ជីវិតនឹងពោរពេញដោយភាពរីករាយបើកុំជួយ និង គិតរឿង ៣ យ៉ាងនេះ

  • 2019-05-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គឺ​ពោរ​ពេញ​ដោយ​ជម្រើស​ នៅ​ពេល​ដែល​មាន​រឿង​អ្វី​កើត​ឡើង​ យើង​មាន​សិទ្ធិ​ជ្រើស​រើស​ថា​ត្រូវ​ប្រឈម​នឹង​ស្ថាន​ភាព​នោះ​បែប​ណា​។​ ដូច​នេះ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ បើ​សិន​ជា​អ្នក​ចេះ​កុំ​គិត​រឿង​ ៣​ យ៉ាង​ និង​កុំ​ជួយ​រឿង​ ៣​ យ៉ាង​នេះ​ខួរ​ក្បាល​ និង​ចិត្ត​របស់​យើង​នឹង​បាន​សម្រាក​។

រឿង​ ៣​ យ៉ាង​មិន​គួរ​ជួយ

ការ​ងារ​ដែល​ហួស​ពី​សមត្ថភាព

ពាក្យ​ចាស់​តែង​និយាយ​ថា​ «ការ​ជួយ​នរណា​ម្នាក់​គឺ​មិន​ធ្ងន់ធ្ងរ​ណាស់​ណា​ទេ​​ តែ​អ្វី​ដែល​គ្មាន​ទម្ងន់​សោះ​នោះ​គឺ​ការ​ដែល​មិន​បាន​ជួយ​នរណា​ម្នាក់​សោះ​​» នៅ​ពេល​ដែល​យើង​ព្យាយាម​ជួយ​នរណា​ម្នាក់​ដោយ​ប្រថុយប្រថាន​វា​អាច​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​យ៉ាប់​ ឬ​អាច​ធ្វើ​ឲ្យ​វា​បាត់​បង់​តែ​ម្ដង ហើយ​អ្នក​ដទៃ​នឹង​បន្ទោស​ ពិត​ណាស់​រឿង​បែប​នេះ​គ្មាន​នរណា​ចង់​ឲ្យ​កើត​ឡើង​ទេ​។​ ការ​ជួយ​គេ​ក៏​ត្រូវ​គិត​ពី​សមត្ថភាព​ខ្លួន​ឯង​ដែរ​។​ មិន​អាច​ពឹង​លើ​ការ​សន្យា​តែ​មិន​អាច​ធ្វើ​បាន​ទេ​។

​​បញ្ហា​សាច់​ញាតិ

នៅ​ពេល​ដែល​សាច់​ញាតិ​ជួប​ប្រទះ​ភាព​លំបាក​ ការ​ជួយ​តាម​លទ្ធភាព​គឺ​ជា​រឿង​គួរ​តែ​ធ្វើ​។​ តែ​គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​វាសនា​របស់​មនុស្ស​បាន​ទេ​ ប៉ុន្តែ​គ្រាន់​តែ​អាច​ជួយ​បាន​ពេល​មាន​ការ​បន្ទាន់​តែ​ប៉ុណ្ណោះ​។​ ចំពោះ​អ្នក​ដែល​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដោយ​ជើង​ខ្លួន​ឯង​ ការ​ជួយ​របស់​អ្នក​ដទៃ​នឹង​ធ្វើ​ឲ្យ​គេ​ចាំ​តែ​ពឹង​ពាក់​លើ​អ្នក​ដទៃ​។​ មនុស្ស​បែប​នេះ​មិន​សម​នឹង​ទទួល​បាន​ជំនួយ​ពី​អ្នក​នោះ​ទេ​។​

​​ផ្សំ​ផ្គុំ​គូ​ឲ្យ​គេ

វាសនា​ដែល​ត្រូវ​បាន​គេ​កំណត់​រួច​ហើយ​ មនុស្ស​មិន​គួរ​ចេះ​កែ​ប្រែ​វា​នោះ​ទេ​ជា​ពិសេស​ការ​ចាប់​គូ​ឲ្យ​គេ​។​ កាល​ពី​សម័យ​មុន​បុរស​ និង​ស្ត្រី​គ្មាន​សិទ្ធិ​ស៊េរី​ភាព​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ទេ​ អ៊ីចឹង​ហើយ​ត្រូវ​ការ​នរណា​ម្នាក់​ដើម្បី​ណែ​នាំ។ តែ​សព្វ​ថ្ងៃ​នេះ​ទំនាក់​ទំនង​រវាង​បុរស​និង​ស្ត្រី​គឺ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ណាស់​ តែ​ទោះ​បី​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ក៏​មិន​គួរ​ណែនាំ​ឲ្យ​គ្នា​ដែរ​។​ រឿង​ដែល​ទាក់​ទង​​នឹង​ស្នេហា​និង​ការ​រៀប​ការ​មិន​មែន​ជា​រឿង​ដែល​​ងាយ​ដោះ​ស្រាយ​បាន​ដោយ​ប្រើ​ហេតុផល​ទេ​។​​ អ្នក​ខាង​ក្រៅ​មិន​គួរ​ជ្រៀត​ជ្រែក​ខ្លាំង​ពេក​ទេ​។​

​​​រឿង​ ៣ យ៉ាង​មិន​គួរ​គិត​ដល់

​​កុំ​គិត​ដល់​រឿង​ដែល​មិន​អាច​ធ្វើ​បាន

កុំ​ព្យាយាម​គិត​ដល់​រឿង​ដែល​ហួស​ពី​សមត្ថភាព​។​ បរាជ័យ​ក្នុង​ការ​ធ្វើ​ មិន​អាច​សម្រេច​វា​ អ៊ីចឹង​កុំ​គិត​ពី​វា​ទៀត​។​ ក្នុង​លោក​នេះ​មាន​រឿង​ច្រើន​ណាស់​ដែល​លើស​ពី​សមត្ថភាព​របស់​មនុស្ស​យើង​។​ សូម​ទទួល​យក​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ ដំ​ណោះ​ស្រាយ​គឺ​ត្រូវ​ដោះ​ស្រាយ​បាន​ បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​ ក៏​ទទួល​យក​វា​ទៅ​។​ គ្មាន​នរណា​ដឹង​ពី​វាសនា​ដែល​នឹង​កើត​ឡើង​ទេ​ ធ្វើ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ​ហើយ​ត្រូវ​តែ​ធ្វើ​វា​។​ ត្រូវ​ជឿ​ថា​អ្នក​កាន់​តែ​ព្យាយាម​ អ្នក​នឹង​មាន​សំណាង​កាន់​តែ​ល្អ​ កុំ​ព្រួយ​ពី​វា​ ហើយ​កុំ​ខ្វល់​ថា​វា​នឹង​ដួល​ឬ​អត់​។​

​​​កុំ​គិត​វែង​ឆ្ងាយ​ខ្លាំង​ពេក

កុំ​គិត​ច្រើន​ពេក​ពី​អនាគត​។​ មាន​រឿង​ជា​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ​ដែល​យើង​មិន​អាច​ដឹង​ ការ​គិត​ច្រើន​នឹង​មិន​បាន​ការ​អ្វី​ទេ​។ ឥឡូវ​រឿង​តែ​មួយ​គត់​ដែល​យើង​អាច​គ្រប់​គ្រង​បាន​គឺ​ជីវិត​ត្រូវ​តែ​មាន​ជំហាន​ឲ្យ​រឹង​មាំ​ជា​រៀង​រាល់​ថ្ងៃ​ ម៉ោង​ នាទី​ និង​វិនាទី​។​

​​​​កុំ​គិត​ដល់​​រឿង​ដែល​កន្លង​ហួស​ហើយ

អតីត​កាល​ជា​កន្លែង​​ល្អ​ដែល​គួរ​តែ​ទៅ​លេង​ តែ​មិន​គួរ​ទៅ​ស្នាក់​នៅ​នោះ​ទេ​។​​ ត្រូវ​បំបាត់​ចោល​ភាព​ងងឹត​ ត្រូវ​តែ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ ដើម្បី​ឲ្យ​ដឹង​ថា​ពន្លឺ​​របស់​ព្រះ​អាទិត្យ​កំពុង​តែ​បញ្ចេញ​រស្មី​យ៉ាង​ស្រស់​ស្អាត​នៅ​ខាង​ក្រៅ​។​ អតីត​កាល​ជា​រឿង​ដែល​មិន​អាច​កែ​ខៃ​អ្វី​បាន​ឡើយ​ បើ​សិន​ជា​អ្នក​ត្រូវ​បាន​វង្វេង​ក្នុង​ទី​ងងឹត​របស់​អតីតកាល​ អ្នក​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ស្វែង​រក​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​៕

ចុចអាន៖ ទម្លាប់តូចតាចប្រចាំថ្ងៃ ៦ យ៉ាងធ្វើឲ្យអ្នកអាប់រាសីងើបមុខមិនរួច

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម