កូន​ក្រមុំ ឱក សុគន្ធកញ្ញា ពិត​ជា​ស្អាត​ខ្លាំង! នៅ​ក្នុង​ពិធី​មង្គល​លំដាប់​អភិជន​ព្រឹក​នេះ

  • 2019-05-16 03:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដំណឹង​នៃ​ពិធី​មង្គល​ការ​របស់​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ជាមួយ​លោក អ៊ឹង សុខលី ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស បាន​ធ្វើ​ឲ្យ​កក្រើក​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ធ្លាយ​វីដេអូ Pre-Wedding និង​ដំណឹង​ថា សូម្បី​ថ្នាក់​ដឹកនាំ​ប្រទេស សម្ដេច​តេជោ ហ៊ុន សែន ក៏​មាន​វត្តមាន​ក្នុង​ពិធី​មង្គល​របស់​ពួក​គេ​ផង។ ដូច្នេះ​ហើយ ទើប​គេ​ជឿ​ថា នោះ​ជា​មូលហេតុ​ដែល​អ្នក​ទាំង​ពីរ​សម្រេច​រើស​យក​ទី​តាំង​សណ្ឋាគារ សុខា ធ្វើ​ជា​កន្លែង​ប្រារព្ធ​ពិធី បើ​ទោះ​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ភូមិ​គ្រឹះ​រៀង​ៗ​ខ្លួន​ក៏​ដោយ។

នៅ​ព្រឹក​នេះ កម្មវិធី​បាន​ឈាន​មក​ដល់ពិធី​ហែ​ជំនូន កាត់​សក់ និង​ពិធី​តាម​បែប​ប្រពៃណី​មួយ​ចំនួន​ទៀត ដោយ​មាន​ការ​អបអរសាទរ​ពី​មិត្ត​រួម​អាជីព អ្នក​មុខ​អ្នក​ការ ជា​ច្រើន។ sabay បាន​ទទួល​បាន​សិទ្ធិ​ផ្ដិត​យក​ទិដ្ឋភាព​មង្គល​របស់​គូស្វាមី​ភរិយា​ថ្មោងថ្មី​ល្បី ក្នុង​កម្មវិធី​មួយ​ចំនួន​នៅ​ព្រឹក​នេះ ដោយ​នៅ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា កូន​ក្រមុំ​ញញឹម​ពព្រាយ​អំណរ​នឹង​ថ្ងៃ​ពិសេស​របស់​ខ្លួន មាន​សម្ផស្ស​កាន់​តែ​ស្អាត​ខ្លាំង​តែ​ម្ដង

តោះ...ទស្សនា​កម្មវិធី​មង្គល​ការ​តាម​បែប​អភិជន​របស់ សុគន្ធ​កញ្ញា ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម