ពេលហត់ខ្លាំងពេក សូមដើរយឺតជាងមុនបន្តិច តែកុំឈប់ដើរឲ្យសោះ
- 2019-04-29 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលហត់ខ្លាំងពេក សូមដើរយឺតជាងមុនបន្តិច តែកុំឈប់ដើរឲ្យសោះ
នៅពេលដែលដល់កម្រិតមួយដែលហួសពីការទ្រាំរបស់យើង អាចសម្រាកបន្តិចសិនបាន តែធ្វើយ៉ាងណាកុំឈប់ដើរឲ្យសោះ។
ខ្ញុំដឹងច្បាស់ថា ភាពនឿយហត់មិនមែនសុទ្ធតែមកពីរាងកាយទេ តែវាជាអារម្មណ៍។ ពិភពលោកដែលយើងកំពុងរស់នៅនេះ ធ្វើឲ្យយើងបាក់កម្លាំង។ ភាពភ័យព្រួយ ភាពធុញទ្រាន់ និងការដែលអ្នកផ្សេងធ្វើអាក្រក់លើយើង ធ្វើឲ្យយើង មិនហ៊ានដើរទៅមុខទៀត។ ទាំងខ្ញុំ និងអ្នកសុទ្ធតែឆ្លងកាត់អារម្មណ៍នេះទាំងអស់។
ពួកយើងនឿយហត់ ដោយសារស្រលាញ់គេខ្លាំងពេក ថែរក្សាពីគេខ្លាំងពេក។ ពួកយើងខ្សោះពីខ្លួនដោយសារអ្នកជុំវិញ ចេះតែទទួល តែមិនព្រមឲ្យមកវិញ។ ពួកយើងហត់នឿយ ដោយសារតែបាត់បង់ទិសដៅ ហត់នឿយដោយសារតែមានពណ៌ខ្មៅគ្រឹបកំពុងគ្របដណ្ដប់ជីវិតមួយនេះ។ ខ្ញុំដឹងថា កាលពីមុន នៅពេលដែលយើងពោរពេញទៅដោយកម្លាំង និងស្រស់បស់ជាងនេះ ពួកយើងធ្លាប់សប្បាយរីករាយដែលមិនបានគិតពីភាពហត់នឿយនៅពេលបច្ចុប្បន្ន។ ពេលនោះ យើងដើរជួយគេគ្រប់គ្នាដែលមានតម្រូវការជំនួយពីយើង។
តែពេលនេះ យ៉ាងម៉េចវិញ? យើងកំពុងតទល់ជាមួយភាពលំបាកដែលគ្មានកោះត្រើយ។ បេះដូងយើងហាក់បែកជាចំរៀកៗ ដោយសារខ្ទេចខ្ទាំ។ យើងចង់ចែករំលែក ដើម្បីរកអ្នកដែលពីបារម្ភពីយើង តែខ្លាចត្រូវចាប់ផ្ដើមពីចំណុចសូន្យ ហើយចុងក្រោយបែកបាក់ទៀត។ គ្មានអ្នកចង់ដើរតួចិត្តអាក្រក់ឡើយ តែយើងត្រូវរៀនពីវិធីការពារខ្លួន។ តែដោយសារការការពារខ្លួននេះ វាអចេតនាធ្វើឲ្យយើងក្លាយជាមនុស្សមួយផ្សេងទៀត។
ខ្ញុំយល់ពីអារម្មណ៍ដ៏ធុញថប់មួយនេះ វាកំពុងសម្លាប់ក្ដីសុបិនទាំងឡាយរបស់យើង។ តែអ្នកគ្រប់គ្នាអើយ សូមងើបឈរឡើង និងព្យាយាមម្ដងទៀត ជាមួយនឹងក្ដីសង្ឃឹមទាំងអស់។ ទោះហត់យ៉ាងណា តែអាចនិយាយបានថា យើងបានដើរដល់ពាក់កណ្ដាលផ្លូវហើយ កុំបណ្ដោយឲ្យឧបសគ្គទាំងនេះ បញ្ឈប់យើងឲ្យសោះ។ ពួកយើងសុទ្ធតែរឹងមាំជាងអ្វីដែលយើងគិតទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង ពួកយើងនៅតែមានជីវិត ទោះមិនខ្លាំងដូចមុនក៏ដោយ។
ពួកយើងមិនទាន់ដើរដល់គោលដៅ និងបេះបានផ្លែផ្កាដែលយើងតែងប្រាថ្នានោះទេ ដូចនេះហើយ បើហត់ខ្លាំងពេក ក៏ដើរយឺតជាងមុនបន្តិចទៅ តែត្រូវធានាថា នៅតែបន្តទៅមុខ ហើយកុំឈប់ឲ្យសោះ។ ដរាបណាយើងនៅឆ្ពោះទៅមុខ គោលដៅនោះកាន់តែគៀកជិត៕
ចុចអាន៖ មនុស្សស្រីពូកែមិនដែលយកចិត្តទុកដាក់រឿង ៣ យ៉ាងនិងមនុស្ស ៣ ប្រភេទនេះទេ