួយជម្រុះកោសិកាចាស់ៗ បណ្ដុះ និងជួសជុលកោសិកាស្បែកដែលខូចឲ្យល្អឡើងវិញ។ លាបទឹកក្រូចឆ្មារស្រស់ៗលើស្នាម ហើយទុកឲ្យស្ងួតប្រមាណ ១០ នាទី រួចលាងទឹកចេញ។ ធ្វើបែបនេះមួយថ្ងៃពីរដង រហូតដល់ស្នាមរលុបអស់។
វីតាមីន E
វីតាមីន E គឺជាអង់ទីអុកស៊ីតដ៏មានប្រសិទ្ធភាព ហើយវាមានធាតុផ្សំដែលផ្ដល់សំណើមខ្លាំងក្នុងការចិញ្ចឹមស្បែក និងធ្វើឲ្យស្បែកមានសំណើមឡើងវិញ។ ដោយគ្រាន់តែយកប្រេងវីតាមីន E មកលាបលើស្នាមពីរទៅបីដងក្នុងមួយថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល។
ប្រេងដូង
ប្រេងដូង អាចជំរុញការផលិតខូឡាជេន និងពន្លឿនការព្យាបាលរបួស។ ងាយៗដោយយកប្រេងដូងមកលាបលើស្នាម ហើយម៉ាស្សាឲ្យចូលស្បែក។ ធ្វើបែបនេះរាល់ថ្ងៃពីរទៅបីដងដើម្បីទទួលបានលទ្ធផលល្អ។
ប្រសិនបើអ្នកចង់ប្រើផលិតផលដែលងាយ អ្នកអាចប្រើជេលបំបាត់ស្នាមបាន។ វាជួយកាត់បន្ថយស្នាមបានរហ័ស និងរកបាននៅគ្រប់ឱសថស្ថាននានាក្នុងប្រទេសកម្ពុជា។
ចុចទីនេះ ដើម្បីចូលទៅកាន់ទំព័រហ្វេសបុក និងរៀនបន្ថែមទាក់ទងនឹងរបៀបព្យាបាលមុន និងស្នាម៕