ឆ្នាំ​ម៉ែ​ក្មេក​ និង​កូន​ប្រសារ​ស្រី៥​គូ​​ឆុង​គ្នា ដូច​ភ្លើង​និង​ទឹក មាន​រឿង​មិន​ចប់

  • 2019-04-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ក្បួន​ហុងស៊ុយ មាន​គូ​ឆ្នាំ​ខ្លះ កើត​មក​គឺ​ឆុង​គ្នា​ពី​កំណើត ជាពិសេស​គឺ​ពេល​ក្លាយ​ជា​ ម្ដាយ​ក្មេក​ និង​កូន​ប្រសារ។ ខាង​ក្រោម​នេះ​គឺ​ឆ្នាំ​ទាំង​៥​គូ​ដែល​មាន​អត្តចរិត​ផ្ទុយ​គ្នា ងាយ​កើត​ជម្លោះ។

រូបតំណាង

**១. ម៉ែក្មេក កូន​ប្រសារ​ស្រី​ឆ្នាំ​រោង និង​ច**

ប្រសិន​បើ​ម៉ែ​ក្មេក និង​កូន​ប្រសារ​ស្រី​មាន​ឆ្នាំ​ទាំង​២​នេះ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​គឺ​ចរិត​ផ្ទុយ​ពី​គ្នា។ ឆ្នាំ​ទាំង​២​នេះ ពេល​នៅ​ជិត​គ្នា​តែង​មាន​គំនិត​ខុស​គ្នា ម្នាក់​ចូល​ចិត្ត​បង្ហាញ​ឲ្យ​គេ​ឃើញ​ ម្នាក់​ចូលចិត្ត​ស្ងប់​ស្ងាត់។ យូរ​ៗ​ទៅ ធ្វើ​ឲ្យ​អ្នក​ទាំង​២​សម្ងំ​មាន​គំនិត​មិន​ល្អ​ពី​គ្នា។

២. ម៉ែ​ក្មេក​ កូន​ប្រសារ​ឆ្នាំជូត និងមមី

មូលហេតុ​នៃ​ការ​មិន​ត្រូវ​គ្នា​នៃ​ឆ្នាំ​មួយ​គូ​នេះ​គឺ មក​ពី​ម្នាក់​ចិត្ត​ទូលាយ ចាយ​ធំ ឯ​ម្នាក់​ទៀត​ត្បិតត្បៀត សន្សំ​សំចៃ គិត​វែង​ឆ្ងាយ។ ម្នាក់​ចូលចិត្ត​អ៊ូអរ ម្នាក់​ចូលចិត្ត​សុភាពរាបសារ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​នៅ​ជាមួយ​គ្នា​ដូច​គ្នា។ បើ​ចង់​នៅ​ជាមួយ​គ្នា ទាល់​តែ​អ្នក​ទាំង​២​សម្របសម្រួល​ហើយ ចោល​អំនួត​របស់​ខ្លួន​ខ្លះ។

រូបតំណាង

៣. ម៉ែ​ក្មេក កូន​ប្រសារ​ឆ្នាំខាល និង​ច

បើ​អ្នក​នឹង​ម្ដាយ​ក្មេក​មាន​ឆ្នាំ​មួយ​គូ​នេះ គឺ​ពិបាក​នៅ​ចុះ​សម្រុង​គ្នា​ណាស់។ គឺ​ថា​ម្ដាយ​ក្មេក​មើល​កូន​ប្រសារ​ស្រី​មិន​ចូល​ភ្នែក​សោះ​តែ​ម្ដង គឺ​ទើស​តាំង​ពី​ពេល​ឈាន​ជើង​ចូល​ផ្ទះ​ដំបូង។ ចាប់​កំហុស​តាំង​ពី​រឿង​តូច​បំផុត។

៤. ម៉ែ​ក្មេក កូន​ប្រសារ​ឆ្នាំ​កុរ និង​រការ

ឆ្នាំ​ទាំង​២​នេះ​គ្រាន់​តែ​ក្រឡេក​មើល​គ្នា ក៏​មិន​ត្រូវ​ចិត្ត​ទៅ​ហើយ។ ម្នាក់​រស់​នៅ​ដោយ​ចូលចិត្ត​ចែក​រំលែក​នឹង​អ្នក​ដទៃ ​​ឯ​​ម្នាក់​ទៀត​ផ្អៀង​ទៅ​រក​ភាព​អាត្មានិយម​ច្រើន​ជាង ធ្វើ​ឲ្យ​ក្នុង​ភ្នែក​ម្ដាយ​ក្មេក​ប្រៀប​ដូច​មាន​អ្នក​មក​លួច​កូន​ប្រុស​របស់​ខ្លួន។

៥. ម៉ែ​ក្មេក និង​កូន​ប្រសារ​ឆ្នាំ​រោង និង​ខាល

រូបតំណាង

នារី​ឆ្នាំ​រោង និង​ខាល សុទ្ធ​តែ​អ្នក​មាន​អំណាច និង​អំនួត​ធំ។ ហេតុ​នេះ​ហើយ ពេល​នៅ​ជាមួយ​គ្នា ពួក​គេ​ពិបាក​សម្របសម្រួល​គ្នា​ណាស់។ អ្នក​ណា​ក៏​ចង់​តែ​តាម​ចិត្ត​ខ្លួន សូម្បីតែ​រឿង​តូច​តាច ក៏​អាច​ឲ្យ​អ្នក​ទាំង​២​មាន​ជម្លោះ​គ្នា​បាន​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel