ផឹក​ផាសិន​ពេលពពោះ ទារកកើត​មកនឹងមានស្បែកពណ៌ស៊ីជម្ពូ ថ្លោសគួរឲ្យស្រលាញ់

  • 2019-04-23 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែ​ផាសិន​មាន​ជីវជាតិ​ និង​វីតាមីន​សំខាន់​សម្រាប់​រាង​កាយ វា​ជា​ផ្លែ​ឈើ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ណាស់​។​ ផ្លែ​នេះ​សម្បូរ​ដោយ​អាស៊ីត​អាមីណូ​ជា​ច្រើន​ដូច​ជា​ proline, valine, tyrosine, treonin, glycin, leucin, arginine ជាដើម​ ដែល​ល្អ​ចំពោះ​អ្នក​ដែល​មាន​រាង​កាយ​ខ្សោយ​។​

ផ្លែ​នេះ​​ក៏​ជា​ប្រភព​នៃ​វីតាមីន​ C និង A ដែរ​ វា​ជា​ផ្លែ​ឈើ​ដែល​ពេញ​និយម​សម្រាប់​យក​មក​ធ្វើ​ជា​ភេសជ្ជៈ​ពេល​រដូវ​ក្ដៅ។

សារប្រយោជន៍​នៃ​ផ្លែ​ផាសិន​ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ​ និង​ទារក

  • ​​ពង្រីក​ការ​ធំធាត់​របស់​ទារក​៖​ ផ្លែ​ផាសិន​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ការ​លូត​លាស់​របស់​ទារក​ក្នុង​ពេល​ពពោះ​ដំណាក់​កាល​ដំបូង​។ វា​ក៏​ជា​ប្រភព​នៃ​អាស៊ីត​អាមីណូ​ដូច​ជា​ valine, tyrosine, treonin, glycin, arginine ដែល​ល្អ​សម្រាប់​អ្នក​ខ្សោយ​និង​ទើប​តែ​ឈឺ​ថ្មី​ៗ​។

  • កាត់​បន្ថយ​ការ​កើតជំងឺ​ផ្ដាសាយ​ធំ​៖ វត្តមាន​របស់​វីតាមីន​ C, beta-crytoxanthin និង​ alpha-carotene ដែល​មាន​ក្នុង​ផ្លែ​ផាសិន​ជួយ​ឲ្យ​អ្នក​ម៉ាក់​ដែល​មាន​ផ្ទៃ​ពោះ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ និង​ជួយ​ឲ្យ​អ្នក​ម៉ាក់​មាន​សុវត្ថិភាព​ និង​សុខភាព​ល្អ​។​

  • ល្អ​សម្រាប់​ឆ្អឹង​៖ ផ្លែ​ផាសិន​ផ្ដល់​ឲ្យ​នូវ​ជាតិ​រ៉ែ​ជា​ច្រើន​ដូច​ជា​ ផូស្វ័រ​ ដែក​ ម៉ាញ៉េស្យូម​ និង​ស្ពាន់ ជួយ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ជៀស​ផុត​ពី​ការ​ឈឺ​សន្លាក់​ និង​ជំងឺ​ពុក​ឆ្អឹង​បន្ទាប់​ពី​សម្រាល​កូន​ហើយ​។​

  • ជួយ​ពង្រឹង​សកម្មភាព​របស់​ប្រព័ន្ធ​រំលាយ​អាហារ​៖ គ្រាប់​របស់​ផ្លែ​ផាសិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​លាង​សម្អាត​ពោះ​វៀន​ និង​ការពារ​ការ​ទល់​លាមក​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ស្បែក​ភ្លឺ​ថ្លា​បាន​ដែរ​។

  • ​​​ជួយ​សម្រួល​ដល់​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​៖ អ្នក​ម៉ាក់​ជា​ច្រើន​បាត់​បង់​ចំណង់​ក្នុង​ការ​គេង​ និង​គេង​មិន​សូវ​លក់​ពេល​ដែល​ពពោះ​។​ សារធាតុ​កាឡូអ៊ីដ​នៅ​ក្នុង​ផ្លែ​ផាស​សិន​ ជួយ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍​ និង​បង្កើន​គុណ​ភាព​នៃ​ការ​គេង​របស់​អ្នក​ម៉ាក់​បាន​។​

  • ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​៖ ជាតិ​ដែក​ខ្ពស់​ក្នុង​ផាសិន​ ជួយ​ឲ្យ​ការ​ផលិត អេម៉ូក្លូប៊ីន ជួយ​ពង្រឹង​សរសៃ​ឈាម​ សម្រួល​ដល់​អុកស៊ីហ្សែន​ក្នុង​ឈាម​ដើម្បី​ជួយ​ឲ្យ​ធ្វើ​ចលនា​បាន​ស្រួល​ដល់​រាង​កាយ​។ ធ្វើ​ឲ្យ​អ្នក​ម៉ាក់​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ឈឺ​ក្បាល​ ឬ​ដំបៅ​ក្រពះ​ដែល​បណ្ដាល​មក​ពី​កង្វះ​ឈាម​រត់​។ វា​ជា​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​៕​​

ចុចអាន៖ ភ្ញាក់​ផ្អើល​! គ្រាន់​តែ​ញ៉ាំ​ផ្លែ​ផាសិន​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​រាង​កាយ​ផ្លាស់​ប្ដូរ​ដល់​ម្ល៉ឹង​ ​​

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម