សិស្សស្រីស្ទើរសន្លប់មួយថ្នាក់ ព្រោះគ្រូសង្ហាកម្ពស់១.៩ម បង្ហាញសាច់ដុំ៦កង់ពេលពន្យល់
- 2019-05-16 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សស្រីស្ទើរសន្លប់មួយថ្នាក់ ព្រោះគ្រូសង្ហាកម្ពស់១.៩ម បង្ហាញសាច់ដុំ៦កង់ពេលពន្យល់
មានកម្ពស់១.៩ម និងទម្រង់មុខស្អាតមិនចាញ់តារា លោកគ្រូមួយរូបកំពុងធ្វើឲ្យសិស្សជាច្រើនទៅរៀនគ្មានលោះមួយថ្ងៃដោយសារភាពទាក់ទាញរបស់ខ្លួន។
មុននេះបន្តិច កម្រងរូបភាពលោកគ្រូរូបសង្ហារលាត់អាវបង្ហាញសាច់ដុំ៦កង់ពេលកំពុងពន្យល់មេរៀន បានល្បីយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិន និងត្រូវបានចែកចាយយ៉ងទូលាយ។ ភ្លាមៗនោះ ព័ត៌មានរបស់លោកគ្រូត្រូវបានគេជីករកនៅគ្រប់ច្រកល្ហក។
តាមនោះដែរ មិនត្រឹមតែជាគ្រូបង្រៀនមុខវិជ្ជាកីឡានៃវិទ្យាល័យមួយនោះទេ លោកគ្រូរូបសង្ហារឈ្មោះ Li Xiao នេះក៏ធ្លាប់ជាកីឡាករហែលទឹកជម្រើសជាតិផងដែរ។ ក្រៅពីបង្រៀនសិស្សក្នុងសាលា Li Xiao ក៏មានបង្រៀនសិស្សនៅខាងក្រៅផងដែរ។
បើតាមការចែករំលែករបស់អ្នកប្រើប្រាស់បណ្ដាញសង្គម លោកគ្រូវ័យ៣០ឆ្នាំ កម្ពស់១.៩ម គឺនៅលីវនៅឡើយទេ មិនទាន់មានគូស្រករឡើយ ដែលធ្វើឲ្យសិស្សស្រីរឹតតែចង់ទៅរៀនរាល់ថ្ងៃទៀត៕