ចង់​រាង​ថ្នល់​ជាតិ​ដល់​ថ្នាក់​ណា​ ក៏​នៅ​តែ​ស្អាតបើ​ស្លៀក​ខោអាវ​ម៉ូដ​ទាំង​នេះ

  • 2019-06-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នេះ​ យើង​បាន​ឈាន​ដល់​យុគ​សម័យ​ថ្មី​ដែល​មិន​មែន​មាន​តែ​អ្នក​ដើម​ទ្រូង​ធំ​ទើប​មើល​ទៅ​ស្អាត​នោះ​ទេ ដោយ​អ្នក​ទ្រូង​រាប​ស្មើ​បើ​ចេះ​រើស​សម្លៀក​បំពាក់​គឺ​អាច​ស្អាត​ជាង​​អ្នក​មាន​ទ្រូង​ផង។

គេ​នៅ​ចាំ​បាន​ថា ទើប​តែ​ប៉ុន្មាន​ឆ្នាំ​មុន​ទេ ដែល​អ្នក​អត់​ដើម​ទ្រូង​នៅ​ត្រូវ​គេ​បង្អាប់​នៅ​ឡើយ ដោយ​ត្រូ​វគេ​ថា​គ្មាន​ភាព​ទាក់​ទាញ មិន​ដឹង​ថា​មួយ​ណា​មុខ​មួយ​ណា​ក្រោយ ឬ​ដូច​មនុស្ស​ប្រុស​ជា​ដើម។ យ៉ាង​ណាក្ដី នៅ​ពេល​នេះ កាលៈទេសៈ​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ ដោយ​មាន​មនុស្ស​មិន​តិច​ឡើយ ដែល​និយម​ចូល​ចិត្ត​រាង​ស្គម​និង​ទ្រូង​ផ្លូវ​ជាតិ​វិញ។

ទន្ទឹម​នឹង​គ្នា​ដែរ អ្នក​មាន​ដើម​ទ្រូង​តូច​ក៏​អាច​ស្លៀក​សម្លៀក​បំពាក់​បាន​ច្រើន​ម៉ូដ​ជាង​ដោយ ខោអាវ​ដែល​សិចស៊ី​ខ្លាំង​ពេក​ខ្លះ អ្នក​មាន​ទ្រូង​គឺ​ស្លៀក​មិន​សម​ឡើយ ដោយ​អាច​មើល​ទៅ​លេ​ច​ពេក។ តែ​ម៉ូដ​ដែល​វះ​ជ្រៅ រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ទ្រូង​តូច​មើល​ទៅ​ស្អាត​ថែម​មួយ​កម្រិត​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​ខោអាវ​ជា​ច្រើន ដែល​រឹង​តែ​ញ៉ាំង​ឲ្យ​អ្នក​ថ្នល់​ជាតិ​ទាំង​ឡាយ មើល​ទៅ​ពិត​ជា​ទាក់​ភ្នែក៕

ចុចអាន៖ ចេញដើរក្រៅបានយ៉ាងជឿជាក់ ជាមួយខោខូវប៊យបែបសាមញ្ញ តែទាន់សម័យ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម