​​​​​​​​​​៥ វិធី​​​​ងាយ​​​​​​ៗ ​​ជួយ​​​​​​​​​​ទប់​​​​ស្កាត់​សក់​​ជ្រុះ ធ្វើ​​ឲ្យ​​​សក់​​មាន​​​សុខភាព​​ល្អ​​ឡើង​​​វិញ​​​

  • 2019-05-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​សក់​ជា​​​​​ផ្នែក​​​​ដ៏​​សំខាន់​​​​​​​​មួយ​​​​​នៅ​​​លើ​​​​​​​រាង​​​កាយ​​មនុស្ស​​​យើង​​​។ ​​​កាលណា​​​​សក់​​​​​​គ្មាន​​​សុខភាព​​​​ល្អ​​ ​​​វា​នឹង​​បណ្តាល​ទៅ​ជា​ជ្រុះ​​ពី​​មួយ​​​ថ្ងៃ​​​​ទៅ​​មួយ​​ថ្ងៃ​​​​​។ ចំនួន​​​​​​សក់​​​កាន់​​​តែ​​តិច ​​សម្រស់​​​​​របស់​អ្នក​​​​​​​​​​ក៏​​​​​​អាច​​​​​​​​​​​​​​​​​ចុះ​អន់​​ថយ​ទៅ​​តាម​​​​​​ហ្នឹង​​ដែរ។ ហេតុ​​ដូច្នេះ​​​ ​​ដើម្បី​​​​បញ្ចៀស​​​ពី​​​​​​​បញ្ហា​​​ទាំង​​នោះ អ្នក​​ត្រូវ​​​​ដឹង​​​​ពី​​​​វិធី​​ការពារ​​ ​​​​ដើម្បី​​​​ជួយ​​​ទប់​​ស្កាត់​​​​​​​សក់​ជ្រុះ​​ ព្រម​ទាំង​​​​ធ្វើ​ឲ្យ​​​សក់​​​រឹង​មាំ​​ឡើង​​វិញ​​​យ៉ាង​​មាន​​ប្រសិទ្ធភាព​។

​​១. ញ៉ាំ​​អាហារ​​ដែល​​មាន​សារធាតុ​​​ប្រឆាំង​អុក​​ស៊ីត​​កម្ម

​​​​​​​​រ៉ាឌីកាល់សេរី នៅ​​​ក្នុង​​​​​រាង​​​កាយ​​ ជា​​ហេតុ​​ធ្វើ​​ឲ្យ​​​​កោសិកា​​​ស្បែក​​ និង​​​ស្បែក​​ក្បាល​​​​ វិវត្ត​ទៅ​​​រក​ភាព​​​ចាស់​។ ​​មាន​​​តែ​​​​​​​អាហារ​​​​​​ដែល​​មាន​សារធាតុ​​​ប្រឆាំង​អុក​​ស៊ីត​​កម្ម​​ប៉ុណ្ណោះ អាច​​​​តទល់​ជាមួយ​​​​​​បញ្ហា​​​នេះ​​បាន​។ ​​បណ្ដុំ​អាហារ​ទាំង​​នោះ​​​រួម​​មាន ​​ចេក ​​​​ផ្លែ​​បឺរ ​​ក្រូច ​ក្រូចឆ្មារ​​ ទឹក​​ឃ្មុំ​​​....។ ​​​​​​ម្យ៉ាង​ទៀត វា​​​ក៏​មាន​​​តួនាទី​​​ជួយ​​​ឲ្យ​​​សក់​​ដុះ​​​​​​​​​​ទៀត​​ផង​។ ​​​

២. មិន​​ត្រូវ​​​សិត​​​សក់​​​​​នៅ​​ពេល​​​សើម​

​​​​នៅ​​ពេល​​​សើម​​​​ សក់​​របស់​អ្នក​​កំពុង​​​តែ​​​​​​​​​ទន់​​​ខ្សោយ ដូច្នេះ​​​​​​​បើ​​អ្នក​​​សិត​​​​​​ភ្លាម​​​​ៗ​ពេក ​​​វា​​ងាយ​​នឹង​​​​ជ្រុះ​​​​​បំផុត​​​​។ ​​គួរ​​​ទុក​​ឲ្យ​​​សក់​​​ស្ងួត​​​បន្តិច ​រួច​​ប្រើ​​​​​ក្រាស់​​​ដែល​មាន​ធ្មេញ​​​រង្វើល​​​​​​​​​​​​​​​ដើម្បី​សិត​​​ ទើប​​​​​​​មិន​​​​​​ធ្វើ​​​​​ឲ្យ​​សក់​​​​ជំពាក់​​ឬ​​ដាច់​​​។ ​​មួយ​​​វិញ​​ទៀត​​​​​​ ការ​​​សិត​​​​សក់​​​​​​ច្រើន​​​ដង​ពេក​​ ក៏​មូល​​​ហេតុ​​​​​​បណ្តាល​​ឲ្យ​​​​​​សក់​​ជ្រុះ​​​​ផង​​​​ដែរ​​។ ​​​គួរ​​​​​​ជំនួស​​មក​​​វិញ​​​ដោយ​​ការ​​​ប្រើ​​ម្រាម​​ដៃ​​​​​​​​​​​​​​​​អូស​​​​ថ្នមៗ​​​ទើប​​ល្អ​។

