ទេសភាពស្អាតបំ់ផុត! ឃើញហើយចង់ទៅថតលេង រមណីយដ្ឋាននៅកៀកបង្កើយរាជធានីភ្នំពេញ
- 2019-04-19 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសភាពស្អាតបំ់ផុត! ឃើញហើយចង់ទៅថតលេង រមណីយដ្ឋាននៅកៀកបង្កើយរាជធានីភ្នំពេញ
រមណីយដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេមេគង្គ លើផ្ទៃដីជាង ១៤ ហិកតា ក្នុងស្រុកកៀនស្វាយ បានថ្ពក់ចិត្តឲ្យអ្នកទស្សនា ឃើញហើយចង់ទៅលេងកម្សាន្តតែម្ដង។
មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ ឈ្មោះថា "ព្រីនស៍ ម៉ាណ័រ" មានសួនកម្សាន្តកុមារ រមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្តក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង ១ គីឡូ ដែលជាគំនូរជញ្ជាំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។ ក្រៅពីនេះ លោកអ្នកនឹងបានរីករាយថតលេងកម្សាន្តជាមួយនឹងទិដ្ឋភាពដូចជា ផ្ទះឈើបែបខ្មែរពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានាជាច្រើនផ្សេងទៀត។
លើសពីនេះ បើអ្នកបានទៅដល់ នឹងមានអារម្មណ៍ថា ទេសភាពស្អាតគាប់ភ្នែកដូចនឹងតំបន់ទេសចរណ៍នៅក្រៅប្រទេស តែតាមពិតគឺក្នុងស្រុកកៀនស្វាយ ជាយរាជធានីភ្នំពេញ ប៉ុណ្ណោះ។
សួនកម្សាន្តនេះ រួមបញ្ចូលអេកូឡូស៊ីទេសចរណ៍វប្បធម៌ ការកម្សាន្ត និងការថែទាំសុខភាពជាបណ្ដុំតែមួយ ដោយបានចំណាយទឹកប្រាក់ 50 លានដុល្លារសហរដ្ឋអាមេរិក ដើម្បីច្នៃប្រឌិតមាត់ទន្លេមេគង្គក្នុងរាជធានីភ្នំពេញ ឲ្យក្លាយជាគម្រោងទេសចរណ៍វប្បធម៌ប្រណិតដំបូងក្នុងប្រទេសកម្ពុជា ។
មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។