ក្រឡេកមើលតារាស្រីច្រើនដួងប្រែសម្រស់ខ្លាំងកម្រិតណា មុននិងក្រោយពត់ធ្មេញ

  • 2019-04-24 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​និង​ក្រោយ​ពត់​ធ្មេញ ​ឃើ​ញ​ថា​សម្រស់​តារា​ស្រី​ច្រើន​ដួង​បាន​ប្រែ​ប្រួល ពិសេស​ទម្រង់​មុខ​តែ​ម្ដង។ ខាង​ក្រោម​នេះ​​ជា​តារា​ស្រី​ធ្លាប់​ពត់​ធ្មេញ បន្ទាប់​ពី​ចំណាយ​ពេល​យូរ​គួរ​សម​ទម្រាំ​ដោះ​របា​ដែក​ចេញ។

សុវត្ថិ ឌី​ធារីកា

​ចំណាយ​ពេល​២​ឆ្នាំ​ពត់​ធ្មេញ ​ទី​បំផុត​​អតីត​បេក្ខភាព​ Cambodian Idol ​បាន​ដោះ​របា​ដែក​ពត់​ធ្មេញ​កាល​ពី​ម្សិល​មិញ​ហើយ។ ​ឆ្លង​កាត់​ការ​រង់​ចាំ​ជា​យូរ ​​តារា​ចម្រៀង​រូប​នេះ ​សម្រេច​ក្តី​បំណង​ហើយ ដោយ​ទទួល​បាន​ស្នាម​ញញឹម​ស្រស់​ស្អាត ​និង​មាន​ទម្រង់​មុខ​ប្លែក​ពី​មុន​ទៀត​ផង។ មូល​​ហេតុ​ពត់​ធ្មេញ ព្រោះ​រូប​នាង​មាន​ធ្មេញ​ច្រពើស​ច្រើន ត្រូវ​វះកាត់​ថ្គាម​ដើម្បី​ពត់​ធ្មេញ​ចេញ​មក​ឲ្យ​ស្រស់​ស្អាត​។​​​ ធា​រី​កា ចំណាយ​ប្រាក់​អស់​២៥០០ដុល្លារ សម្រាប់​ពត់​ធ្មេញ។

​ទស្សនិកជន​ជា​ច្រើន​ ​សុទ្ធ​តែ​សរសើរ​ពី​សម្រស់​របស់​នាង​តូច សុវត្ថិ​ ឌី​ធារីកា ​មុន​និង​ក្រោយ​ពត់​ធ្មេញ ​ពិត​ជា​ប្លែក​ខុស​គ្នា​ដាច់​តែ​ម្ដង ពិសេស​ពេល​សើច និង​ទម្រង់​មុខ​កាន់​តែ V ​​ជាង​មុន។

ក្រោយពត់រួច

​ហេង ​កែវ​នី​តា

​ពិធីការីនី​រូប​នេះ​ក៏​ចំណាយ​​អស់​ពេល​ជាង​២​ឆ្នាំ ​លើ​ការ​ពត់​ធ្មេញ​ដែរ។ ដោយសារ​តែ​ធ្មេញ​ច្រពើស ​អតីត​កញ្ញា​ឯក​សា​ប៊ូ​លុច្ស​ រូប​នេះ សម្រេច​ចិត្ត​ពត់​ធ្មេញ។ មុន​និង​ក្រោយ​ពត់​ ឃើញ​ថា​សម្រស់​នាង​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត និង​ទម្រង់​មុខ​កាន់​តែ​ចេញ V ​ជាង​មុន។ លើស​ពី​នេះ កញ្ញា ហេង ​កែវ​នី​តា កាន់​​​​​តែ​មាន​ភាព​ជឿ​ជាក់​នៅ​ពេល​សើច​ម្ដង​ៗ។​

ក្រោយពត់រួច

ណា ​សា​ឌី

ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​ដែល​សា​ឌី​ចំណាយ​ពេល​ពត់​ធ្មេញ ​ពោល​មិន​ដល់​មួយ​ឆ្នាំ​ស្រួល​បួល​ផង ដោយ​សារ​ធ្មេញ​ស្រី​ស្អាត​រូប​នេះ ​មិន​សូវ​មាន​បញ្ហា​ចោទ​។ ​ដោយសារ​បែប​នេះ ​ទស្សនិកជន​មួយ​ចំនួន​ស្ទើរ​មិន​កត់​សម្គាល់​ថា ពិធីការីនី ​និង​តារា​សម្ដែង​រូប​នេះ​ធ្លាប់​ពត់​ធ្មេញ​ពី​មុន។

ក្រោយពត់រួច

សាឡាត់ ស្រី​ឡាង

ពេល​ទៅ​ពត់​ធ្មេញ ​ស្រី​ឡាង និង​ធារីកា​ ណាត់​គ្នា​ទៅ​ពេទ្យ​ចំ​ថ្ងៃ​តែ​មួយ តែ​សាឡាត់ ស្រី​ឡាង ដោះ​របា​ដែក​ពត់​ធ្មេញ​មុន កញ្ញា ធារីកា ប្រហែល​ជិត​មួយ​ឆ្នាំ។

​មាន​​អ្នក​ខ្លះ​និយាយ​ថា ស្រី​ឡាង ស្អាត​ប៉ុណ្ណឹង​ហើយ ​ហេតុ​អ្វី​ទៅ​ពត់​ធ្មេញ​ទៀត ​ហើយ​រូប​នាង​ប្រាប់​ពី​មូល​ហេតុ​ថា ធ្មេញ​ខាង​ក្រោម​វៀច ពី​មុន​ពេល​សើច​គឺ​ចេញ​តែ​ធ្មេញ​ខាង​លើ ដូច្នេះ​ត្រូវ​ទាញ​ខាង​ក្រោម​អោយ​មក​ខាង​មុខ​ និង​ពុត​ខាង​ក្រោម​អោយ​ត្រង់​ស្អាត។ តួ​ឯក​ស្រី​ក្នុង​រឿង “​គូ​ស្នេហ៍​បម្រុង​” ចំណាយ​តែ​១៥​០០​ដុល្លារ ប៉ុណ្ណោះ​លើ​ការ​ពត់​ធ្មេញ៕

ក្រោយពត់រួច

ចុចអាន៖ តារា​ស្រី​ថៃ ​៦ ​ដួង​មុន​នឹង​ក្រោយ​ពេល​ពាក់​ធ្មេញ​ដែក

អត្ថបទ៖ លឹម សុនា