ស្រីៗ​​មិន​គួរ​​ប្រហែស! ​​​​​​​​​សញ្ញា​​​​​មហារីក​​​​ដំណាក់​​​កាល​​​​​​​ដំបូង ដាច់​​​ខាត​ត្រូវ​​តែ​​​​​​តាម​​ដាន​​​​ព្យាបាល​

  • 2019-04-22 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រាង​​កាយ​​​មនុស្ស​ស្រី​​​​តែង​​តែ​​​​​ផ្លាស់ប្ដូរ​គ្រប់​ពេល​វេលា​​​ ​​ប៉ុន្តែ​​​​​​​​បម្រែបម្រួល​ខ្លះ ​ជា​​​​សញ្ញា​​ប្រឈម​នឹង​​ជំងឺ​​​មហារីក​ដែល​​​​​តម្រូវ​ឲ្យ​មាន​​ការ​​យក​​​ចិត្ត​ទុក​​ដាក់​​ខ្ពស់​​បំផុត​។ វិធី​​​​​​ដ៏​​ប្រសើរ​​​​​​​​នោះ​គឺ​ ថែរក្សា​​ការពារ​​​​​​រាង​​​កាយរបស់​អ្នក ជាពិសេស​​​ពេល​​​​​ឃើញ​មាន​​​​​​​​សញ្ញា​​​​​​​អ្វី​​មិន​ស្រួល​​​​ គួរ​​ទៅ​​ពិនិត្យ​តាម​​​​ដាន​​ឲ្យ​ទាន់​ពេលវេលា។

​​​​វេជ្ជបណ្ឌិត​ជនជាតិ​អាមេរិក​ Dr. Robyn Andersen​​​​ បាន​​និយាយ​​ថា ​​បើ​​​​អ្នក​​​សង្កេត​​ឃើញ​​រាង​​កាយ​​​មាន​​សញ្ញា​​​ប្រែប្រួល​​ផ្សេងៗ​​ដូច​​ខាង​ក្រោម​​​​​​​នេះ ដាច់​​​​​ខាត​​​កុំ​​​​ប្រហែស​​​ឲ្យ​​​សោះ​​។

​​​​​១. សុដន់​​​​ប្រែប្រួល​​​ខុស​​​ធម្មតា​​​​​

​​​​ថ្វី​​​ត្បិត​​តែ​​​​​​មាន​ដុំ​​​សាច់​​​​​​​​​ក្នុង​​​​សុដន់​​ មិន​​មែន​​​​សុទ្ធ​តែ​​ជា​​​​​​​សញ្ញា​​នៃ​ជំងឺ​​​​មហារីក​ក៏​​ដោយ ​​​​​ ប៉ុន្តែ​​​យល់​​​​ ល្អ​​អ្នក​​​​​គួរ​​​ទៅ​​​​​​​​​​រក​គ្រូពេទ្យ​​​​ជំនាញ ​​​ដើម្បី​ពិនិត្យ​មើល​​​​ឲ្យ​បាន​​ច្បាស់​​លាស់​។

​​រូប​ភាព​​​ខាង​​ក្រោម​នេះ​​បង្ហាញ​​ពី​​​សញ្ញា​​ប្រឈម​​នឹង​​ជំងឺ​​មហារីក​​​​​​​​​សុដន់

​​​​​២. ធ្លាក់​ឈាម​​​ចេញ​​ពី​​​​ប្រដាប់​ភេទ​​​​​​

​​​​​​ប្រសិន​​បើ​អ្នក​​ធ្លាក់​ឈាម​​​​ មិន​មែន​​ក្នុង​អំឡុង​ពេល​​​​​មក​​​​​រដូវ​​នោះ​ទេ គួរ​ទៅ​​​​ពិគ្រោះ​​ជាមួយ​​​​វេជ្ជបណ្ឌិត​ជា​បន្ទាន់ ព្រោះ​​វា​​​អាច​ជា​​សញ្ញា​​​នៃ​​មហារីក​​ស្រទាប់​​​ស្បូន ​​​​​​​​ដែល​​បណ្តាល​ទៅ​ជា​​មហារីក​មាត់​​ស្បូន​ជា​ដើម​។​ ម្យ៉ាង​​ទៀត​​​​បើ​​​អ្នក​​​​នៅ​មាន​​​ហូរ​ឈាម​ក្រោយ​ពេល​អស់​រដូវ ​​​វា​អាច​ជា​​​សញ្ញា​ មហារីក​​ស្បូន មហារីក​​មាត់ស្បូន ​មហារីក​​​​​​អង់​ស៊ីម និង​មហារីក​ក្រពេញ​អូវែ​។

​​​​​​​៣. ស្បែក​​ប្រែប្រួល​​​​​​

​​​​​​​​​​​ការ​​​ប្រែប្រួល​ពណ៌ ទម្រង់ ​​មាន​ស្នាម​អុជ​ដុំ ៗ ឬ​បញ្ហា​ផ្សេងៗ​​​កើត​មាន​​​លើ​ស្បែក ​​គឺ​ជា​​​​រោគសញ្ញា​នៃ​​ជំងឺ​​មហារីក​ស្បែក​​។​ អ្នក​​ត្រូវ​​​​​តែ​ទៅ​​​ជួប​​វេជ្ជបណ្ឌិត​​​​​​​​ ដើម្បី​​ពិនិត្យ​ និង​​ធ្វើ​កោសល្យវិច័យ​​​ឲ្យ​បាន​​​ច្បាស់​​​លាស់​។​

​​​​​​៤. នោម​​​​​ឬ​​បន្ទោបង់​​ចេញ​​ឈាម​​​​​​

​​​​​​គួរ​​ទៅ​ជួប​​​​​វេជ្ជបណ្ឌិត​​​​​កុំ​​បី​ខាន ​​បើ​​អ្នក​​​​មាន​​​​សញ្ញា​​​​​​​នេះ​​​​​​លើស​​​ពី​​​​​១ឬ​​​ ២​ថ្ងៃ។ មាន​​ឈាម​​នៅ​ក្នុង​លាមក គឺ​ជា​​​សញ្ញា​នៃ​​​​​​ជំងឺ​ឫសដូងបាត តែ​វា​​​​​ក៏​អាច​ជា​​សញ្ញា​​នៃ​​មហារីក​​​ពោះវៀន​ផង​ដែរ​​។ ចំណែក​ឯ​មាន​​​​ឈាម​​នៅ​ក្នុង​ទឹក​នោម​វិញ ​​​​​តែង​តែ​​ជា​​សញ្ញា​​​នៃ​​​មហារីក​​​ប្លោក​​នោម​​​ឬ​​ក្រលៀន។ នេះ​​​បើ​​​តាម​​ការ​​អះ​អាង​របស់​​​វេជ្ជបណ្ឌិត  Herbert Lepor មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ​​​​ នៃ​​​សាកលវិទ្យាល័យ​ញូវយ៉ក សហរដ្ឋអាមេរិក​។

​​​​​៥. កូន​​កណ្តុរ​​​ប្រែ​ប្រួល​​​​​​

​​​​​កូន​កណ្តុរ​​​​មាន​រាង​តូច​​​ល្មម​​ហើយ​​ស្ទាប​​ទៅ​​​ក្រឡេចក្រឡុច​ជា​​រឿង​ធម្មតា ​ប៉ុន្តែ​​​​បើ​​វា​មាន​សភាព​ហើម​​ គឺ​បណ្តាល​មក​ពី​​ការ​​​​​​ឆ្លង​​មេរោគ​អ្វី​មួយ​។​​ យ៉ាង​ណា​មិញ​​​​មូល​​ហេតុ​​​​​ដែល​​​ធ្វើ​ឲ្យ​​​ហើម​​កូន​​​កណ្តុរ​​ អាច​ជា​សញ្ញា​​នៃ​​​​ការ​កើត​មហារីក​ឈាម ហើយ​​បើ​​ហើម​​រហូត​​លើស​​​ពី​មួយ​ខែ អ្នក​​គួរ​​ទៅ​ពិនិត្យ​​​ឬ​ពិគ្រោះ​ជាមួយ​​​​​គ្រូពេទ្យ​ជំនាញ​ជា​​បន្ទាន់​។

​​​​​​​៦. ពិបាក​​លេប​​​​អាហារ​​​​​​​​​

​​​​​​​​​​ពេល​​​ខ្លះ​​​​​​​​ញ៉ាំ​​អាហារ​ពិបាក​លេប មិន​មែន​ជា​​រឿង​គួរ​ឲ្យ​​បារម្ភ​​នោះ​ទេ ប៉ុន្តែ​​បើ​​​​​​​​​​​​​​​អ្នក​​​​​​​​​​​​​​មាន​​​អារម្មណ៍​​​​​​ចង់​​​​ក្អួត​​​​ចង្អោរ​ ស្រក​គីឡូ​​ខុស​​ប្លែក ​​គួរ​​​​​​ប្រុង​​ប្រយ័ត្ន ព្រោះ​អ្នក​​អាច​​​កំពុង​​​​ប្រឈម​នឹង​​​​​ជំងឺ​​មហារីក​​​​​បំពង់​អាហារ។ ពេល​​ទៅ​​​​មន្ទីរ​ពេទ្យ ​វេជ្ជបណ្ឌិត​​​​នឹង​​ធ្វើ​​ការ​​ឆ្លុះ​​​​មើល​​​​​​ ឬ​​ប្រើ​កាំរស្មី​​បារីស្យូម ( barium X-ray )។ ​​​​​ក្នុង​អំឡុង​ពេល​​​ថត​​កាំ​​​រស្មី​នេះ​​ដែរ គ្រូពេទ្យ​​​​តម្រូវ​ឲ្យ​អ្នក​​​​​​​​ផឹក​​ប្រភេទ​​ទឹក​​​​​ម្យ៉ាង​​ ​​​​​​​​ដើម្បី​​​​​​មើល​​​​​​​​​​ឲ្យ​​បាន​​​ច្បាស់ និង​​ស្វែង​​​រក​​កោសិកា​​​​​​​មហារីក​ផង​​ដែរ​។

​​​​​​​៧. ​​ស្រក​គី​ឡូ​​ឡើង​​​ខុស​ពី​ធម្មតា​​​​​

​មនុស្ស​​​ស្រី​​ភាគ​​ច្រើន​​​​​​​​ចង់​​​ស្រក​​​​​​​​​​ទម្ងន់​​ មាន​រាង​​ស្លីម​​ស្អាត ​​ក៏​​ប៉ុន្តែ​​​​​​បើ​​នៅ​​សុខ​​​ៗ​​ស្រាប់​តែ​​ស្រក​អស់​​ចាប់​ពី​៥​គីឡូ​​ឬ​​លើស​ពី​នេះ​​​ ដោយ​​​មិន​​​​​បាន​តម​អាហារ​​​ ឬ​​ហាត់​ប្រាណ​អ្វី​ទាំង​អស់​​​ មាន​ន័យ​​ថា​​​​​​សុខភាព​​របស់​អ្នក​​​​​កំពុង​​តែ​ប្រឈម​​​​​​នឹង​​​​​គ្រោះ​ថ្នាក់​​​​បំផុត​។

​​ស្រក​​គីឡូ​​លឿន​​​​ប្លែក​មិន​មែន​​​បណ្តាល​ម​ក​​ពី​​​​​​​​​​​ការ​កើត​​មហារីក​​នោះ​ទេ​ ប៉ុន្តែ​​​ដោយ​​សារ​​​តែ​​អ្នកមាន​ជំងឺ​​​ស្រ្តេស​​​ អស់​​កម្លាំង ឬ​​បញ្ហា​​ក្រពេញ​ទីរ៉ូអ៊ីត​​។ យ៉ាង​ណា​ក៏​ដោយ ​ វេជ្ជ​បណ្ឌិត Marleen Mayer បាន​​និយាយ​ថា ​ការ​ស្រក​គីឡូ​លឿន​​​​ចម្លែក​​ អាច​ជា​​សញ្ញា​នៃ​​​មហារីក​លំពែង​។

​​​​​​​​៨. ប្រែប្រួល​​ក្នុង​មាត់​​​​​​

​​​​មនុស្ស​ស្រី​​ដែល​ចេះ​ជក់​​បារី​​ញឹក​ញាប់ ​​ក្នុង​មាត់​​អាច​​មាន​ការ​ប្រែ​ប្រួល​​ដូច​ជា ​ឡើង​ដុំ​​សៗ​​ ស្នាម​អុជ​​ក្រហម​​​​នៅ​​ក្នុង​មាត់​ឬ​លើ​បបូរ​មាត់ ដែល​​​ជា​​សញ្ញា​នៃ​​ជំងឺ​​មហារីក​មាត់​។​​ ​​ទោះ​​​បី​ជា​បែប​នេះ​ក្តី​​ ​​​អ្នក​​​ត្រូវ​​រួសរាន់​​ទៅ​ពិនិត្យ​ឲ្យ​​បាន​​​​ឆាប់​​រហ័ស ដើម្បី​​​ដឹង​​​​​​​​កាន់​​តែ​​ច្បាស់​​ មិន​មែន​អង្គុយ​ស្មាន​​​ភ័យ​​​ព្រួយ​​​​​ឡើយ​​៕​​ ​​​​

ចុចអានបន្ត៖

​​​​​​​​​

​​​​​

​​​​​​​​​​​​​​​​ ​​​​​​​​​​​

​​

ប្រភព៖ soha ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម