រូបភាពច្រើនសន្លឹកបង្ហាញច្បាស់ពីធាតុពិតរបស់មនុស្សបច្ចុប្បន្ន
- 2019-04-03 02:05:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពច្រើនសន្លឹកបង្ហាញច្បាស់ពីធាតុពិតរបស់មនុស្សបច្ចុប្បន្ន
ក្នុងសង្គមនីមួយៗសព្វថ្ងៃនេះ មានផ្នត់គំនិតនិងបម្រែបម្រួលមិនគួរឲ្យជឿ។ ហេតុនេះហើយ ទើបបានជាលោក Alena Sofronova បង្កើតរូបភាពទាំងនេះឡើង ក្នុងគោលបំណងចង់បង្ហាញពីតថភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្នឲ្យមនុស្សគ្រប់រូបបានយល់ ដើម្បីយកទៅត្រិះរិះពិចារណាបន្ថែម និងអាចស្វែងរកដំណោះស្រាយឡើងវិញទាំងអស់គ្នា។
អ្នកខ្លះខំប្រឹងសម្តែង ធ្វើដូចខ្លួនឯងមានចិត្តសណ្តោសប្រណីស្រលាញ់សត្វណាស់ តែជាក់ស្តែងចរិតពិតជាចចកសោះ។
ពេលខ្លះឃើញអ្នកដទៃជួបគ្រោះថ្នាក់ស្ទើរស្លាប់ក៏គ្មានចិត្តជួយដែរ ដោយសារគិតថា ទោះបីជាយើងមិនជួយ ក៏គង់តែមានគេផ្សេងជួយដែរ។
មនុស្សគ្មានខួរក្បាលចោលសំរាមមិនគិត សូម្បីតែព្រះក៏ជួយលែងកើតដែរ។
កុំទុកចិត្តមិត្តល្អខ្លាំងពេក ព្រោះជួនកាលគេអាចចឹកអ្នកពីក្រោយដោយមិនដឹងខ្លួន។
សម័យនេះ មនុស្សដែលចូលចិត្តនិយាយរិះគន់ ចូលចិត្តវែកញែក មានចំនួនច្រើនជាងអ្នកដែលបញ្ចេញសកម្មភាពពិតប្រាកដ។
ផែនដីកំពុងតែលិចលង់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារទង្វើមនុស្សលោក។
ពេលខ្លះមនុស្សពីរនាក់បង្កើតស្នេហា ដោយសារមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន។
គូស្នេហ៍មានខ្លួនប្រាណក្បែរគ្នា មិនប្រាកដថាចិត្តនៅជិតគ្នានោះទេ។
ទោះបីជាស្រ្តីមានសិទ្ធិស្មើគ្នានឹងបុរស ប៉ុន្តែនាងនៅតែមានឧបសគ្គជាច្រើនរារាំងផ្លូវ។
មនុស្សរស់នៅដោយខ្វះបណ្តាញសង្គមមិនបាន។
បរិញ្ញាបត្រ មានតម្លៃមិនសមនឹងការខិតខំប្រឹងប្រែង។
ចុចអានបន្ត៖