៣. ផឹក​​ទឹក​​ឲ្យ​បាន​គ្រប់​​​គ្រាន់​​

​​​​​​កត្តា​​​ចម្បង​​មួយ​​ទៀត​​​​​ដែល​​ជួយ​​​​​​​​ឲ្យ​​​សក់​​​មាន​​​សុខភាព​​ល្អ​ និង​​កាត់​​​​​​​បន្ថយ​​​​​​​សក់​​ជ្រុះ​​​​​​ គឺ​​ត្រូវ​​​​​​ផឹក​​​ទឹក​​​​​​​ឲ្យ​បាន​គ្រប់​​គ្រាន់​ យ៉ាង​​​​ហោច​​​ណាស់​​​​​​​ ២លីត្រ​​​ក្នុង​​​​​​មួយ​​ថ្ងៃ​។ ​​​​​​​​​​​​​​​ដោយ​​​សារ​​​តែ​​​​ជាតិ​​​ទឹក ​​​​​​មាន​​​តួនាទី​​​យ៉ាង​​​​សំខាន់ ​​​​​​ក្នុង​ការ​ជំរុញ​កោសិកា​គ្រប់​​​ផ្នែក​​ទាំង​អស់​​​​​នៃ​​រាង​​កាយ ឲ្យ​​​​​​មាន​​ដំណើរ​​ការ​​ល្អ​។​

​​៤. ​​​ចេះ​​ពី​​​​​​​របៀប​​​រស់​​នៅ​ ប្រកប​​​ដោយ​​ភាព​​​រីករាយ​

​​​​​​​​ជីវិត​​​​ដែល​មាន​ទុក្ខ​​​ច្រើន កើត​​​​ស្រ្តេស​​​​​​ច្រើន ​​​​​​​​​​​​ធ្វើ​​​​ឲ្យ​​​អ័ម៉ូន​​​ អង់ដូហ្វីន (epinephrine) និង​ក័រទីសុល (cortisol) មក​​​រំខាន​​​​ដល់​​ការ​​លូត​​លាស់​​​នៃ​​សរសៃ​សក់​។ ​គួរ​​​​​​រស់​​នៅ​​​ដោយ​ភាព​​សប្បាយ​​​​​​រីករាយ​​​​ ហាត់​ប្រាណ​ ឬ​​យ៉ូហ្កា​​ ដើម្បី​​​បន្ធូរ​​​អារម្មណ៍​​​​​និង​​ភាព​​តាន​​តឹង​​ទាំង​ឡាយ​​​​។ ជាពិសេស មិន​​ត្រូវ​​​​​​​​​​​​​​​​​​ផឹក​​​​ស្រា​​​ដែល​មាន​ជាតិ​អាល់​​កុល​​ខ្ពស់​​​ខ្លាំង និង​​ជក់​​បារី​ឡើយ​​​​​​​ ​​​ព្រោះ​​​​​​​​វា​​ជា​​​រនាំង​​​​​​​ ធ្វើ​​​​​​​ឲ្យ​​សក់​​មិន​លូត​លាស់​​ល្អ​។​

​​៥. ជ្រើស​​រើស​​​សាប៊ូ​​​កក់​​​សក់​​​​ដែល​​ផ្សំ​​​​​​ចេញ​​ពី​ធម្មជាតិ

​​សាប៊ូ​​កក់​​សក់​​​​​​ដែល​​មាន​​​រូបមន្ត​​​ផ្សំ​​ចេញ​ពី​​ធម្មជាតិ​​​ ដូច​ជា​​ផលិត​​ផល​​ Think Nature វា​​មិន​​​ត្រឹម​តែ​​​​មាន​​ប្រសិទ្ធ​​ភាព​​ជួយកាត់​​​​បន្ថយ​​​សក់​ជ្រុះ​​​​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​គ្មាន​​​សារធាតុ​គីមី គ្មាន​​ពណ៌ គ្មាន​​​​​​​​ក្លិន​​​​សិប្បនិម្មិត ដែល​អាច​​​បង្ក​​​​​​​​គ្រោះ​​​ថ្នាក់​​​​ដល់​​​សុខភាព​​​ឡើយ។ ​​​សម្រាប់​​ស្រ្តី​​មាន​​​ផ្ទៃពោះ​​​​​និង​​​ទារក អាច​​​​​​​​ប្រើ​​​ប្រាស់​​បាន​​ដោយ​​​សុវត្ថិភាព។

​​​ក្រៅ​​ពី​​ផលិត​​​​ផល​​​ថែរក្សា​​​​សក់ Think Nature ក៏មាន​ផលិតផលថែរក្សាស្បែកដែលជួយឲ្យស្បែកសម៉ដ្ឋរលោងតាមបែបធម្មជាតិ និងកាត់បន្ថយស្នាមជជ្រីវជ្រួញផងដែរ។

ជាពិសេសក្នុងដំណើរការនៃការបើកសម្ពោធហាងសាកល្បង Think Nature នឹងផ្តល់នូវកម្មវិធីពិសេសៗដូចជា ទិញ១ថែម១ ព្រមទាំងទទួលកាដូផ្សេងៗជាច្រើនរាល់ការចំណាយចាប់ពី ១០​ដុល្លារ ដល់ ៥០ដុល្លារ។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី០​២ ខែមិថុនា ឆ្នាំ ២០១៩។ អាសយដ្ឋានស្ថិតនៅហាង G14 ក្នុងផ្សារទំនើប Midtown ផ្លូវ ២០០៤ កែងផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​​​

​​​​​​​​​​​​​​​​​​​

​​​

អត្ថបទ៖ ដេត ឈុនអ៉ី