អត្ថប្រយោជន៍​ ៥ នៃ​ការ​ថើប​ចំពោះ​សុខភាព​ដែល​អ្នក​មិន​ដឹង​ពី​មុន​មក

  • 2019-04-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ដឹង​ទេ​ថា ពេល​ខ្លះ​ការ​ថើប​អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​សុខភាព​ជាង​អ្នក​ទៅ​ជួប​ពេទ្យ​ទៅ​ទៀត។​ រក្សា​ទម្លាប់​ថើប​ជា​រៀង​រាល់​ថ្ងៃ អ្នក​អាច​បង្កើន​អាយុ​ខ្លួនឯង​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ទាំង​ឡាយ ប្រសិន​បើ​អ្នក​បាន​ថើប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

១. បន្ថយ​ការ​ឈឺ​ចាប់

ការ​ពិសោធន៍​បង្ហាញ​ថា ការ​ថើប​ដ៏​រ៉ូមេនទិក​មួយ អាច​មាន​លទ្ធភាព​បន្ថយ​ភាព​ឈឺ​ចាប់ ស្មើ​នឹង​ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​មួយ​គ្រាប់ ព្រោះ​ពេល​ថើប អ័រម៉ូន​នឹង​បញ្ចេញ​សារជាតិ Endorphin ដែល​ធ្វើ​ឲ្យ​អ្នក​ដូច​ត្រូវ​សណ្ដំ ភ្លេច​ភាព​ជាក់​ស្ដែង។

២. បន្ថយ​ភាព​តាន​តឹង

នៅ​ពេល​ថើប រាង​កាយ​នឹង​បញ្ចេញ​សារជាតិ Oxytocin ដែល​ធ្វើ​ឲ្យ​រាង​កាយ​ធូរស្រាល​ដោយ​ធម្មជាតិ។ អរម៉ូន​នេះ ជួយ​ទប់​ស្កាត់​ភាព​តាន​តឹង​ក្នុង​ខួរ​ក្បាល បំបាត់​ទុក្ខ​ព្រួយ និង​ធ្វើ​ឲ្យ​អ្នក​ជ្រះ​ស្រឡះ​ជាង​មុន។

៣. សម្រក​ទម្ងន់

ការ​ថើប​មួយ​អាច​ជួយ​ឲ្យ​អ្នក​ដុត​កាឡូរី​ចំនួន​១២០។ ទោះ​បី​ជា​ចំនួន​នេះ​មិន​អាច​ស្មើ​នឹង​ការ​ហាត់​ប្រាណ​ក៏​ដោយ តែ​វា​អាច​ឲ្យ​អ្នក​ញ៉ាំ​ថែម​នំ​ចំណី​បន្តិចបន្តួច​ដោយ​មិន​បាច់​បារម្ភ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​អ្នក​ថើប​កាន់​តែ​ស្អិត​រមួត ចំនួន​កាឡូរី​ត្រូវ​បាន​ដុត​កាន់​តែ​ច្រើន។

៤. ក្មេង​ជាង​វ័យ​ បន្ថយ​ស្នាម​ជ្រួញ

អំឡុង​ពេល​ថើប មាន​សាច់​ដុំ​មុខ​ចំនួន​៣៤ និង​សាច់​ដុំ​រាង​កាយ​ចំនួន​១១២ ធ្វើ​ចលនា។ ប្រការ​នេះ នឹង​ធ្វើ​ឲ្យអ្នក​​អាច​​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​មុខនិងក ហើយ​ថែម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​ផង​ដែរ។

៥. ការ​ពារ​ពុក​ធ្មេញ

ពេល​ថើប ក្រអូម​មាត់​នឹង​បញ្ចេញ​ទឹក​មាត់​ច្រើន​ជាង​មុន ជាតិ​អាស៊ីត​នៅ​ក្នុង​ទឹក​នេះ នឹង​ជួយ​សម្អាត​កំណក​អាហារ​លើ​ធ្មេញ ជួយ​កករ​លើ​ធ្មេញ តាម​នោះ​ក៏​ត្រូវ​បាន​សម្អាត​ដូច​គ្នា ព្រម​ទាំង​បង្ការដង្កូវ​ស៊ី​ធ្មេញ​ផង​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម