រឿង ១០ យ៉ាងស្រីៗចូលចិត្តធ្វើណាស់តែខ្លាចគេដឹង​

  • 2019-05-07 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​ស្រី​ៗ​ចូលចិត្ត​​ធ្វើ​រឿង​អ្វី​ដែល​សម្ងាត់​ណាស់​ ជា​ពិសេស​នៅ​ពេល​ដែល​នៅ​ម្នាក់​ឯង​។​ ពួក​គេ​នឹង​មិន​ប្រាប់​រឿង​នោះ​ឲ្យ​គេ​ដឹង​សូម្បី​តែ​សង្សារ​និង​មិត្ត​ជិតស្និទ្ធ​របស់​ពួក​គេ​។​ ទោះ​បី​ជា​រឿង​ភាគ​ច្រើន​អ្នក​គ្រប់​គ្នា​ដឹង​ក៏​ដោយ​ ក៏​មនុស្ស​ស្រី​មិន​សារភាព​ថា​ខ្លួន​ឯង​បាន​ធ្វើ​ដែរ​។​

១. លួច​តាម​មើល​សង្សារ​ខ្លួន​ឯង

បើ​មនុស្ស​ស្រី​បដិសេធ​ថា​មិន​ចាំ​អារម្មណ៍​សកម្មភាព​សង្សារ​ខ្លួន​ឯង​ទេ​ នាង​កុហក​ច្បាស់​ណាស់​។​ គេ​តែង​តែ​លួច​មើល​ពី​សកម្មភាព​សង្សារ​របស់​គេ​ស្ងាត់​ៗ​ដូច​ជា​តើ​គេ​និយាយ​ជា​មួយ​ និង​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​ណា​​ខ្លះ​។​

២. អត់​ងូត​ទឹក

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​សារភាព​ថា​ខ្លួន​ឯង​មិន​ងូត​ទឹក​ព្រឹក​ឡើង​ទេ​។​ ស្រី​ៗ​នឹង​ប្រាប់​ថា​ពួក​គេ​ងូត​ទឹក​រាល់​ថ្ងៃ​ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ជា​ការ​កុហក​។​ ពួក​គេ​ចង់​ឲ្យ​មាន​ក្លិន​ និង​មើល​ទៅ​ល្អ​ ប៉ុន្តែ​ពួក​គេ​ចូល​ចិត្ត​ដេក​លើ​គ្រែ​ជាង​ក្រោក​ពី​ព្រលឹម​ងូត​ទឹក​។

៣. ពាក់​អាវ​ដដែលៗ

ដូច​ដែល​បាន​ប្រាប់​អ៊ីចឹង​ថា​មនុស្ស​ស្រី​​ចង់​ឲ្យ​មាន​ក្លិន​ល្អ​ ប៉ុន្តែ​មិន​មែន​រហូត​ទេ​។​ បើ​សិន​ជា​ពួក​គេ​គ្មាន​គម្រោង​ចេញ​ទៅ​ណា​ទេ​ ឬ​គ្មាន​នរណា​នៅ​ទេ​ នាង​នឹង​ស្លៀក​ពាក់​អាវ​ដេក​យប់​ដែល​ធំ​និង​ធ្វើ​ឲ្យ​ស្រួល​ខ្លួន​ពេល​ដែល​នៅ​ម្នាក់​ឯង​។​

៤. និយាយ​ដើម​មនុស្ស​ស្រី​ផ្សេង​

មនុស្ស​ស្រី​ចូល​ចិត្ត​មើល​មនុស្ស​ស្រី​ផ្សេង​ហើយ​និយាយ​វិភាគ​គេ​ណាស់​ តែ​មិន​ដែល​សារ​ភាព​ទេ​។​ ឮ

៥. ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង

ស្រី​ៗ​តែង​តែ​ចំណាយ​ពេល​ច្រើន​នៅ​មុខ​កញ្ចក់​ដើម្បី​មើល​ថា​គេ​មើល​ទៅ​យ៉ាង​ម៉េច​ដែរ​។​ និង​ចូល​ចិត្ត​ថត​ selfie មុខ​កញ្ចក់​លេខ​មួយ​ហើយ​។​

៦. ដក​ឬ​កោរ​រោម​លើ​មុខ​

ពួក​គេ​តែង​តេ​ប្រាប់​ថា​គេ​ថែរក្សា​ស្បែក​ជា​មួយ​នឹង​ ក្រែម toners ម៉ាស់ និង​របស់​ផ្សេង​ទៀត​ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ប្រាប់​ថា​​គេ​កោរ​ឬ​ដក​រោម​មុខ​ដើម្បី​ឲ្យ​មុខ​រលោង​ និង​ទន់​ទេ​។​

៧. លួច​ញ៉ាំ​អាហារ​យប់​ឡើង​ម្នាក់​ឯង

រឿង​សំខាន់​បំផុត​របស់​មនុស្ស​ស្រី​គឺ​ផ្ដោត​ទៅ​លើ​រាង​កាយ​របស់​គេ​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ដែល​អាច​ញ៉ាំ​អ្វី​ក៏​បាន​ហើយ​មិន​ឡើង​គីឡូ​ទេ​។​ ទោះបី​ជា​អ៊ីចឹង​មែន​ តែ​មនុស្ស​ស្រី​មិន​ដែល​សារភាព​ថា​នាង​ញ៉ាំ​ច្រើន​ទេ​ តែ​បែរ​ជា​លាក់​ម្ហូប​ទុក​ញ៉ាំ​ស្ងាត់​ៗ​ម្នាក់​ឯង​វិញ​។​

៨. និយាយ​ពី​មនុស្ស​ប្រុស

ស្រី​ៗ​តែង​តែ​ចូល​ចិត្ត​និយាយ​ពី​មនុស្ស​ប្រុស​មិន​ថា​ជា​រឿង​សរសើរ​ឬ​បង្អាប់​ទេ​ តែ​មាន​តែ​មិត្ត​ជិតស្និទ្ធ​របស់​ពួក​គេ​ប៉ុណ្ណោះ​ដែល​បាន​ដឹង​។​

៩. ទាមទារ​ចំណាប់​អារម្មណ៍

ភាគ​ច្រើន​នៃ​មនុស្ស​ស្រី​ជា​អ្នក​ដែល​ចូល​ចិត្ត​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ ប្រសិន​បើ​គេ​ស្បថ​ថា​គេ​មិន​មែន​បែប​ហ្នឹង​ក៏​ដោយ​។​ គេ​មិន​មែន​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​គ្រប់​គ្នា​ តែ​គេ​ចង់​បាន​តែ​ជា​មួយ​អ្នក​ដែលគេ​ចង់​បាន​តែ​ប៉ុណ្ណោះ​។

១០. Screenshots ឆាត​មនុស្ស​ប្រុស​ឲ្យ​គ្នា​មើល

​អ្នក​នឹង​មិន​ធ្លាប់​បាន​ដឹង​ទេ​ថា​ពួក​គេ​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ ប៉ុន្តែ​មនុស្ស​ស្រី​ចូល​ចិត្ត​ screenshots សារ​ដែល​មនុស្ស​ប្រុស​ផ្ញើ​មក​ហើយ​ផ្ញើ​ឲ្យ​មិត្ត​ភក្តិ​របស់​នាង​។ ពួក​គេ​នឹង​សើច​​ហើយ​សួរ​គ្នា​ថា​គួរ​តប​វិញ​បែប​ណា​៕

ចុចអាន៖ ជីវិតអ្នក Single នឹងមានន័យបំផុតបើបានធ្វើរឿង ១០ យ៉ាងនេះ​

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម