មិនស្អាតយ៉ាងណា កុំវះកាត់៤ចំណុចនេះឲ្យសោះ ប្រយ័ត្នស្ដាយក្រោយមួយជីវិត
- 2019-04-22 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនស្អាតយ៉ាងណា កុំវះកាត់៤ចំណុចនេះឲ្យសោះ ប្រយ័ត្នស្ដាយក្រោយមួយជីវិត
ចង់វះកាត់កែសម្ផស្សកន្លែងណាក៏បាន តែចំណុចទាំងប៉ុន្មានខាងក្រោមនេះ កុំប៉ះឲ្យសោះ ព្រោះភ្លាត់តែបន្តិច អ្នកអាចទឹកភ្នែកជូតក្បាលជង្គង់មួយជីវិត ព្រោះចំណុចទាំងនេះសុទ្ធតែសំខាន់ និងងាយរងការប៉ះទង្គិចបំផុត។
១. បូមដើមទ្រូង
ហានិភ័យខ្ពស់បំផុតនៅពេលបូមដើមទ្រូងនោះគឺមកពីសម៉ីខ្លួនមិនច្បាស់ថា ចំនួនសីលីកូនដែលបូមនោះគឺប៉ុន្មាន ដោយតែងលោភលន់ បូមជ្រុលជាងតម្រូវការ ដែលអាចបណ្ដាលឲ្យទ្រូងតឹងជ្រុល ងាយឈានដល់ការផ្ទុះបែក។
២. ពន្លូតជើង
កើតមកកម្ពស់មិនត្រូវចិត្ត មនុស្សជាច្រើន ហ៊ានលះបង់គ្រប់យ៉ាងដើម្បីធ្វើការវះកាត់ពន្លូតឆ្អឹង។ អាចនិយាយបានថា ការវះកាត់នេះ គឺទាមទារជំនាញខ្ពស់បំផុត ដោយភ្លាត់តែបន្តិច អ្នកជម្ងឺអាចពិការមួយជីវិត។ តាមនោះដែរ អត្រាជោគជ័យនៃការវះកាត់នេះគឺទាបជាងការវះកាត់ដទៃឆ្ងាយខ្លាំងណាស់។
៣. ពង្រីកត្រគៀក
ទោះបីជាបច្ចេកវិទ្យានៅពេលនេះមានភាពជឿនលឿន និងការវះកាត់បូមត្រគៀកឲ្យទយ មានភាពសាមញ្ញជាងមុនក៏ដោយ តែនេះក៏នៅតែជាការវះកាត់ដ៏គ្រោះថ្នាក់មួយ។ ត្បិតកញ្ចប់ស៊ីលីកូនដែលត្រូវយកមកប្រើនេះគឺមានពេលកំណត់។ ដល់ពេលណាមួយ ពេលអស់សុពលភាពកញ្ចប់នេះនឹងរលាយ ធ្វើឲ្យរលួយស្បែកជុំវិញ បើចាត់វិធានការមិនទាន់ពេល។
៤. ចាក់សាក់
ត្បិតមិនត្រូវបានចាត់ទុកថាជាការវះកាត់ក៏ដោយ តែការចាក់សាក់ក៏អាចធ្វើឲ្យអ្នកស្ដាយក្រោយដូចគ្នា។ បន្ថែមពីនេះ ទោះបីនៅពេលនេះ មជ្ឈមណ្ឌលកែសម្ផស្សជាច្រើនមានសេវាកម្មលុបសាក់ហើយក៏ដោយ ក៏គេសង្កេតឃើញថាមិនអាចលុបជ្រះទាំងស្រុងឡើយ គឺនៅព្រាលៗ៕
ចុចអាន៖ តួខ្លួនអ្នកនឹងទៅជាយ៉ាងណា នៅពេលវះកាត់កែសម្ផស្សអស់ដឺឡេ