ចូលចិត្តតែធ្វើរឿង ៩ យ៉ាងនេះទើបមនុស្សស្រីតែងតែរើសប្ដីខុស
- 2019-03-27 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលចិត្តតែធ្វើរឿង ៩ យ៉ាងនេះទើបមនុស្សស្រីតែងតែរើសប្ដីខុស
រៀបការហើយមិនបានប៉ុន្មានក៏លែងគ្នា។ សព្វថ្ងៃនេះយើងឃើញថាមនុស្សស្រីជាច្រើនជ្រើសរើសប្តីខុស។ ការរៀបការមិនមែនគ្រាន់តែជាការស្រលាញ់គ្នាទេ ការរើសយកមនុស្សខុសមកធ្វើជាប្តីអាចបំផ្លាញជីវិតអ្នកអស់មួយជីវិត។ ដូច្នេះសូមមេត្តាគិតឲ្យច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្ត។
អ្នកជ្រើសយកបុរសម្នាក់ដែលមានគម្រោងក្នុងពេលអនាគតផ្ទុយស្រឡះពីអ្នក ហើយសង្ឃឹមថាគេនឹងប្ដូរចិត្ត
អ្នកព្យាយាមកែប្រែការគិតពីគោលដៅជីវិត រឿងកូនៗ លុយ ជម្រក របៀបរស់នៅរបស់គេជាដើម... នោះជាការគិតខុស។ គេនឹងមិនចុះចាញ់អ្នកទេ ប៉ុន្តែគេនឹងស្អប់អ្នក។ គេនឹងគិតថាអ្នកចង់ចាត់ចែងជីវិតរបស់គេ ចង់ធ្វើជាម្ដាយគេ និងចង់បង្រៀនគេ អ៊ីចឹងហើយរឿងមិនអាចជៀសបានគឺលែងលះ។
អ្នករំពឹងថាអ្នកអាចកែប្រែគេបាន
អ្នកមិនអាចផ្លាស់ប្ដូរមនុស្សដែលមិនចង់ផ្លាស់ប្ដូរខ្លួនឯងបានទេ។ បើសិនឥឡូវគេជាសំរាម នោះនឹងនៅតែជាសំរាមរហូតទៅ មិនអាចក្លាយជាដុំពេជ្រវិញបានទេ។ មនុស្សតែម្នាក់ដែលអ្នកអាចផ្លាស់ប្ដូរបានគឺខ្លួនឯង។ ជំនួសឲ្យការផ្លាស់ប្ដូរគេ អ្នកគួរតែប្ដូរការគិតខ្លួនឯង និងប្ដូរពីពាក្យថារៀបការមកជា នៅលីវ វិញទៅ។
អ្នកឲ្យឪពុកម្ដាយនិងមិត្តភក្តិជ្រើសរើសប្ដីឲ្យអ្នក
មនុស្សជាច្រើនតែងតែបដិសេធមនុស្សដែលសមនឹងខ្លួនឯង ដើម្បីរៀបការជាមួយមនុស្សដែលគ្រួសាររៀបចំឲ្យ។ តែអ្នកនឹងដឹងថាការរស់នៅជាមួយមនុស្សដែលអ្នកមិនបានជ្រើសរើសដោយខ្លួនឯងជាការសម្រេចចិត្តខុស។
អ្នកមិនអើពើនឹងសញ្ញាព្រមាន
ស្នេហាតែងមានពណ៌ស៊ីជម្ពូ មានមនុស្សតិចណាស់ដែលឃើញមានសញ្ញាគ្រោះថ្នាក់កំពុងតែលាក់ខ្លួននៅពីខាងក្រោយពណ៌ស៊ីជម្ពូនោះ។ ការបិទភ្នែកធ្វើមិនដឹងមិនឮពីសញ្ញាទាំងនោះ នឹងនាំឲ្យអាពាហ៍ពិពាហ៍របស់អ្នកធ្លាក់ដល់ចំណុចដុនដាបបាន។
អ្នកនៅតែបន្តទាក់ទងគេទាំងដែលគេបានធ្វើរឿងដែលអ្នកទទួលយកមិនបានមកលើអ្នក
បើសិនជាគេហ៊ានវាយអ្នក ធ្វើឲ្យអ្នកឈឺចាប់ខ្លាំង ឆាប់បញ្ចប់ទំនាក់ទំនងនោះភ្លាមទៅ។ ត្រូវតែទៅឲ្យឆ្ងាយពីមនុស្សដែលប្រើអំពើហិង្សាមកលើអ្នក ហើយកុំត្រលប់មកវិញឲ្យសោះ។
អ្នកជ្រើសយកមនុស្សម្នាក់ដែលគ្មានអ្វីសោះ ទាំងលុយ ទាំងចំណេះដឹង និងគម្រោងពេលអនាគត
បុរសខ្លះគ្រាន់តែមានការស្រលាញ់ក៏អាចធ្វើជាប្ដីអ្នកបានហើយ នោះហើយនឹងធ្វើឲ្យស្រ្តីជាប្រពន្ធរង់ទុក្ខ។ អ្វីដែលគេមានគឺ ភាពខ្ជិលច្រអូស។ រៀបការជាមួយមនុស្សប្រុសដែលគ្មានទាំងបទពិសោធន៍ធ្វើការ ប្រៀបដូចជាអ្នកកំពុងតែបំផ្លាញខ្លួនឯង។
អ្នកមិនស្ដាប់តាមខួរក្បាល
មនុស្សស្រីជាច្រើនបានដឹងខ្លួនថា ប្រុសម្នាក់នោះនឹងធ្វើឲ្យអ្នកយំរាល់ថ្ងៃ ប៉ុន្តែនៅតែជ្រើសយកគេ។ ហេតុអ្វីមិនស្ដាប់តាមខួរក្បាល? មិនយូរទេអ្នកនឹងសោកស្ដាយ បើថ្ងៃនេះគេធ្វើឲ្យអ្នកយំ ថ្ងៃក្រោយគេក៏នៅតែធ្វើឲ្យអ្នកយំបានទៀតដែរ។
អ្នកយកការរៀបការដើម្បីថែរក្សាស្នេហា
បើសិនជាស្នេហារបស់អ្នកមានបញ្ហា ការរៀបការមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែវារឹតតែធ្វើឲ្យជីវិតកាន់តែជូរចត់។
យកជ្រើសយកគេដោយសារតែលុយ
ខ្នោះដៃក៏អាចជាមាស ទ្រុងដាក់បក្សីក៏អាចជាមាសបានដែរ។ បើអ្នករៀបការគ្រាន់តែដោយសារលុយ គេនឹងគិតថាអ្នកគឺជាទំនិញ៕
ចុចអាន៖ គិត ៤ ចំណុចនេះឲ្យច្បាស់សិន មុនសម្រេចចិត្តស្រលាញ់បុរសណាម្នាក់