ឥទ្ធិពល​វះ​កាត់​កែ​សម្ផស្ស​​! ប្ដូរ​ពី​ប្រុស​មក​ធ្វើ​ជា​ស្រី​ត្រឹម​ពេល​ ៦​ ខែ​

  • 2019-04-18 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ដ៏​ស្រស់​ស្អាត​មួយ​រូប​​ ប្រាប់​ថា​ពី​មុន​នាង​ធ្លាប់​ជា​ក្មេង​ប្រុស​ម្នាក់​។​ នាង​មាន​ឈ្មោះ​ថា​ Kan- Kanchanaburi sutha នាង​បាន​រៀប​រាប់​រឿង​ផ្ទាល់​ខ្លួន​ឯង​លើ​ account facebook ផ្ទាល់​ខ្លួន​របស់​នាង​ពី​ការ​ប្ដូរ​ភេទ​តម្លៃ​រាប់​ពាន់​ដុល្លារ​ដើម្បី​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​មក​ធ្វើ​ជា​មនុស្ស​ស្រី​ពេញ​លក្ខណៈ​ម្នាក់។​ តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ​ តើ​នាង​បាន​ចំណាយ​អស់​ប៉ុន្មាន​?​

Kan បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ក្នុង​ការ​វះ​កាត់​នេះ​ ដោយ​សារ​តែ​នាង​ចង់​ស្អាត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

នាង​បាន​ចាប់​ផ្ដើម​ដំបូង​គឺ​វះ​កាត់​ប្ដូរ​ភេទ​ ធ្វើ​ច្រមុះ​ឲ្យ​ស្រួច​ ធ្វើ​ថ្គាម​ និង​វះ​កាត់​សុដន់​ ហើយ​ការ​វះ​កាត់​ទាំង​អស់​គឺ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ​។​ នាង​ត្រូវ​ចំណាយ​លុយ​ខ្លួន​​ឯង​ទាំង​អស់​ក្នុង​ការ​វះ​កាត់​ នាង​គ្មាន​គំរូ​ឲ្យ​គ្រូ​ពេទ្យ​មើល​ទេ​។​

ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​និយាយ​ថា ​នាង​មាន​សម្រស់​ដូច​តួ​ឯក​ស្រី​ក្នុងរឿង​ Friend Zone គឺ​កញ្ញា​ Baifern Pimchanok។​ សរុប​តម្លៃ​នៃ​ការ​វះ​កាត់​ទាំង​អស់​របស់​នាង​គឺ​អស់​ប្រហែល​ជិត​ ២​ ម៉ឺន​ដុល្លារ​។

ចុចអាន៖ តួ​ខ្លួន​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​វះកាត់​កែ​សម្ផស្ស​អស់​ដឺឡេ?

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម