ស្រីៗពេលមានចរិត ៨ យ៉ាងនេះបង្ហាញថាអ្នកជានារីចាស់ទុំហើយ

  • 2019-05-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​នៅ​ឆ្ងល់​ថា​តើ​មនុស្ស​ស្រី​បែប​ណា​ទើប​ហៅ​ថា​ចាស់​ទុំ​ អាន​អត្ថបទ​នេះ​ទៅ​មិន​ខុស​ទេ​។​ មនុស្ស​ស្រី​មិន​តិច​ទេ​ដែល​មិន​ទាន់​ដឹង​ខ្លួន​ថា​ចាស់​ទុំ​ហើយ​នៅ​ ហើយ​ខ្លះ​ទៀត​មិន​ដឹង​ថា​ដូច​ម្ដេច​ដែល​ហៅ​ថា​ចាស់​ទុំ​នោះ​ទេ​។​ ចាស់​ទុំ​មិន​មែន​សំដៅ​ដល់​អ្នក​ដែល​មាន​អាយុ​ច្រើន​ តែ​ភាព​ចាស់​ទុំ​សំដៅ​ដល់​ការ​ចេះ​គិត​ ចាស់​ចិត្ត​ ចាស់​គំនិត​ ទៅ​វិញ​ទេ​។​ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ទេ​ សង្កេត​មើល​ខ្លួន​ឯង​ថា​មាន​ចរិត​ ៨​ យ៉ាង​ហ្នឹង​ហើយ​នៅ​?​ បើ​មាន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ចាស់​ទុំ​ហើយ​៖​

១. ផ្ដោត​លើ​ការ​ស្លៀក​ពាក់​ខ្លាំង

ពី​មុន​មិន​ដឹង​ថា​ត្រូវ​ស្លៀក​ពាក់​ស្អី​ឲ្យ​ស្អាត​ទេ​ ខោអាវ​ពេញ​ទូរ​ហើយ​រអ៊ូ​ថា​អត់​អី​ពាក់ ឲ្យ​តែ​ឃើញ​ទំនង​ចេះ​តែ​ទិញ​ឃើញ​គេ​ស្លៀក​ស្អាត​ក៏​ចង់​ទិញ​ដែរ​។​ តែ​ឥឡូវ​ដឹង​ថា​ស្លៀក​ពាក់​បែប​ណា​ឲ្យ​មើល​ទៅ​សម​នឹង​ស្រួល​ខ្លួន ដឹង​ថា​ត្រូវ​ស្លៀក​ពាក់​បែប​ណា​សម្រាប់​ចូល​រួម​កម្មវិធី​បែប​ណា​។​

​​ ២. ចាប់​ផ្ដើម​ចេះ​រៀប​ចំ​គម្រោង​ចាយ​លុយ

ពី​មុន​ដឹង​តែ​ថា​រក​បាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង​ នឹង​ឃើញ​ចង់​ទិញ​អី​ក៏​ទិញ​មិន​សូវ​ចេះ​គិត​ច្រើន​ទេ។ តែ​ឥឡូវ​ប្រែ​ជា​ចេះ​សន្សំ​ ចេះ​យក​លុយ​ទៅ​រក​ស៊ី​ កំណត់​ការ​ចាយ​ ចេះ​ធ្វើ​ឲ្យ​ឲ្យ​ចំណូល​និង​ចំណាយ​សមាមាត្រ​គ្នា​។​

៣. ចូល​គេង​និង​ក្រោក​ពី​គេង​លឿន

ការ​សម្រាក​ពិត​ជា​សំខាន់​ពេល​ដែល​នៅ​អាយុ​កំពុង​ពេញ​ធ្វើ​ការ​។​ កាល​ពី​មុន​មិន​ថា​ឲ្យ​តែ​រួច​ដៃ​ពី​រៀន​ ឬ​ធ្វើ​ការ​ទេ​ដឹង​តែ​ទៅ​ក្រៅ​ដើរ​លេង​ដល់​យប់​ បើ​មិន​អ៊ីចឹង​ក៏​នៅ​លេង​ទូរសព្ទ​ដល់​យប់​ជ្រៅ​ដែរ​ទើប​ដាច់​ចិត្ត​បិទ​ភ្នែក​ ចូល​ដេក​យ៉ាង​លឿន​បំផុត​ក៏​ម៉ោង​ ១២ដែរ​ ហើយ​បើ​ព្រលឹម​ឡើង​វិញ​ម៉ោង​រោទ៍​មិន​ទាន់​ដឹង​ចុច​បិទ​ហើយ​ដេក​វិញ​។​ តែ​ឥឡូវ​វិញ​ចូល​ដេក​យ៉ាង​យូរ​ម៉ោង​ ១០​ ព្រលឹម​ឡើង​ម៉ោង​ ៥​ មិន​ទាន់​ដឹង​តែ​ភ្ញាក់​ហើយ​។​

៤. ថ្ងៃ​សម្រាក​ចូល​ចិត្ត​នៅ​ផ្ទះ

ដល់​ថ្ងៃ​ឈប់​ច្រើន​ថ្ងៃ​មិន​ទាន់​ទេ​ប្រមូល​គ្នា​រៀប​គម្រោង​ដើរ​លេង​អស់​ហើយ​ តែ​ឥឡូវ​វិញ​ឲ្យ​តែ​បាន​ឈប់​មិន​ចង់​ចេញ​ក្រៅ​ផ្ទះ​ ហើយ​មាន​ថា​នៅ​ផ្ទះ​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ ហើយ​មិន​ចាំ​បាច់​ចាយ​លុយ​ច្រើន​។​​

៥. មិន​ចូល​ចិត្ត​តារា​ចម្រៀង​ថ្មី

កុំ​និយាយ​ពី​មុន​ឲ្យ​តែ​ក្រុម​តារា​ថ្មី​ចេញ​មក​មិន​ទាន់​ទេ​ចេះ​រាំ​ ចេះ​ច្រៀង​គ្រប់​បទ​។​ តែ​ដល់​ឥឡូវ​វិញ​កុំ​សួរ​ក្រុម​ណា​ចេញ​ថ្មី​អត់​ដែល​ស្គាល់​ទេ​ ហើយ​ក៏​អត់​ចូល​ចិត្ត​ដែរ​។​​ ចូល​ចិត្ត​ស្ដាប់​តែ​បទ​ចាស់​ៗ​ បទ​ថ្មី​ៗ​ស្ដាប់​មិន​ចូល​ត្រចៀក​។​

៦. យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​សុខភាព

លើក​មុន​វិញ​ចូល​ចិត្ត​តែ​របស់​ហឹរ​ ខ្លាញ់​ របស់​ត្រាំ​អី​ហ្នឹង​ទេ​។​ តែ​ឥឡូវ​មុន​ញ៉ាំ​អី​គឹ​គិត​ដល់​សុខភាព​មុន​គេ​ បើ​ដឹង​ថា​អាហារ​នោះ​ប៉ះ​ពាល់​ដល់​សុខ​ភាព​វិញ​គឺ​អត់​ញ៉ាំ​ដាច់​ខាត​។​

៧. ចាប់​ផ្ដើម​លែង​ចង់​ makeup

ពី​មុន​វិញ​កុំ​ថា​ឡើយ​ចេញ​ក្រៅ​ តែ​នៅ​ផ្ទះ​ហ្នឹង​បើ​អត់​បាន​ផាត់​មុខ​មាន​អារម្មណ៍​នៅ​អត់​សុខ​ គ្មាន​ទំនុក​ចិត្ត​ ។​ តែ​ឥឡូវ​ខ្ជិល​ឲ្យ​តែ​នៅ​ផ្ទះ​តែ​ក្រែម​មិន​ផង​ ពេល​ខ្លះ​ទៅ​ធ្វើ​ការ​ ឬ​ទៅ​ក្រៅ​ក៏​លែង​ចង់​ផាត់​មុខ​ដែរ​។​ ព្រោះ​តែ​​ត្រូវ​ចំណាយ​ពេល​យូរ​ហើយ​ត្រូវ​ពិនិត្យ​មើល​មុខ​ពេញ​មួយ​ថ្ងៃ​ទៀត​។​ ​​

៨. យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជា​មួយ​គ្រួសារ​និង​មនុស្ស​ជា​ទី​ស្រលាញ់

ពី​មុន​វិញ​មិន​សូវ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ជា​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រលាញ់​ទេ​និយាយ​រួម​ទៅ​គឺ​អាត្មានិយម​តែ​ម្ដង​។​ តែ​ដល់​ពេល​ឥឡូវ​ស្រាប់​តែ​ចេះ​គិត​គូរ​ទៅ​ណា​មក​ណា​តែង​តែ​នឹក​ដល់​អ្នក​ចាស់​ និង​មនុស្ស​ជា​ទី​ស្រលាញ់​ ធ្វើ​អ្វី​តែង​តែ​ខ្វល់​ពី​ចិត្ត​ពួក​គេ​ មុន​នឹង​និយាយ​សម្ដី​ចេញ​មក​មួយ​ម៉ាត់​ៗ​ក៏​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​​ជា​មុន​សិន​​៕

ចុចអាន៖ ជីវិតនឹងពោរពេញដោយភាពរីករាយបើកុំជួយ និង គិតរឿង ៣ យ៉ាងនេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា