ការស្រាវជ្រាវ ៖ មើលស្នាមញញឹមក៏ដឹងថាអ្នកនោះជោគជ័យ ឬបរាជ័យក្នុងពេលអនាគតដែរ
- 2019-04-03 05:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវ ៖ មើលស្នាមញញឹមក៏ដឹងថាអ្នកនោះជោគជ័យ ឬបរាជ័យក្នុងពេលអនាគតដែរ
វិទ្យាស្ថានចិត្តវិទ្យា ចំនួនពីរនៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការសិក្សាពិសេសមួយលើរូបថតបញ្ចប់ការសិក្សា។ ពួកគេប្រមូលរូបថតចំនួន ៥ ពាន់នៃសិស្សមធ្យម និងវិទ្យាល័យដើម្បីសិក្សា មនុស្សចំនួន ៥0,000 នាក់។ បន្ទាប់ពីការស្រាវជ្រាវរយៈពេល 41 ឆ្នាំអ្នកស្រាវជ្រាវបានរកឃើញលទ្ធផលដូចខាងក្រោម៖
ជាទូទៅសិស្សដែលមានទំនុកចិត្តតែងតែញញឹមនៅក្នុងវ័យនេះយ៉ាងរឹងមាំ។ បន្ទាប់មកពួកគេក៏មានការងារមួយយ៉ាងជោគជ័យ ហើយបន្ទាប់ពួកគេក៏បន្តមានជីវិតយ៉ាងសប្បាយរីករាយ។ អ្នកដែលមានរូបថតពីវ័យជំទង់ចូលចិត្តញញឹម គឺរមែងមានសុភមង្គលពេញលេញជាងអ្នកដែលមានមុខមិនស្រស់បស់ និងចូលចិត្តធ្វើទឹកមុខមិនសប្បាយចិត្ត។
ស្នាមញញឹមអាចទស្សន៍ទាយជោគជ័យរបស់អ្នក
មនុស្សដែលចូលចិត្តញញឹមច្រើនតែងតែមានទទួលបានជីវិតដ៏ល្អមួយនៅថ្ងៃអនាគត។ ក្រឡេកមើលជីវិតរបស់អ្នកដែលលួច ឆក់ អ្នកដែលមិនដែលបង្ហាញស្នាមញញឹម គឺអាចមើលឃើញថារបត់សង្គមដែលគេរស់នៅមិនសូវល្អ ហើយបើគេនៅតែបន្តរស់ក្នុងរបត់បែបនេះទៀត គេគ្មានថ្ងៃមានស្នាមញញឹមស្រស់ឡើយ ដូច្នេះគឺក៏មិនអាចក្លាយជាមនុស្សដែលមានជីវិតជោគជ័យប៉ុន្មានដែរ។
ហេតុអ្វីបានជាស្នាមញញឹមសំខាន់បែបនេះ?
ជាធម្មតាការបញ្ចេញទឹកមុខជាញឹកញាប់ឆ្លុះបញ្ចាំងពីចិត្តសាស្ត្ររបស់មនុស្ស។ នៅពេលមនុស្សម្នាក់មានអាកប្បកិរិយាវិជ្ជមាន សប្បាយរីករាយនូវអ្វីដែលគេមាន គេនឹងមានស្នាមញញឹម ហើយមិនត្រឹមតែប៉ុណ្ណោះការញញឹមច្រើនក៏អាចបង្កើនចំណេះដឹងនិងសមត្ថភាពរបស់មនុស្សម្នាក់ៗផងដែរ។ លើសពីនេះមនុស្សចូលចិត្តញញឹមថែមទាំងអាចដោះស្រាយបញ្ហាទាំងអស់ដោយទំនុកចិត្ត។
ការញញឹមគឺជួយឲ្យអ្នកជម្នះភាពបរាជ័យ
មនុស្សដែលញញឹមមិនមែនមានន័យថាពួកគេគ្មានការឈឺចាប់ គ្មានទុកកកក្ខព្រួយនោះទេ ប៉ុន្តែពួកគេមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងការលំបាកក្នុងជីវិតដែលគេជួបប្រទះ។ បែបនេះហើយទើបអ្នកវិទ្យសាស្ត្របានស្រាវជ្រាវឃើញថាអ្នកដែលសប្បាយចិត្ត និងឧស្សាហ៍ញញឹមតែងតែគេចផុតពីភាពបរាជ័យ៕
ចុចអាន៖មនុស្ស ១០ប្រភេទគួររាប់អាន បើអ្នកចង់បានជីវិតដ៏ល្អមួយ