ជ្រះថ្លាពេលឡើងភ្នំពោននៅកែប ឃើញកោះលើផ្ទៃសមុទ្រត្រជាក់ចិត្ត បាត់ទុក្ខកង្វល់ទាំងពួង
- 2019-05-31 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រះថ្លាពេលឡើងភ្នំពោននៅកែប ឃើញកោះលើផ្ទៃសមុទ្រត្រជាក់ចិត្ត បាត់ទុក្ខកង្វល់ទាំងពួង
ទៅលេងខេត្តកែប លោកអ្នកកុំភ្លេចឡើងទៅលេងភ្នំពោន ដែលអាចមើលឃើញសមុទ្រកែបយ៉ាងធំ ពិសេសបានឃើញបណ្ដាកោះផ្សេងៗលើផ្ទៃសមុទ្រខ្មែរដូចជា កោះទន្សាយ ព្រមទាំងកោះតូចធំជាច្រើនទៀត។
ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរដោយសារជាកន្លែងមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រងព្រមទាំងមានឆ្នេរមានខ្សាច់យ៉ាងល្អស្អាតជាប់នឹងមាត់សមុទ្រនិងអាកាសធាតុបរិសុទ្ធបក់មកគ្របដណ្ដប់គ្រប់រដូវកាល។
ទន្ទឹមនឹងនេះ នៅលើភ្នំមានវត្តមួយឈ្មោះថា "វត្តសត្ថាធម្មវិហារ" ដែលមានព្រះពុទ្ធរូបយ៉ាងធំ កម្ពស់៤ម៉ែត្រ២តឹក តម្កល់លើរតនៈបល្ល័ង្ក អាចឲ្យពុទ្ធបរិស័ទជិតឆ្ងាយកសាងកុសលទានយ៉ាងជ្រះថ្លា។ អ្នកទេសចរមិនត្រឹមអាចលំហែកម្សាន្ត ស្រូបយកខ្សល់បរិសុទ្ធពីលើកំពូលភ្នំយាងត្រជាក់ចិត្ត មើលទេសភាពព្រៃព្រឹក្សានោះទេ ថែមទាំងអាចធ្វើបុណ្យកុសល ដោយចិត្តជ្រះថ្លានៅវត្ត ភ្នំពោន បានថែមទៀត៕
រូបភាព៖ ទេសចរណ៍-Tourism
ចុចអាន៖ ទៅស្រូបវីតាមីន Sea នៅកោះឋានសួគិ៍ឆ្នេរភ្លោះ ទេសភាពស្អាតកប់នៅរដូវនេះ