អបអរសាទរ! ព្រះនាង Meghan ប្រសូតបានបុត្រាមួយអង្គហើយកាលពីម្សិលមិញ

  • 2019-05-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​អង្គ​ម្ចាស់​ Harry បាន​បង្ហាញ​ពី​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​អំពី​ការ​មក​ដល់​នៃ​វត្តមាន​របស់​បុត្រា​សំណព្វ​របស់​ទ្រង់។ ​ក្នុង​កំឡុង​ពេល​ធ្វើ​សេចក្ដី​ថ្លែង​ការ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ម្សិល​មិញ​ ទ្រង់​បាន​សរសើរ​ថា​មហេសី​របស់​ទ្រង់​ពិត​ជា​នារី​ដែល​អស្ចារ្យ​ខ្លាំង​ណាស់​។​ ​

The Duke of Sussex បាន​ប្រកាស​ថា ​ព្រះ​នាង​ Meghan ​ប្រសូត​បុត្រា​នៅ​វេលា​ម៉ោង​ ៥:២៦ ព្រឹក (ម៉ោងនៅអង់គ្លេស) ដែល​មាន​ទម្ងន់​ប្រហែល​ ៣.២ គីឡូ​ក្រាម​ ហើយ​ការ​ប្រសូត​នេះ​គឺ​​លើស​ថ្ងៃ​កំណត់​អស់​រយៈ​ពេល​ ១​ សប្ដាហ៍។​

​ព្រះ​អង្គ​ Harry បាន​បន្ត​ថា​ «អ្វី​ៗ​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ទៅ​យ៉ាង​ល្អ​ឥត​ខ្ចោះ​»។​ និយាយ​ក្នុង​កម្មវិធី​ Windsor ព្រះ​អង្គ​ម្ចាស់​ Harry បាន​បង្ហាញ​ពី​មោទកភាព​ដ៏​ធំធេង​របស់​ទ្រង់​ ហើយ​ថែម​ទាំងនិយាយ​កំប្លែង​ថា​ កាល​ពី​យប់​មិញ​ទ្រង់​ផ្ទុំបាន​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​ ដោយ​សារ​តែ​អន្ទះសា​ចង់​ឃើញ​បុត្រ​ដែល​មិន​ទាន់​ប្រសូត​ខ្លាំង​ពេក​ ហើយ​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ទ្រង់​។​

អ្នកនៅព្រះរាជវាំង​ Buckingham Palace បាន​សរសើរ​ថា​ ទាំង​ព្រះ​នាង​ Meghan និង​បុត្រា​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​។​ ទាំង​ម្ចាស់ក្សត្រី​និង​សមាជិក​ខ្សែ​រាជវង្ស​ទាំង​អស់​ ពិត​ជា​រីករាយ​នឹង​ដំណឹង​នេះ​ខ្លាំង​ណាស់។​ តែ​គួរ​ឲ្យ​ស្ដាយ​ព្រះ ​បុត្រា​តូច​មិន​ទាន់​មាន​ព្រះនាម​នៅ​ឡើយ​ទេ​៕

ចុចអាន៖ កំពូលមហាសេដ្ឋីពិភពលោក៤នាក់មានរូបមិនស្អាត តែបានប្រពន្ធស្រស់ដូចទេពអប្សរ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម