៥​ សញ្ញាច្បាស់​ៗបញ្ជាក់​​​​ថា​​ អ្នក​​កើត​​​ជំងឺ​​​​​គិត​​ច្រើន​ជ្រុល​

  • 2019-03-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ការ​​​គិត​​ច្រើន​​​​លើស​​​កម្រិត​ជា​​ជំងឺ​​​ពិបាក​​​​ព្យាបាល​​​​​​​ខ្លាំង​​បំផុត។ វា​​​អាច​​បណ្តាល​​មក​ពី​​​​អ្នក​​​ បាន​​​ជួប​​​​រឿង​​​រ៉ាវ​​​ទុក្ខ​លំបាក​​ច្រើន ឬ​​​​​​ការ​​​មិន​អាច​​​​​​ទប់​​ស្កាត់​​ខួរ​ក្បាល​​​​​​ខ្លួន​ឯង​​​មិន​ឲ្យ​​​ហោះ​​ហើរ​ទៅ​​ទី​​​​​ឆ្ងាយ។ ខាង​​ក្រោម​នេះ​​ ជា​​​​​​​​សញ្ញា​​​​បង្ហាញ​​ថា ​​​​អ្នក​​​​​​កំពុង​​តែ​​​​​កើត​​ជំងឺ​​គិត​​ច្រើន​​ជ្រុល ដូច្នេះ​​​​​អ្នក​​ត្រូវ​​​​​​​​ដឹង​​និង​​​ការពារ​​ខ្លួន​​ឲ្យ​​បាន​​​ល្អ​​។​

​​​​​១. ​​អ្នក​​គ្មាន​​ទំទុក​​ចិត្ត​​​​លើ​​​ខ្លួន​ឯង​​​សូម្បី​តែ​​រឿង​​​តូច​​​តាច

​​​​​​មិន​​​ថា​​​​​​ការ​​ស្លៀក​ពាក់ ​​ទំនាក់​​ទំនង​​​​​​ស្នេហា ឬ​​​ការ​ងារ​​ក៏​​​​ដោយ និយាយ​​​រួម​​ទៅ​​​​​​អ្នក​​លែង​​​សូវ​​​ឲ្យ​​​តម្លៃ និង​​​​​​ខ្វល់​​​​ខ្វាយ​​​​​​ពី​​​រឿង​​​ទាំង​​​នោះ​​​ត​ទៅ​​​ទៀត។ ​​​​ដោយ​​​​សារ​តែ​​​ចិត្ត​​មិន​​​នឹងន​​ទើប​បណ្តាល​​ឲ្យ​​​​អ្នក​​​​​​​​​​​​​​​​​​មិន​​​​​បាន​ចាប់​​​​អារម្មណ៍​​ពី​ព្រឹត្តិការណ៍​​កើត​​ឡើង​​​ជុំវិញ​​​​ខ្លួន​​​​​​​​​ដូច​​​មុន​។​

២. ពិបាក​​​​ដល់​​​ថ្នាក់​​​លែង​​​ចង់​​ហ៊ាន​​​ទុក​​ចិត្ត​​​មនុស្ស​

​​​​​​​​​​​​​​​​​​​​​​​​​​ពិត​​​​ណាស់​​​ ​​យើង​មិន​អាច​​​ទុក​​​​ចិត្ត​​នរណា​​ម្នាក់​​​ដោយ​​​ងាយៗ​​ឡើយ ប៉ុន្តែ​​​​​គូរ​​​​​​ចេះ​រៀន​​​សង្កេត​​​​​មើល​​ដែរ។ បើ​​​​​ថ្ងៃ​​ណា​មួយ​​​​​ប៉ះ​​​ចំ​​​​​មនុស្ស​​​ល្អ​មែន ហើយ​​​អ្នក​​​រវល់​​​តែ​​​សង្ស័យ​​​​​​ច្រើន​​មិន​ទុក​​ចិត្ត​គេ​​ នោះ​​​​អ្នក​​នឹង​​​​ស្តាយ​ក្រោយ ថែម​ទាំង​​​​​​គ្មាន​ឱកាស​​បាន​​ជួប​​មនុស្ស​​ល្អ​​​​បែប​​​​នេះ​ទៀត​​​​ទេ​​។ ​​​​​​​​​​​​​កុំ​​គិត​​​ច្រើន​​​​ពេក​​រហូត​​​​​គ្មាន​​​ហេតុផល ព្រោះ​​វា​នឹង​​​​​​នាំ​​​​​​ឲ្យ​អសារបង់​​​​ខាត​​ប្រយោជន៍​ទទេ​ៗ​។

​​​​៣. អ្នក​​​ចាប់​​​​ផ្តើម​​​រស់​នៅ​​​ជាមួយ​អារម្មណ៍​​​ធុញ​​​ថប់​

​​​​​​យូរៗ​​ទៅ​រាងកាយ​​របស់​អ្នក​​​ហាក់​​ដូច​ជា​ទន់​​ជ្រាយ​​​​​​និង​​​មាន​អារម្មណ៍​​​ថា​​​​ខ្ជិល​ ​ ហើយ​​ភាព​​​ធុញ​​ថប់​​​ក៏​ជា​​​រោគ​​​សញ្ញា​​​​​​​​នៃ​មនុស្ស​​​​កើត​​ទុក្ខ​​​​ដែរ​​។ បើ​អ្នក​​បន្ថែម​​ការ​​គិត​​រវើរវាយ​​​​មួយ​​​​​​ជាន់​​​​ទៀត សភាព​​​​​​​របស់​​​វា​​​​នឹង​​​​​​​​​​​​​​​រឹត​​តែ​​ធ្ងន់​​ធ្ងរ​​​ពិបាក​​កែ​​​ខៃ​​ឡើង​​​​វិញ​​​​ណាស់​​​។​​​ ​​​​​​​​​​

​​​​​​​​៤. ក្នុង​​​ចិត្ត​​​​​​​​ផ្ទុក​​​ដោយ​​ទ្រឹស្តី​​វិជ្ជមាន​

អ្នក​​មិន​មែន​​​គិត​​តែ​​ពី​​រឿង​​ខ្លួន​​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​​​ខ្វល់​​​ខ្វាយ​​​ច្រើន​ពី​​អារម្មណ៍​អ្នក​​ដទៃ​​​។ សូម្បី​​ពេល​​​ដើរ​​ចេញ​​ពី​​បន្ទប់ ខ្លាច​​គេ​​និយាយ​​​ដើម ពេល​​​​​​ចេញ​​ទោ​​ខាង​​ក្រៅ​​​ខ្លាច​​ពាក្យ​​​រិះគន់ ​​​ភ័យ​ពី​​​នេះ​​ពី​​នោះ​ឥត​​​ឈប់​ឈរ​​​​​​ រហូត​​លែង​​​ជឿ​ជាក់​​​​​​​​លើ​​ខ្លួន​ឯង និង​​​​មិន​​​ចង់​​​បង្ហាញ​​​វត្តមាន​​​ក្នុង​​​​សង្គម​​​​ត​ទៅ​ទៀត​។

​​៥. បាន​​ត្រឹម​​​គិតៗ​​​​តែ​​​​ធ្វើ​​អី​មិន​​​ចេញ​

​​​​​​​​​​​​​រក​​​​តែ​​​ខួរ​​​ក្បាល​​​សម្រាក​​មិន​​​បាន រវល់​​ក៏​​គិត​​ទំនេរ​​​​​ក៏​​​គិត​​​​​​​បញ្ហា​ផ្ទួនៗ​​គ្នា​​ក្នុង​ពេល​​តែ​​​មួយ​​​​​។ ចុង​​​បញ្ចប់​​​​​​​​​​ធ្វើ​​នៅ​តែ​​ធ្វើ​​អី​មិន​​ចេញ ភាព​​​​​​​ច្របូក​​ច្របល់​និង​​សម្ពាធ​​​​​​​​កើន​ឡើង​ ធ្វើ​​​​​​​ឲ្យ​​​ខួរក្បាល​​និង​​រាង​​កាយ​កាន់​តែ​​ហត់​​​នឿយ​​​​​​​​​ទ្វេ​​​ដង​។ ​​​​​​កុំ​​​​ប្រមូល​​ភាព​​​ស្មុគ​​​​ស្មាញ​​​​ដាក់​​​​ខ្លួន​​ច្រើន​ពេក ដក​​​​ដង្ហើម​ឲ្យ​​វែង ហើយ​​ព្យាយាម​​​​ដោះ​ស្រាយ​​​​​បញ្ហា​​​ម្តង​មួយ​ៗ ទើប​​​​​​​​​អាច​​បន្ត​​​ដំណើរ​​​ត​ទៅ​​មុខ​ទៀត​៕​​​​

ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម