សម្រាលកូនទី២ទើបបានតែជាង១ខែ ម៉ារីម៉ាត្រលប់មកវិញស្អាតឥតទាស់
- 2019-06-07 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាលកូនទី២ទើបបានតែជាង១ខែ ម៉ារីម៉ាត្រលប់មកវិញស្អាតឥតទាស់
សម្រស់របស់អ្នកម្ដាយកូន២ កំពូលតារាសម្ដែងស្រីហ្វីលីពីន Marian Rivera នៅតែធ្វើឲ្យគេលង់ស្រលាញ់មិនបាន។
កាលពីពាក់កណ្ដាលខែមេសាមុននេះ តារាសម្ដែងស្រីលំដាប់ A ហ្វីលីពីន Marian Rivera បានសម្រាលបុត្រទី២របស់ខ្លួដោយជោគជ័យ។ ខុសពីការឆ្លងទន្លេលើកទី១ ដែលនាងបានចំណាយពេលសម្រាកជិតកន្លះឆ្នាំនោះ នៅលើកនេះ ស្រីស្អាតវ័យ៣៤ឆ្នាំ បានត្រលប់ចូលសិល្បៈវិញយ៉ាងលឿន។
តាមនោះដែរ កាលពីថ្ងៃទី៥ ខែមិថុនាពោលគឺមិនទាន់បាន២ខែស្រួលបួលក្រោយឆ្លងទន្លេផង អ្នកម្ដាយកូន២បានចាប់ផ្ដើមថតស្ពតពាណិជ្ជកម្មថ្មីហើយ។ រីឯសម្រស់វិញ ទោះទើបកើតហើយក្ដី ក៏គេសង្កេតឃើញថា នាងមិនបានប្លែកអ្វីច្រើនទេ ក្រៅពីរាងមានសាច់ជាងមុនតិចតួច៕
ចុចអាន៖ ភ្លឹកនឹងសម្រស់ម៉ារីម៉ា មើលកាន់តែយូរកាន់តែលង់