ខ្សែ​ភាព​យន្ត​ល្បី​របស់​វៀតណាម​​យកក្មេងស្រីថតស្រើបស្រាល គេ​រិះគន់​ចាស់​ដៃ(វីដេអូ)

  • 2019-05-21 12:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាព​យន្ត​រឿង "The Third Wife” ​បាន​ចេញ​ trailer ​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១៧ ​ខែ​ឧសភា​កន្លង​ទៅ ​ទទួល​រង​ការ​រិះគន់​ធ្ងន់ៗ​ពី​សំណាក់​ប្រជាជន​វៀតណាម និង​​អ្នក​ទស្សនា​នៅ​លើ​អនឡាញ​(YouTube និង​បណ្ដាញ​សង្គម) ​ភាគ​ច្រើន​សម្ដែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង។

​​

​ចំណុច​ក្ដៅ​គគុក​ដែល​រង​ការ​រិះគន់​នោះ​គឺ ​ត្រង់​ប្លង់​មួយ​ដែល​តួ​អង្គ​ធំ ជា​ក្មេង​ស្រី​​អាយុ​ត្រឹម ១៥ ​ឆ្នាំ​​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ដោះ​សំលៀក​បំពាក់ប្រលែង​ខ្លួន​មួយ​ជំហរ​លើ និងឡើង​គ្រែ​ជាមួយ​បុរស​វ័យ​ជ្រេ​ពេល​រាត្រី​ផ្សំ​ដំណេក​ក្នុង​សាច់​រឿង។ ​ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សាច់​រឿង​នោះ​ក្លាយ​ជា​ប្រភេទ​មាតិកា​ផ្លូវ​ភេទ​ទៅ​វិញ ​មិន​មែន​ជា​រឿង​អប់រំ ម្យ៉ាង​អ្នកទស្សនាបាននិយាយចំៗថា វា​បំពាន​ខ្លាំង​​ដល់​ច្បាប់​ការពារ​សិទ្ធ​កុមារ។

​លោក ​Nguyen Phuong Anh ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ភាពយន្ត Vo Ba ឬ (The Third Wife) ​បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​វៀតណាម​ Vnexpressថា ​រឿង​នេះ​ជា​ប្រភេទ​ខ្សែភាពយន្ត​ឆ្លុះ​ជញ្ជាំង​ពី​សាច់​រឿង​ពិត​របស់​គ្រួសារ​មួយ ដែល​ហេតុការណ៍​នោះ​កើតឡើង​តាំង​ពី​សម័យ​ទើប​ចប់​សង្គ្រាម​វៀតណាម-អាមេរិក ពោល​គឺ​​បង្ខំ​ឲ្យ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​រៀបការ​ជាមួយ​បុរស​វ័យ​ជ្រេ​ទៅ​ហើយ។

ប្លង់មួយក្នុងរឿង The Third Wife

លោក​បន្ថែម​ថា ​មុន​នឹង​សម្រេច​ចិត្ត​បញ្ចូល​ប្លង់​នោះ ​ក្រុម​ការងារ​ទាំង​អស់ ​ក៏​បាន​សាកសួរ​និង​សុំ​​ការ​អនុញ្ញាត​ពី​ដេប៉ាតឺម៉ង​ភាពយន្ត​វៀតណាម និង​​សមាជិក​គ្រួសារ​តួអង្គ​ស្រី​ ​រួច​ហើយ​ដែរ ហើយ​ក៏​បានប្រាប់​លម្អិត​ពី​ប្លង់​ថត​ដែល​នឹង​ត្រូវ​ថត​ទៀត​ផង។

​សូម​បញ្ជាក់​ដែរ​ថា​ ខ្សែ​ភាពយន្ត​នេះ​បាន​ឈ្នះ​ពានរង្វាន់​ Best Firm award ​ក្នុង​ព្រឹត្តិការណ៍ Kolkata International Film Festival ​ប្រទេស​ឥណ្ឌា​ និង​ថែម​ទាំង​ឈ្នះ​ពាន​ខ្សែ​ភាពយន្ត​អប់រំ​ល្អ​បំផុត​ក្នុង​កម្មវិធី Toronto International Film Festival លើក​ទី ៤៣ នៅ​ប្រទេស​កាណាដា​ផ​ងដែរ មុននឹងចាក់ផ្សាយនៅវៀតណាម៕

សូមទស្សនាវីដេអូ Trailer ខាងក្រោម៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា