ទន្ទេញ ៩ ចំណុចនេះឲ្យជាប់ក្នុងចិត្ត បើអ្នកកំពុងតែស៊ូទ្រាំជាមួយបញ្ហាជីវិតតែម្នាក់ឯង

  • 2019-05-07 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​ពេល​ដែល​ពិបាក​បំផុត គឺ​ជា​ពេល​ដែល​ខិត​ទៅ​ជិត​ភាព​ជោគ​ជ័យ​បំផុត​ដូច​គ្នា​។​ ម៉ាក់​បាន​ប្រាប់​ថា​កូន​កំពុង​ហត់​នឿយ​នឹង​ការ​ធ្វើ​ការ​រាល់​ថ្ងៃ​ ប៉ុន្តែ​ប៉ា​ចង់​ឲ្យ​ខ្ញុំ​ព្យាយាម​ និង​អត់​ធ្មត់​។​ ទី​នោះ​អាច​នឹង​មាន​ការងារ​ច្រើន​ឲ្យ​យើង​ធ្វើ​ តែ​យ៉ាង​ហោច​ណាស់​វា​ជា​ឱកាស​ និង​បទពិសោធន៍​ដែល​មិន​អាច​ប្រើ​លុយ​ទិញ​បាន​។​ ប៉ា​និយាយ​បែប​នេះ​ព្រោះ​ជឿ​ថា​វា​នឹង​មាន​ប្រយោជន៍​ដល់​កូន​នៅ​ពេល​អនាគត​។​ តែ​បើ​​គិត​ថា​​ចង់​ឈប់​ហើយ​ចេញ​មក​បើក​រក​ស៊ី​របរ​តូច​មួយ​ដោយ​ខ្លួន​ឯង​ នោះ​ប៉ា​នឹង​គាំ​ទ្រ​។​ បទពិសោធន៍​នៅ​កន្លែង​ធ្វើ​ការ​មួយ​នោះ​នឹង​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​សហគ្រិន​ម្នាក់​នៅ​ថ្ងៃ​ណា​មួយ​។​ ព្រោះ​កូន​នឹង​បាន​យល់​ពី​ភាព​ជា​និយោជក​ និង​និយោជិក​។​ ឪពុក​បាន​ទូន្មាន​កូន​ដូច​ខាង​ក្រោម​នេះ​​៖

១. គូ​ប្រជែង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​របស់​ខ្លួន​ឯង​យើង​ គឺ​គ្មាន​នរណា​ក្រៅ​ពី​ភាព​ខ្ជិល​របស់​យើង​ឡើយ​។

​២. ការ​ធ្វើ​អ្វី​មួយ​គឺ​មិន​ពិបាក​ទេ​។​ តែ​ការ​លំបាក​គឺ​ការ​ឈរ​តតាំង​ជា​មួយ​ការ​លំបាក​ដល់​ទី​បញ្ចប់​។

៣. បើ​មាន​អារម្មណ៍​ថា​ហត់​អស់​​កម្លាំង​ត្រូវ​តែ​ព្យាយាម​បន្ត​ ព្រោះ​ផ្លូវ​ដែល​ហត់​គឺ​ជា​ផ្លូវ​ដែល​ទៅរក​កន្លែង​ខ្ពស់។

៤. ត្រូវ​ចាំ​ថា​ អំឡុង​ពេល​ដែល​ពិបាក​បំផុត​ គឺ​ជា​ពេល​ដែល​ខិត​ទៅ​ជិត​ភាព​ជោគ​ជ័យ​បំផុត​។

៥. បើ​ជ្រើស​រើស​ការ​គេចវេះ​ពី​បញ្ហា​មិន​ប្រាកដ​ថា​អ្នក​អាច​គេចវេះ​បាន​រហូត​ទេ​។ ត្រូវ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ គ្រប់​បញ្ហា​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ជា​រឿង​អាក្រក់​ទាំង​អស់​ទេ​ ការ​សម្រេច​ចិត្ត​គឺ​ឋិត​លើ​ខ្លួន​ឯង​។​ ស្អែក​ឡើង​អ្វី​ៗ​នឹង​ស្រស់​ស្អាត​វិញ​មិនខាន។​

៦. កុំ​គេច​ពី​ភ្លៀង​ហើយ​មក​សម្ងំ​ក្នុង​ផ្ទះ​។ ចេញ​មក​ក្រៅ​ដើម្បី​មើល​ទំហំ​របស់​ភ្លៀង​ ត្រង់​យក​ទឹក​ប្រើ​ប្រាស់​ឲ្យ​បាន​ល្អ។​ ត្រូវ​ចាំ​ថា​ក្នុង​លោក​នេះ​គ្មាន​អ្វី​កើត​ឡើង​ដោយ​ចៃដន្យ​ទេ​។​

​៧. កុំ​សង្ឃឹម​ទៅ​លើ​អ្វី​មួយ​ខ្លាំង​ពេក​។​ សំណាង​នឹង​មិន​កើត​ឡើង​ឡើយ​បើ​អ្នក​បង្កើត​វា​។​

៨. ​បើ​គ្រាន់​តែ​អង្គុយ​បួង​សួង​ចង់​បាន​នេះ​បាន​នោះ​ តែ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​បាន​របស់​នោះ​ទេ​ សូម​កុំ​បន្ទោស​ព្រះ​ឲ្យ​សោះ​។

៩. ​ទោះ​បី​ត្រូវ​ការ​អ្វី​ក៏​ដោយ​ សូម​កុំ​ចង់​បាន​វា​មក​ដោយ​សារ​តែ​ការ​បោក​ប្រាស់​អ្នក​ដទៃ​ សូម​រក្សា​កិត្តិយស​ខ្លួន​ឯង៕

ត្រូវ​ចាំ​ថា​គ្មាន​សំណាង​ណា​កើត​ឡើង​ដោយ​ឯកឯង​ទេ​។​ សំណាង​កើត​ឡើង​ដោយ​សារ​ការ​តាំង​ចិត្ត​។​ ទីណា​មាន​ការ​តាំង​ចិត្ត​ ទី​នោះ​នឹង​មាន​សំណាង​កើត​ឡើង​៕ ​

ចុចអាន៖ មនុស្ស​ស្រី​ពូកែ​មិន​ដែលយក​ចិត្តទុកដាក់​រឿង​ ៣​ យ៉ាង​និងមនុស្ស​ ៣​ ប្រភេទ​នេះ​ទេ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម