៣ តិចនិក​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធិភាព​ដោយ​ការ​ញ៉ាំ

  • 2019-05-23 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ប្រភេទ​អាហារ​មួយ​ចំនួន ពេល​ញ៉ាំ​ចូល​ខ្លួន មិន​ត្រឹម​តែ​មិន​ឡើង​គីឡូ​នោះ​ទេ ថែម​ទាំង​ជួយ​សម្រក​គីឡូបាន​យ៉ាង​ល្អ​ទៀត​ផង។

១. សម្រក​ទម្ងន់​ដោយ​ញ៉ាំ​ស៊ុប

អ្នក​ចូល​ចិត្ត​ញ៉ាំ​ស៊ុប​តែ​មិន​ញ៉ាំ​ដោយ​សារ​ខ្លាច​ស៊ុប​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​មែន​ទេ? លែង​បារម្ភ​ទៀត​ទៅ​ដោយ​អ្នក​អាច​ ធ្វើ​ស៊ុប​ដោយ​បន្លែ និង​រក្សា​បាន​ជាតិ​សាច់​ដដែល​ដោយ​ប្រើ​ម្សៅ​ស៊ុប​មាន​រសជាតិ​សាច់។ អ្នក​អាច​បរិភោគ​ស៊ុប​នេះ​ជា​អាហារ​ចម្បង​ទាំង​៣​ពេល។ ស៊ុប​ដែល​ល្អ​ចំពោះ​សុខភាព​នោះ​គឺរួម​មាន​ស្ពៃ​ក្ដោប ប៉េងប៉ោះ និង​ពោត​ជា​ដើម។ ដើម្បី​កុំ​ឲ្យ​ខ្លួន​ហើម មិន​គួរ​ដាក់​គ្រឿង​មុត​ពេក​ឡើយ​ពេល​ស្ងោរ​ស៊ុប​សម្រាប់​សម្រក​ទម្ងន់។

២. សម្រក​គីឡួ​ដោយ​សណ្ដែក​ខ្មៅ

អ្នក​មាន​ដឹង​ហេតុអ្វី​បាន​ប្រជាជន​កូរ៉េ​ភាគ​ច្រើន​មានរាង​ស្អាត​ៗ​ទេ? នោះ​គឺ​មកពី រាល់​ពេល​ដាំ​បាយ ប្រជាជន​ប្រទេស​នេះ​តែង​លាយ​អង្ករ​ជាមួយ​សណ្ដែក​ខ្មៅ​ជា​និច្ច។ ហើយ​មូលហេតុ​ដែល​សណ្ដែក​ប្រភេទ​នេះ​ជួយ​សម្រក​គីឡូ​នោះ​គឺ សណ្ដែក​ខ្មៅ​ឆាប់​ធ្វើ​ឲ្យ​ឆ្អែត​ជាង​បាយ​ធម្មតា នោះ​ក៏​ធ្វើ​ឲ្យ​យើង​ញ៉ាំ​តិច​ជាង​មុន។

៣. បន្ថែម​ជាតិ​ហិរ​ក្នុង​ម្ហូប

នេះ​គឺ​ជា​វិធីសាស្ត្រ​ដែល​ត្រូវ​បាន​អនុវត្ត​ច្រើន​បំផុត​នៅ​ប្រទេស​ថៃ។ អ្នក​អាច​ធ្វើ​ឲ្យ​ម្ហូប​របស់​ខ្លួន​ហិរ​ជា​ង​មុន​ដោយ​បន្ថែម ជី ម្រេច និង​ម្ទេស​ជាដើម។ អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ជាតិ​ហិរ​ក្នុង​អាហារ​នឹង​ជម្រុញ​ឲ្យ​ការ​រំលាយ​អាហារ​ប្រព្រឹត្ត​ទៅ​លឿន​ជាង​មុន។ ស្រប​គ្នា​នេះ​ដែរ វា​ក៏​ជួ៏យ​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ផង​ដែរ៕

ចុចអាន៖​​​ មិន​​​​​ចង់​ឲ្យ​​រាង​​​កាយ​​ឆាប់ទ្រុឌ​ទ្រោម​មុនវ័យ​ ដាច់​​ខាត​​កុំ​ផឹក​​ភេសជ្ជៈ​​ទាំង​នេះ​​ ក្រោយបាយ​​ល្ងាច​​​

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម