មនុស្ស ១០ប្រភេទគួររាប់អាន បើអ្នកចង់បានជីវិតដ៏ល្អមួយ
- 2019-04-02 06:40:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស ១០ប្រភេទគួររាប់អាន បើអ្នកចង់បានជីវិតដ៏ល្អមួយ
មុននឹងរាប់អាន នរណាម្នាក់ជាមិត្ត យើងក៏ត្រូវមើលដែរ ថាតើម្នាក់នោះជាមនុស្សល្អ ឬអាក្រក់ កុហក ឬស្មោះត្រង់។ បើសិនមើលដឹងពីសន្ដានរបស់គេហើយយើងត្រូវប្រយ័ត្ន តែបើមិនទាន់ស្គាល់ច្បាស់ ក៏កុំទាន់ទុកចិត្តពេក។ ប្រសិនបើអ្នករាប់អាន បុគ្គល ១០ប្រភេទដូចខាងក្រោមនេះ ជីវិតអ្នកនឹងស្គាល់ភាពរីកចម្រើនដោយឡែកៗពីគ្នា៖
១. រាប់អានអ្នកចូលចិត្តរៀនសូត្រ យើងនឹងមានចំណេះដឹងកាន់តែច្រើន
២. រាប់អានអ្នកចិត្តទូលាយ យើងនឹងមានសង្គមដែលកាន់តែទូលំទូលាយ
៣. រាប់អានអ្នកមាន យើងនឹងត្រូវបានជំរុញចិត្តឲ្យកសាងឋានៈឲ្យកាន់តែល្អ
៤. រាប់អ្នកអ្នកធ្វើបុណ្យ យើងនឹងមានចិត្តមេត្តាកាន់តែច្រើន
៥. រាប់អានអ្នកក្លាហាន យើងនឹងកាន់តែរឹងមាំ
៦. រាប់អានអ្នកប្រាជ្ញ យើងនឹងមានសតិបញ្ញាកាន់តែច្រើន
៧. រាប់អានអ្នកគិតវិជ្ជមាន យើងនឹងកាន់តែមានក្ដីសុខ
៨. រាប់អានអ្នកមានក្ដីស្រមៃ យើងនឹងមានឆន្ទៈមោះមុត និងមិនឆាប់បោះបង់អ្វីមួយងាយៗ
៩. រាប់អានអ្នកមានគំនិត យើងនឹងចេះសម្លឹងមើលវែងឆ្ងាយ និងកាន់តែមានសង្ឃឹម
១០. រាប់អានអ្នកមានទំនួលខុសត្រូវ យើងនឹងចេះចាត់ចែងពេលវេលាឲ្យកាន់តែមានប្រយោជន៍។
ព្រោះយើងរស់នៅក្នុងសង្គមដែលត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនប្រភេទ ដូច្នេះបើសិនយើងមានចំណងទំនាក់ទំនងជាមួយមនុស្សច្រើនប្រភេទខុសៗគ្នាដែរ យើងនឹងអាចមានឱកាសកាន់តែច្រើន ក៏ដូចជាមានការយល់ដឹងកាន់តែទូលំទូលាយ ជាពិសេសនឹងឆាប់យល់ពីសារជាតិពិតរបស់មនុស្ស ៕
ចុចអាន៖ទទួលបានការឲ្យតម្លៃខ្ពស់ពីអ្នកជុំវិញខ្លួន ត្រូវហាត់ពត់ខ្លួនឯងឲ្យមានចំណុចនេះ