ប្រភេទ​អាហារ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ តែ​មិន​ដឹង​ថា​វា​កំពុង​ចិញ្ចឹម​កោសិការ​មហារីក​ឲ្យ​ធំធាត់

  • 2019-05-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាងក្រោម​នេះ​សុទ្ធ​តែ​ជា​ប្រភេទ​អាហារ​ឈ្ងុយ​ឆ្ងាញ់ ដែល​យើង​តែង​បរិភោគ​ជា​ប្រចាំ តែ​មិន​ដឹង​ថា​វា​មាន​ផ្ទុក​ហានិភ័យ​យ៉ាង​ច្រើន​។

១. ស្ករ

មួយ​ថ្ងៃ​បរិភោគ​ស្ករ​លើស​ពី​២៥​ក្រាម​គឺ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ទទួល​ទាន​ស្ករ​ច្រើន​គឺ​ប្រៀប​ដូច​អ្នក​កំពុង​ចិញ្ចឹម​កោសិការ​មហារីក​ដែរ។ សម្រាប់​អ្នក​ដែល​កើត​មហារីក​ស្រាប់ បើ​ទទួល​ទាន​ស្ករ​ច្រើន នឹង​ពន្លឿន​ការ​កកើត​មេរោគ​កាន់​តែ​ច្រើន។ ដើម្បី​ការពារ​សុខភាព មនុស្ស​គ្រប់​រូប​មិន​ត្រូវ​ញ៉ាំ​ស្ករ​លើស​ពី​២៥​ក្រាម​ក្នុង​១​ថ្ងៃ​ឡើយ។

២. ក្រុម​សាច់​ក្រក សាច់​ងៀត

ប្រភេទ​សាច់​ដ៏​ឆ្ងាញ់​ដូច​ជា​សាច់​ក្រក សាច់​ប្រឡាក់​ងៀត hot dog សាច់​ចំអិន​ស្រាប់​ច្រក​កំប៉ុង គឺ​មាន​ភាព​ងាយ​ស្រួល​រក និង​ទទួល​ទាន​សម្រាប់​អ្នក​រវល់។ តែ​ក្រុម​សាច់​នេះ​មាន​ផ្ទុក​ជាតិ Nitrat ដែល​អាច​បន្លែង​ទៅ​ជា Nitrit។ ក្រោយ​ពេល​គួប​ផ្សំ​នឹង​ចំណី​អាហារ នឹង​ក្លាយ​ទៅ​ជា amino nitrit ដែល​ជា​ជាតិ​អាច​បណ្ដាល​ឲ្យ​កើត​មហារីក​ប្រព័ន្ធ​រំលាយ​អាហរ និង​ក្រពះ​ខ្ពស់។

៣. អាហារ​ក្ដៅ

៦៥​អង្សារ​គឺ​អង្សារ​របស់​មហារីក។ អ្នក​អាស៊ី​តែង​តែ​ចូល​ចិត្ត​ការ​បរិភោគ​អាហហារ​ក្ដៅ ដើម្បី​រក្សា​ក្លិន​អាហារ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្តញ៉ាំ ឬផឹក​ទឹក​ដែល​មាន​សីតុណ្ហភាព​លើស​ពី​៦៥​អង្សារ គឺ​ប្រឈម​មុខ​នឹង​ការ​កើត​មហារីក​បំពង់​ក​ខ្ពស់​បំផុត។ ទោះ​មិន​កើត​មហារីក តែ​អ្នក​ដែល​ឧស្សាហ៍​ទទួល​ទាន​អាហារ​ក្ដៅ​ ក៏​នឹង​ងាយ​រលាក​បំពង់​ក​ជាង​អ្នក​ញ៉ាំ​អាហារ​ត្រជាក់​ដែរ។

៤. អាហារ​​អាំង

កំឡុង​ពេល​អាំង​សាច់ ឬ​អ្វី​ក៏​ដោយ នៅ​ក្នុង​ផ្សែង​មាន​ផ្ទុក​ជាតិ aren និង benzopyrene ដែល​កត្តា​បង្ករ​ឲ្យ​កើត​មហារី​កខ្ពស់​បំផុត។ សារជាតិ​ទាំង​នេះ ក៏​ជា​ធាតុផ្សំ​សម្រាប់​បង្កើត​កោសិការ​មហារីក​ដូច​គ្នា។ ដើម្បី​ជៀស​វាង​បញ្ហា​នេះ អ្នក​មិន​គួរ​បរិភោគ​អាហារ​អាំង​ជា​ញឹកញាប់​នោះ​ឡើយ។

៥. ដំឡូង​បារាំង​បំពង

ដូច​ជា​គ្នា​ជាមួយ​នឹង​បារី​ដែរ នៅ​ក្នុង​ដំឡូង​បារាំង​បំពង គេ​រក​ឃើញ​សារធាតុ acrylymide ដែល​ជា​សារជាតិ​ម្យ៉ាង​អាច​បង្ករ​ឲ្យ​កើត​ជំងឺ​មហារីក។ ដំឡូង​បារាំង​កាន់​តែ​ខ្លោច សារជាតិ​ខាង​លើ​មាន​កាន់​តែ​ខ្ពស់៕

ចុចអាន៖ ប្រភេទភេសជ្ជៈដែលកាន់តែផឹក កាន់តែគ្រោះថ្នាក់ដល់សុខភាពក្នុងខែក្តៅ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម