មក​​បញ្ចេញ​​​ស្នាដៃ​រៀន​​​​ធ្វើ​​​​​​​​ត្រី​​​​​បំពង​​​ខ្ទឹម​ស​ហឹរ​តិចៗ ឲ្យ​អ្នក​​ផ្ទះ​​​ឆ្ងាញ់​ជាប់​​​​​​មាត់​ម្តង​

  • 2019-04-09 09:45:00
  • ចំនួនមតិ 98 | ចំនួនចែករំលែក 557

​​​​​​​​​ថ្ងៃ​នេះ​​ "កញ្ញា​” នឹង​​​ណែនាំ​​​​​ពី​​​វិធី​​​ធ្វើ​ម្ហូប​ថ្មី​​ប្លែក​​មួយ​​មុខ​ទៀត​ហើយ​​។ មួយ​មុខ​​​​នេះ​ដែរ គឺ​មាន​ភាព​​ងាយ​​ស្រួល​​​​​ហើយ​​​លឿនទៀត។ បើ​​និយាយ​ពី​​រសជាតិ​​វិញ ​​​គឺ​​ឈ្ងុយឆ្ងាញ់​​​​​ជាប់​​​​ចិត្ត ប្លែក​មាត់​តែ​ម្តង​។

​​គ្រឿង​​ផ្សំ​៖

  • ត្រី​​​ដៀប​ឬ​ត្រី​ផ្ទក់ ១
  • ​ខ្ទឹមស​២មើម​

  • ​​​ម្ទេស​​​​២​​​គ្រាប់

  • ​​​​ទឹក​ត្រី​​​​​​​​​​​​៣​​ស្លាប​ព្រា

  • ​​ម្សៅ​​បំពង​​១​​​​ស្លាប​​ព្រា

​​​វិធី​​ធ្វើ៖

ជំហាន​ទី​​១៖ ​​​​យក​​​ត្រី​​ទៅ​លាង​ទឹក​​​​ឲ្យ​ជ្រះ​​​​ជាតិ​​រំអិល​​​​ស្អាត​ល្អ បន្ទាប់​មក​​​​​​កាត់​​​វា​​ជា​​កង់ៗ​ស្តើង​​​​​ល្មម​​​ ​​ដើម្បី​ពេល​​បំពង​​​ស្រួយ​​ល្អ​។

​​ជំហាន​ទី​២​៖ ​​​​​យក​​ត្រី​​​​​​​ទៅ​​​ច្របល់​ជាមួយ​​ម្សៅ​​​បំពង​។

​​ជំហាន​ទី​៣៖ ចិញ្ច្រាំ​​ខ្ទឹម​និង​​ម្ទេស​​​​​ឲ្យ​​ម៉ដ្ឋ​​ល្មម។

​ជំហាន​ទី​៤៖ ដាក់​​ខ្ទះ​​លើ​​​​​​​ចង្ក្រាន បើក​ភ្លើង​​ឲ្យ​​ក្តៅ ចាក់​​ប្រេង​​​ចូល ដាក់​​ត្រី​​​​​ចូល​ ហើយ​​បំពង​​រហូត​​​​​​​ដល់​​​ឆ្អិន​​ស្រួយ​​ល្អ​​។

​​ជំហាន​ទី​៥៖ ​​​ដាក់​ខ្ទះ​​ថ្មី​មួយ​​ទៀត​លើ​​​​​​​ចង្ក្រាន ដាក់​​​ប្រេង​ចូល​ បើក​ភ្លើង​​ឲ្យ​​ក្តៅ​ល្មម។ បន្ទាប់​​មក​​​​​​​យក​​ម្សៅ​​​បំពង​​ទៅលាយ​​ជាមួយ​​​ទឹក​​​​បន្តិច​​​ ​​ចាក់​ប៉េង​ប៉ោះ​​​​ចូ​ល​​ក្នុង​​ខ្ទះ​ រួច​​ទើប​ចាក់​​​ម្ទេស​​​​​​ ខ្ទឹម​​​ចិញ្ច្រាំ និង​​​ទឹក​​​​ត្រី​​​​​បន្ថែម​​តាម​ក្រោយ​។ ភ្លក់​​​មើល​​ អាច​​​ថែម​​​ថយ​​តាម​​​​ចំណូល​​ចិត្ត​​​សឹម​​បិទ​​​​​ហ្គាស ដួស​​​​​​ស្រោច​ពី​លើ​​ត្រី​​​ដែល​​បំពង​​រួច​​​​ជា​ការ​​ស្រេច​៕​

ចុចអានបន្ត៖

ប្រភព៖ emdep ប្រែ​សម្រួល៖ ដេត ឈុនអ៉ី